KPT+
ញុំាសឹងរាល់ថ្ងៃ តិចអត់ដឹងថាផ្លែឈើ ១០ ប្រភេទ ថ្លៃបំផុតលើលោក មួយផ្លែ ៣ម៉ឺនដុល្លារឯណោះ
មានប្រភេទផ្លែឈើជាច្រើនរាប់មិនអស់នៅលើពិភពលោក មិនទាន់ត្រូវបានរកឃើញនៅឡើយ ខណៈសព្វថ្ងៃនេះមានផ្លែឈើមួយចំនួនដែលលក់បានប្រាក់រាប់ពាន់ដុល្លារ ដោយសារតែកត្តាមួយចំនួនដែលវាមាន។
ខាងក្រោមនេះជាបញ្ជីផ្លែឈើទាំង ១០ ដែលថ្លៃបំផុតក្នុងពិភពលោកសព្វថ្ងៃ និងតម្លៃលក់របស់វា ហើយ Yubari King Melon ឬត្រសក់ស្រូវជប៉ុន គឺជាផ្លែឈើដែលមានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោក ដោយលក់ក្នុងតម្លៃប្រហែល ៣ម៉ឺនដុល្លារសហរដ្ឋអាមេរិកឯណោះ។
ទាំងនេះជាផ្លែឈើថ្លៃបំផុតក្នុងពិភពលោកសព្វថ្ងៃ ដែលអ្នកគួរតែដឹងឥលូវនេះ៖
១ Yubari King Melon តម្លៃ ៣ម៉ឺនដុល្លារ

មូលហេតុដែលវាថ្លៃគឺមិនមែនមកពីរូបរាងល្អឯកឬត្រូវបានដាំដុះលើទឹកដីជប៉ុននោះទេ។ Yubari King ត្រូវបានដាំដុះតាមស្តង់ដារជាក់លាក់មួយ ហើយត្រូវបានបង្កើតឡើងជាកូនកាត់នៃ cantaloupe ពីរប្រភេទផ្សេងទៀត។ ពួកវាមានក្លិនស្រដៀងទៅនឹង honeydew និង muskmelons ដែលទាំងនេះក៏ត្រូវបានគេស្គាល់ផងដែរសម្រាប់មូលហេតុដ៏ស្មុគស្មាញ និងភាពឈ្ងុយឆ្ងាញ់នៅជុំវិញខាងក្រៅ ហើយក៏ជាហេតុផលមួយក្នុងចំណោមហេតុផលដែលមានតម្លៃថ្លៃ។
២ Ruby Roman តម្លៃ ៨,៥០០ ដុល្លារ

Ruby Roman ជាប្រភេទទំពាំងបាយជូលើតុដែលត្រូវបានគេដាំដុះ និងដាក់លក់ទាំងស្រុងក្នុងខេត្ត Ishikawa ប្រទេសជប៉ុន។ វាមានពណ៌ក្រហម និងទំហំប៉ុនបាល់ប៉េងប៉ុង។ ទំពាំងបាយជូរ៉ូម៉ាំង ដំបូងបានចេញលក់នៅខែសីហា ឆ្នាំ ២០០៨ ក្នុងតម្លៃ ១០០,០០០យ៉េនជប៉ុនក្នុងមួយង្កោម៧០០ ក្រាម ឬ ២៦ដុល្លារក្នុងមួយផ្លែ។
៣ ឪឡឹក Densuke តម្លៃ ៦,២០០ ដុល្លារ

ផ្លែឈើដ៏កម្រ និងថ្លៃបំផុតមួយដែលត្រូវបានគេរកឃើញនៅក្នុងប្រទេសជប៉ុន គឺឪឡឹក Densuke។ ផ្លែឪឡឹកដ៏ល្បីលើពិភពលោកទាំងនេះត្រូវបានដាំដុះទាំងស្រុងនៅលើកោះហុកកៃដូ។ ដោយសារឪឡឹកពិបាកដាំដុះ និងត្រូវការការថែទាំជាប្រចាំ ទិន្នផលគឺតូច។ ផលិតផលចំនួនកំណត់ក្នុងមួយរដូវថែមទៀត។
៤ ស្វាយ Miyazaki តម្លៃ ៤ពាន់ដុល្លារ

ការរួមបញ្ចូលគ្នានៃរសជាតិពិសេស ការទាក់ទាញដែលអ្នកទិញមើលឃើញ និងការផ្គត់ផ្គង់មានកំណត់ គឺជាអ្វីដែលជំរុញឲ្យតម្លៃរភ្ជាប់ទៅនឹងស្វាយ Miyazaki ។ ផ្លែឈើទាំងនេះគឺជាវត្ថុប្រណីត ហើយភាពផ្តាច់មុខរបស់វារួមចំណែកដល់តម្រូវការខ្ពស់របស់វា និងតម្លៃដែលត្រូវគ្នា។
៥ ម្នាស់ Cornwall តម្លៃ៖ ១,៧០០ ដុល្លារ

វាផ្លែឈើកម្រមួយទៀតធ្វើឲ្យតម្លៃមួយនេះមានតម្លៃលើស ៥០០ ដងជាងអ្វីដែលយើងធ្លាប់ចំណាយ។ វាជាវិធីសាស្រ្តច្បាស់លាស់ដែលត្រូវបានប្រើដើម្បីដាំម្នាស់ Cornwall នេះ។ ផ្លែឈើដ៏ឈ្ងុយឆ្ងាញ់នេះត្រូវបានផលិតនៅក្រោមគំនរចំបើង លាមកសត្វ និងទឹកនោម។ ការរួមបញ្ចូលគ្នានេះអនុញ្ញាតឲ្យម្នាស់ដុះលូតលាស់ក្នុងអាកាសធាតុត្រជាក់។ Heligan ដែលជាកន្លែងដែលវាត្រូវបានដាំដុះបានប៉ាន់ប្រមាណតម្លៃរបស់វា ប៉ុន្តែបានបែងចែកនៅពេលដែលវាលូតលាស់ខណៈតាមរបាយការណ៍ថា វាមានរសជាតិដ៏អស្ចារ្យ។
៦ ផ្លែ Pears រូបព្រះពុទ្ធតម្លៃ ៨០០ ដុល្លារ

ឥឡូវនេះ កសិករមួយក្រុមនៅក្នុងប្រទេសចិនបានចាត់វិធានការមួយជំហានបន្ថែមទៀត ដោយដាំផ្លែ Pears ជាច្រើនប្រភេទក្នុងទម្រង់ជារូបព្រះពុទ្ធ។ ផ្លែ Pears ត្រូវបានដាក់នៅខាងក្នុងផ្សិតប្លាស្ទិកដែលមានរាងដូចព្រះពុទ្ធ ដែលបង្ខំឲ្យវាលូតលាស់ក្នុងទម្រង់ជាក់លាក់មួយហើយវាក៏ទទួលបានតម្លៃថ្លៃគួរសមដែរ។
៧ ទៀប Cherimoya – តម្លៃ៖ ៣០០ ដុល្លារ

ដោយសារតែ cherimoya គឺកម្រ និងមានតម្លៃថ្លៃ ហើយដើមឈើនីមួយៗបង្កើតបានផ្លែឈើតិចតួច វាត្រូវតែលម្អងដោយដៃដែលធ្វើឲ្យវាជាផ្លែឈើដែលពឹងផ្អែកលើកម្លាំងពលកម្មយ៉ាងខ្លាំង។
៨ Kiwano (Horned Melon) – តម្លៃ៖ ២០០ ដុល្លារ

អស់រយៈពេលជាង ៣ពាន់ឆ្នាំមកហើយ ដែលផ្លែ Kiwano មានស្នែងអាហ្រ្វិកមួយនេះបានទាក់ទាញពិភពផលិត។ សម្បុរពណ៌ទឹកក្រូច មានពណ៌សទន់រលោងពោរពេញដោយគ្រាប់នេះមានរសជាតិពិបាកស្មានណាស់។
៩ ផ្លែស្រកានាគ – តម្លៃ ១៥០ ដុល្លារ

ផ្លែស្រកានាគមានតម្លៃថ្លៃដោយសារតែតម្រូវការជាក់លាក់របស់វាសម្រាប់ការលូតលាស់ តម្រូវការខ្ពស់ និងការចំណាយលើការដាំដុះរបស់វា។ វាថ្លៃដោយសារតែកំណើនជាក់លាក់នៃអាកាសធាតុ, ទាមទារការប្រមូលផលដោយដៃ,ផ្លែឈើតាមរដូវ, ថ្លៃដឹកជញ្ជូនខ្ពស់,តម្រូវការខ្ពស់និងបញ្ហាទិន្នផលដោយសារជំងឺ។
១០ ទុរេន – តម្លៃ៖ ១៥០ ដុល្លារ

តម្លៃនេះចាត់ទុកថាគួរសមបំផុតហើយសម្រាប់ទុរេនមួយគីឡូ ស្របពេលដែលទុរេន Musang King ដាំនៅវៀតណាមថ្លៃជាងការនាំចូល ៥-១.៨ លានដុង (៦៤-៧៦ដុល្លារ) ខ្ពស់ជាងការនាំចូល ២០% នៃពូជដូចគ្នា។
យ៉ាងណាមិញ ផ្លែឈើខាងលើនេះពិតជាមានតម្លែថ្លៃកប់ពពកពិតៗ រហូតផ្លែឈើខ្លះត្រូវបានគេដាក់ដេញថ្លៃថែមទៀតផង។ ដោយសារតែការដាំដុះ និងការថែទាំពិបាក ទើបធ្វើឲ្យពួកវាមានតម្លៃខ្លាំងក្នុងមួយផ្លែឬមួយគីឡូ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ផ្លែឈើ ៦មុខនេះ ល្អសម្រាប់អ្នកដែលមានបំណងចង់សម្រកទម្ងន់

-
សន្តិសុខសង្គម១៦ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច