KPT+
ដំណើររឿងអព្ភូតហេតុ ឈានទៅដល់ការរកឃើញកុមារ៤នាក់ ជាប់ក្នុងព្រៃអាម៉ាហ្សូន ៤០ថ្ងៃ
រឿងរ៉ាវអំពីកុមារ៤នាក់ ជាប់ក្នុងព្រៃអាម៉ាហ្សូនរយៈពេល ៤០ ថ្ងៃ បានទាក់ទាញចំណាប់អារម្មណ៍មនុស្សជុំវិញពិភពលោកយ៉ាងខ្លាំង។ វាគឺជាអព្ភូតហេតុដែលក្មេងទាំង៤ អាចរួចជីវិតពីការធ្លាក់យន្តហោះ ហើយស៊ូទ្រាំនៅក្នុងព្រៃអាម៉ាហ្សូនបានជាង១ខែ ។
តើដំណើររឿងពីដំបូង ឈានទៅដល់ការរកឃើញក្មេងទាំងនោះ មានយ៉ាងណាខ្លះ តស់ទៅមើលទាំងអស់គ្នា ៖

កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ យន្តហោះ Cessna 206 ដែលធ្វើដំណើរពីទីក្រុង Araracuara ទៅទីក្រុង San Jose del Guaviare បានជួបប្រទះបញ្ហាម៉ាស៊ីន បណ្ដាលឲ្យធ្លាក់ក្នុងព្រៃអាម៉ាហ្សូន សម្លាប់មនុស្សពេញវ័យ ៣ នាក់ ក្នុងនោះមានម្ដាយក្មេងទាំង ៤ ផងដែរ ។
២សប្តាហ៍ក្រោយមក ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បានប្រកាសរកឃើញពួកគេ តែត្រូវគេច្រានចោលជាព័ត៌មានមិនពិតបង្កក្តីសង្ឃឹមក្លែងក្លាយ ដូច្នេះការស្វែងរកត្រូវបានបន្តរហូតដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ។

ទាហាន និងជនជាតិដើមភាគតិចប្រហែល ២០០ នាក់ដែលដឹងច្បាស់ពីស្ថានភាពភូមិសាស្រ្ត បានរុករកក្មេងទាំង ៤ នៅក្នុងព្រៃមានទំហំធំជាងទីក្រុងវ៉ាស៊ីនតោន ។ មិនតែប៉ុណ្ណោះគេបានបោះក្រដាសណែនាំ ១ ម៉ឺនសន្លឹកចូលទៅក្នុងព្រៃដើម្បីឲ្យក្មេងៗនៅស្ងៀមស្រួលរក និងដឹងពីរបៀបរស់នៅក្នុងព្រៃ ។
ទាហានបានបើកយន្តហោះឆ្វែលលើព្រៃ ហើយមានចាក់សំឡេងរបស់ជីដូន ដើម្បីឲ្យក្មេងៗឮ កុំឲ្យពួកគេមានភាពភ័យខ្លាច ។ មិនតែប៉ុណ្ណឹង ក្រុមជួយសង្គ្រោះក៏បានបញ្ចាំងភ្លើងហ្វាចូលទៅក្នុងព្រៃដើម្បីឲ្យក្មេងឃើញពន្លឺភ្លើងផងដែរ ។

ម្យ៉ាងវិញទៀត ជនជាតិភាគតិច Huitoto បាននាំគ្នាធ្វើពិធីតាមបែបប្រពៃណី និយាយទៅកាន់ព្រៃនិងអារក្ខអ្នកតា ឲ្យដោះលែងក្មេងទាំងនោះ ។
ក្រោយមកក្រុមជួយសង្គ្រោះ ស្រាប់តែរកឃើញតម្រុយនានាដូចជា កន្ត្រៃ ស្បែកជើង និងខ្សែចងសក់ជាដើមនៅក្នុងព្រៃ ។ លើសពីនេះ គេក៏បានរកឃើញដបទឹកដោះគោក និងផ្លែឈើមានស្នាមខាំផងដែរ ។

ទន្ទឹមនោះ ស្នាមជើងមួយត្រូវបានគេរកឃើញនៅលើដីភក់ ដែលមន្ត្រីយោធាជឿជាក់ថាវាជារបស់ Lesly អាយុ ១៣ ឆ្នាំ ។ រួចមក ទាហានបានទម្លាក់អាហារទៅក្នុងព្រៃដើម្បីជួយជីវិតកុមារ ។

លោកប្រធានាធិបតីបានបញ្ជាក់កាលពីម្សិលមិញថា កិច្ចខិតខំប្រឹងប្រែងត្រូវបានបញ្ចប់ដោយជោគជ័យ នៅពេលដែលសត្វឆ្កែហិតក្លិនមួយក្បាលនាំទាហានទៅកាន់ក្រុមក្មេងទាំង ៤ ។

យើងដឹងរួចមកហើយថា ព្រៃអាម៉ាហ្សូន ជាជម្រកនៃសត្វសាហាវៗ និងរុក្ខជាតិពុលជាច្រើន ប៉ុន្តែក្មេងទាំង ៤ មិនមានរបួសធ្ងន់ធ្ងរអ្វីឡើយ ក្រៅពីសត្វល្អិតខាំ កង្វះជាតិទឹក និងកង្វះអាហារូបត្ថម្ភ ។ ពួកគេមានឈ្មោះថា Lesly អាយុ ១៣ ឆ្នាំ Soleiny អាយុ ៩ ឆ្នាំ Tien Noriel អាយុ ៤ ឆ្នាំ និង Cristin ជាទារកអាយុ ១ ខួប ដែលប្រារព្ធខួបកំណើតអំឡុងពេលបាត់ខ្លួននៅក្នុងព្រៃអាម៉ាហ្សូន ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ ម្តាយប្រាប់កូន ប៉ុន្មានម៉ាត់ មុនផុតដង្ហើម ក្នុងព្រៃអាម៉ាហ្សូន
ចុចអាន ៖ បុរសម្នាក់វង្វេងក្នុងព្រៃអាម៉ាហ្សូន ៣១ ថ្ងៃ នៅមានជីវិតដោយសារញ៉ាំដង្កូវជាអាហារ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៤ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី