Connect with us

KPT+

ដើម្បីកូនៗ តារាលំដាប់ពិភពលោក ៣រូប ហ៊ានចំណាយប្រាក់ជួលមេដោះដល់ខ្ទង់លានដុល្លារ

បានផុស

នៅ

ដោយសារពុំមានពេលវេលាគ្រប់គ្រាន់សម្រាប់មើលថែកូនៗ តារាល្បីៗលំដាប់ពិភពលោក ៣រូប ហ៊ានចំណាយប្រាក់ដល់ទៅរាប់សែនដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ។ តារាល្បីៗទាំងនោះរួមមាន៖

១. តារាហូលីវូដ​ Angelina Jolie

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីកូនៗ Angelina Jolie និងអតីតស្វាមី Brat Pitt សុខចិត្តចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់ជួលមេដោះ ដោយនាងធ្លាប់ចំណាយប្រាក់រហូតដល់ ៨៥ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ។ ការចំណាយនេះ រាប់បញ្ចូលតែប្រាក់ខែប្រចាំឆ្នាំប៉ុណ្ណោះ បើគិតទៅលើការចំណាយផ្សេងទៀត តារាហូលីវូដរូបនេះត្រូវចំណាយ ១០លានដុល្លារអាមេរិកឯណោះ។

២. តារាចម្រៀង Beyoncé

Beyoncé និងស្វាមី Jay-Z ក៏​ជា​គូស្នេហ៍​ដ៏​ល្បី​ផង​ដែរ ព្រោះតែទ្រព្យសម្បត្តិ​របស់ពួកគេស្ថិត​ក្នុង​ចំណោម​កំពូល​ក្នុង​ឧស្សាហកម្ម​តន្ត្រី​អាមេរិក។ ដោយសារភាពល្បីល្បាញ និងភាពមានបាន ពួកគេ​ធ្លាប់​ជួល​មេដោះ​សរុប​ចំនួន​ ៦​នាក់ ដើម្បី​មើលថែ​កូនភ្លោះ​ទាំងពីរ​ ខណៈប្រាក់​ខែ​ដែល​ប្ដី​ប្រពន្ធ​នេះ​ចំណាយ​សម្រាប់​មេដោះ​ម្នាក់ៗ​មាន​រហូត​ដល់ ១លាន​ដុល្លារអាមេរិក ក្នុង​មួយ​ឆ្នាំ។

៣. តារាបង្ហាញម៉ូដ Kim Kardashian

ចំពោះគូស្នេហ៍មហាសេដ្ឋី Kim Kardashian និងអតីតស្វាមី Kanye West វិញក៏ធ្លាប់ចំណាយប្រាក់ឈ្នួលទៅលើមេដោះដ៏សន្ធឹកសន្ធាប់ផងដែរ។ អំឡុងពេលរស់នៅជាមួយគ្នា ពួកគេបានជួលក្រុមមេដោះ ដើម្បីមើលថែកូនទាំង ៤នាក់របស់ពួកគេ។ យោងតាមប្រភពជាច្រើន ក្នុងមួយខែៗ ប្តីប្រពន្ធមួយគូនេះ ផ្តល់ប្រាក់ឱ្យមេដោះម្នាក់ៗពី ៥០ម៉ឺន- ១លានដុល្លារអាមេរិក។ នេះនៅមិនទាន់រាប់បញ្ចូលប្រាក់រង្វាន់លើកទឹកចិត្តប្រចាំឆ្នាំនោះទេ។

ចំពោះប្រិយមិត្ត តើយល់យ៉ាងណាដែរសម្រាប់ថ្លៃឈ្នួលរបស់តារាទាំង ៣រូបខាងលើ?

ប្រែសម្រួល៖ សន្យា

ចុចអាន៖ មកស្គាល់ សុនខ មានជាងគេលើលោក ទ្រព្យសម្បត្តិដល់ទៅជាង ៤០០លានដុល្លារ

ចុចអាន៖ មកដឹងពីតម្លៃមកុដ Tiara ទាំង ៨ របស់គ្រួសាររាជវង្ស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ​បើក​កិច្ច​ប្រជុំ​ជ្រើសរើស​បេក្ខភាពសហគ្រាស​ ​ប្រគល់​ពានរង្វាន់ “សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ”

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់​ ដេីម្បីគាំទ្រកាកបាទក្រហមកម្ពុជា

កីឡា៧ ម៉ោង មុន

Paul Scholes ចុចឈ្មោះ Messi ជាកីឡាករល្អបំផុតគ្រប់សម័យកាល ខណៈបច្ចុប្បន្នគឺម្នាក់នេះ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ប៉ែន បូណា៖ អ្នកដឹកនាំដែលធ្វើឱ្យពលរដ្ឋសុខសប្បាយ ខុសពីឧទ្ទាមនយោបាយដែលបន្លាចពលរដ្ឋឱ្យភិតភ័យ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាន់វ៉ា ជួប​​ មីន អ៊ុងឡាំង ​ដ៏​កម្រក្នុងទីក្រុងបាងកក

Sokha Hotels

ព័ត៌មានពេញនិយម