KPT+
បើឪពុកម្ដាយស្លាប់អស់ តើអាចពិនិត្យ DNA បញ្ជាក់ថាជា កូនបង្កើត បានដូចម្ដេច?
ការធ្វើតេស្តរក DNA គឺដើម្បីផ្ទៀងផ្ទាត់ បញ្ជាក់ពីពូជពង្សរបស់បុគ្គល។ ឧទាហរណ៍ ពេលគេចង់ដឹងថាជា ឪពុក និង កូន, ម្តាយ និង កូន, បង និង ប្អូនបង្កើតនឹងគ្នា មែន ឬមិនមែន។ល។ ខណៈពួកគេបានបែកគ្នាតាំងពីក្មេងខ្ចី ដោយប្រការណាមួយ។ បើតាមខ្សែភាពយន្ត ដែលមានការលួចដូរកូនគ្នាតាំងពីទើបនឹងកើតជាដើមនោះ គេក៏ប្រើការធ្វើតេស្ដរក DNA សាច់ញាតិបង្កើតនេះដែរ។

វេជ្ជបណ្ឌិត នៅមជ្ឈមណ្ឌលរោគវិនិច្ឆ័យមួយ នៅភ្នំពេញ សុំមិនបញ្ចេញឈ្មោះ បានឱ្យ “កម្ពុជាថ្មី” ដឹងនៅរសៀលថ្ងៃនេះថា ករណី ឪពុក ឬម្ដាយ និងកូន, បង និងប្អូន នៅមានជីវិត គេអាចធ្វើតេស្ដរក DNA បានតាមវិធី បូមឈាម ឬក៏ពិនិត្យសក់ ដោយការដកសក់ឱ្យដល់ឫសសក់ នោះទើបគេអាចធ្វើ DNA រវាងឪពុក ឬម្ដាយ ជាមួយកូន, បង និងប្អូនបង្កើតបាន។

ប៉ុន្តែករណី ឪពុក ឬម្ដាយ, បង ឬប្អូន បានបាត់បង់ជីវិតទៅហើយនោះ ដើម្បីបញ្ជាក់ភាពជាសាច់ញាតិបង្កើតបាន លោកវេជ្ជបណ្ឌិតខាងលើ បានឱ្យដឹងបន្ថែមថា គឺត្រូវយក ឆ្អឹងរបស់ ឪពុក ឬម្ដាយ, បង ឬប្អូនដែលបានចែកឋាននោះ មកធ្វើតេស្ដរក DNA ផ្គូរផ្គងជាមួយកូន, បង ឬប្អូនដែលនៅរស់ ឬអះអាងថាជាកូន, បង ឬប្អូនបង្កើតនោះ។

គួរបញ្ជាក់ថា DNA មានពាក្យពេញ Deoxyribonucleic acid រឺ អាសុីតដេអុកសុីរីបូនុយក្លេអិច (ADN តាមភាសាបារាំង)។ DNA កើតឡើងពីច្រវ៉ាក់ ២ខ្សែរយ៉ាងវែងវេញគ្នាជារាងរង្វេល (double helix)។ DNA គឺជាម៉ូលេគុលគីមីដែលផ្ទុកនូវប្លង់កំណត់លក្ខណៈរបស់ភាវៈរស់។ ដើម្បីអោយស្រួលយល់ យើងប្រៀបធៀបDNAទៅនឹងសៀវភៅមួយក្បាលដែលផ្ទុកនូវព័ត៌មានអំពី ថាតើខ្លួនរបស់យើងនឹងមានលក្ខណៈរូបរាងខាងក្រៅដូចម្តេច។ យើងមានសក់រួញ រឺសក់ត្រង់ សម្បុរស រឺសម្បុរសណ្តែកបាយជាដើម គឺត្រូវបានកំណត់ដោយDNA។ ព័ត៌មានទាំងនេះ យើងហៅថាព័ត៌មានសេនេទិច៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
សន្តិសុខសង្គម២០ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក