KPT+
មហាសេដ្ឋី ថៃ ៣ រូប សុទ្ធតែចាប់ផ្ដើមដំបូងជាអ្នកលក់តាមដងផ្លូវទាំងអស់
ប្រទេសថៃត្រូវបានគេស្គាល់ថាជាប្រទេសដំរីសមានអ្នកមានច្រើនជាងគេ។ យោងតាមទស្សនាវដ្ដី Forbes លោក Dhanin Chearavanont ជាប់ចំណាត់ថ្នាក់ជាមហាសេដ្ឋីថៃកំពូល។ ប្រភពនៃទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរូបនេះបានមកពីអាជីវកម្មក្នុងវិស័យអាហារ ភេសជ្ជៈ និងថាមពល។
ខាងក្រោមនេះគឺជាមហាសេដ្ឋីថៃ ៣រូប សុទ្ធតែចាប់ផ្ដើមដំបូងជាអ្នកលក់តាមដងផ្លូវទាំងអស់។
១ លោក Dhanin Chearavanont

មហាសេដ្ឋីមកពីប្រទេសថៃ Dhanin Chearavanont បានទទួលមរតកពីក្រុមហ៊ុនគ្រួសារ Charoen Pokphand Group (CP Group) ។ លោកបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យហុងកុង រួមទាំងការបណ្ដុះបណ្ដាលពីមហាវិទ្យាល័យការពារជាតិនៃប្រទេសថៃ ហើយបានបញ្ចប់ការសិក្សានៅឆ្នាំ ១៩៥៦។ អាជីវកម្មរតីយាវហឺរបស់លោក Dhanin បានចាប់ផ្ដើមជាមួយនឹងអាជីវកម្មដែលគ្រប់គ្រងដោយឪពុករបស់គាត់ឈ្មោះ Chia Ek Chor ក្នុងឆ្នាំ ១៩២១។ នៅពេលនោះឪពុករបស់គាត់ និងបងប្រុសរបស់គាត់ឈ្មោះ Choncharoen Chiaravanont បានបង្កើតអាជីវកម្មលក់គ្រាប់ពូជនាំចូលពីប្រទេសចិនដល់កសិករថៃនៅតំបន់ Chinatown ។ Charoen Pokphand ត្រូវបានប្រើតែនៅក្នុងឆ្នាំ១៩៥៣ប៉ុណ្ណោះ។ នៅពេលនោះ បងប្រុសរបស់ Dhanin បានចាប់ផ្តើមពង្រីកអាជីវកម្មរបស់គ្រួសារគាត់ទៅក្នុងវិស័យចំណីសត្វ អស់រយៈពេល ៤៨ឆ្នាំ ហើយលោក Dhanin ជាប្រធាននិងជានាយកប្រតិបត្តិ។
បច្ចុប្បន្ននេះ ក្រុមហ៊ុន Charoen Pokphand Group គឺជាក្រុមហ៊ុនឯកជនដ៏ធំបំផុតមួយនៅក្នុងប្រទេសថៃ ដែលមានបណ្ដាញអាជីវកម្មជាច្រើនដូចជា វិស័យកសិពាណិជ្ជកម្ម ម្ហូបអាហារ និងឧស្សាហកម្មទូរគមនាគមន៍។ យោងតាមទស្សនាវដ្តី Forbes ទ្រព្យសម្បត្តិរបស់ Dhanin Chearavanont មានចំនួន ១៦.២ ពាន់លានដុល្លារ។
២ លោក Charoen Sirivadhanabhakdi

លោក Charoen Sirivadhanabhakdi គឺជាមហាសេដ្ឋីដែលបានបង្កើតទ្រព្យសម្បត្តិរបស់គាត់ដោយសារតែអាណាចក្រភេសជ្ជៈគឺ Thai Beverage។ គាត់ក៏ជាប្រធានក្រុមហ៊ុន TCC Group Conglomerate និង Fraser and Neave Ltd.។ អាណាចក្រលក់រាយរបស់ Charoen រួមមានបណ្ដាញផ្សារទំនើប Big C Supercenter ដែលខ្លួនទទួលបានជាង ៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៦។ មិនត្រឹមតែប៉ុណ្ណោះ គ្រួសារ Charoen ក៏ជាក្រុមហ៊ុនអភិវឌ្ឍន៍ និងជាម្ចាស់អចលនទ្រព្យដ៏ធំបំផុតរបស់ប្រទេសថៃផងដែរ។ គេស្គាល់ថា លោក Charoen Sirivadhanabhakdi មកពីគ្រួសារអ្នកលក់ដូរតាមផ្លូវ។ គាត់ក៏បានចាកចេញពីសាលាទៅធ្វើការ។ លោក Charoen បានចាប់ផ្ដើមអាជីវកម្មរបស់គាត់ដោយផ្គត់ផ្គង់រោងចក្រផលិតស្រាវីស្គីថៃ។ នៅពេលនោះ ក្រុមហ៊ុនបានក្លាយជារដ្ឋផ្តាច់មុខ។ តាមរយៈទំនាក់ទំនងទាំងនេះ គាត់ទទួលបានអាជ្ញាប័ណ្ណផលិតភេសជ្ជៈមានជាតិអាល់កុលផ្ទាល់ខ្លួន។ សម្រាប់ការខិតខំប្រឹងប្រែងរបស់គាត់ ទ្រព្យសម្បត្តិរបស់ Charoen Sirivadhanabhakdi ឈានដល់១៤.៣ពាន់លានដុល្លារអាមេរិកឯណោះ។
៣ លោក Sarath Ratanavadi

មហាសេដ្ឋី Sarath Ratanavadi មានទ្រព្យសម្បត្តិ ១១.៨ ពាន់លានដុល្លារអាមេរិក។ គេដឹងថាគាត់គឺជានាយកប្រតិបត្តិនៃក្រុមហ៊ុន Gulf Energy Development ដែលជាក្រុមហ៊ុនផលិតអគ្គិសនីដ៏ធំបំផុតមួយនៅក្នុងប្រទេសថៃ។ គាត់បានយកក្រុមហ៊ុនជាសាធារណៈក្នុងឆ្នាំ ២០១៧ រៃអង្គាសប្រាក់បានជាង ៧០០ លានដុល្លារ ដែលជា IPO ដ៏ធំបំផុតរបស់ប្រទេសក្នុងរយៈពេលមួយទសវត្សរ៍។ ក្រុមហ៊ុន Gulf Energy កំពុងបង្កើតក្រុមហ៊ុនបណ្ដាក់ទុនរួមគ្នា ជាមួយក្រុមហ៊ុនប្រេង និងឧស្ម័នរបស់រដ្ឋ PTT ដើម្បីសាងសង់ស្ថានីយ និងកំពង់ផែ LNG តម្លៃ ១.៣ ពាន់លានដុល្លារនៅឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសថៃ។ នៅឆ្នាំ ២០២១ Sarath បានទិញភាគហ៊ុនភាគច្រើននៅក្នុងក្រុមហ៊ុនទូរគមនាគមន៍យក្ស InTouch Holdings ក៏ដូចជាអង្គភាពឥតខ្សែរបស់ខ្លួន Advanced Info Service (AIS)។
ទោះយ៉ាងណាក៏ដោយ មុនក្លាយជាអ្នកមានក្នុងប្រទេសថៃលោក Sarath Ratanavadi ក៏មកពីគ្រួសារលក់ដូរតាមដងខ្លូវដូចអ្នកទាំងពីរនៅខាងលើផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖លោក ថាក់ស៊ីន ក្លាយជាសេដ្ឋីថៃកើនទ្រព្យដល់ទៅ ១០០ លានដុល្លារ លើសឆ្នាំមុន
ចុចអាន៖មហាសេដ្ឋី ៧ រូបចាយលុយទិញនាឡិកាប្រណិត និងថ្លៃបំផុតលើលោក

-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៥ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?