KPT+
ត្បូងទទឹមធំបំផុត បំបែកកំណត់ត្រាដេញថ្លៃខ្ពស់ មិនធ្លាប់មានពីមុនមក
ត្បូងទទឹមទំហំ ៥៥.២២ ការាត់មួយគ្រាប់ បានដាក់ដេញថ្លៃក្រោមតម្លៃ ៣៤.៨ លានដុល្លារ កាលពីថ្ងៃព្រហស្បតិ៍ ទី០៨ ខែមិថុនា ឆ្នាំ២០២៣ ។ វាត្រូវគេទិញយកនៅទីក្រុងញូវយ៉ក បន្ទាប់ពីក្រុមហ៊ុន Fura Gems ទើបតែរកឃើញត្បូងនេះ ក្នុងអណ្ដូងរ៉ែនៃប្រទេសម៉ូសំប៊ិក មិនទាន់បានមួយឆ្នាំផង ។
មុនពេលលក់ Sotheby’s ពណ៌នាពីគ្រឿងអលង្ការនេះថា កម្រ និងមានតម្លៃបំផុត ហើយមិនធ្លាប់មានលើទីផ្សារឡើយ ។ គេដាក់ឈ្មោះឲ្យវាថា “ Estrela de Fura — ឬ Star of Fura” ជាភាសាផ្លូវការរបស់ប្រទេសម៉ូសំប៊ិក គឺព័រទុយហ្គាល់ ។
ត្រឡប់ទៅដឹងពីកំណត់ត្រាចាស់វិញ តាមពិតគេធ្លាប់លក់ត្បូងទទឹមធំបំផុតទំហំត្រឹមតែ ២៥.៥៩ ការាត់ ក្រោមតម្លៃ ៣០.៣ លានដុល្លារប៉ុណ្ណោះ នៅស្វីស ឆ្នាំ ២០១៥ ។
ទោះបីជាត្បូងទទឹមត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសម៉ូសំប៊ិកប៉ុន្មានទសវត្សរ៍មុនក៏ដោយ ក៏ឧស្សាហកម្មដ៏សំខាន់មួយនេះបានលេចឡើងបន្ទាប់ពីឆ្នាំ ២០០៩ ។
ឥឡូវនេះ ម៉ូសំប៊ិក គឺជាប្រទេសមួយក្នុងចំនោមប្រទេសដែលមានផលិតភាពរ៉ែត្បូងទទឹមច្រើនបំផុតក្នុងពិភពលោក ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ គ្រឿងអលង្ការត្បូងទទឹមថ្លៃបំផុត ១០ ម៉ូដ ធ្លាប់ដាក់ដេញថ្លៃកន្លងមក
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ