Connect with us

KPT+

មិនមែនជាក្ដីស្រឡាញ់ពិតទេ ប្រសិនគូស្នេហ៍ម្ខាងៗប្រកាន់ ៣ ចំណុចនេះ

បានផុស

នៅ

ស្នេហាពិតឬមិនក្លែងក្លាយ ពុំមានរូបមន្តជាក់លាក់សម្គាល់បានងាយទេ។ មនុស្ស​ប្រុសស្រីបង្កើតក្ដីស្រឡាញ់ រួចក៏ហៅថា ស្នេ​ហា​ដែល​ពួកគេឲ្យនិយមន័យស្នេហាពិតផ្អែកលើក្ដីសុខ និងសុភមង្គលទទួលបានពីទំនាក់ទំនងនោះ។ ចុះ​ចំណែក​ស្នេហា​មិន​ពិត​វិញ​ យ៉ាងណាដែរ? ​អត្ថបទនេះមិនមានចម្លើយគ្រប់គ្រាន់ទេ! យ៉ាងណាយើងនឹងស្រាយបញ្ជាក់ពីទំនាក់ទំនងមួយដែលអ្នកកំពុងមាន ប៉ុន្តែ​មាន​ទាំង​មិន​ច្បាស់​លាស់ថាពិតប្រាកដនៅឯណាឡើយ!

១. ភ្ជាប់ទំនាក់ទំនង ព្រោះតែខ្លាចឯកោ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការភ្ជាប់ទំនាក់ទំនងជាមួយនរណាម្នាក់ដើម្បីគ្រាន់តែបញ្ឈប់ភាពឯកោ ឬខ្លាចខ្លួនឯងនៅលីវ នោះមិនមែនជាក្ដីស្រឡាញ់ពិតឡើយ។ អារម្មណ៍​ស្នេ​ហា​​ដែលចង់បានគ្នា ក្រោមហេតុផលអផ្សុក មិនចង់ឲ្យខ្លួនកណ្ដោចកណ្ដែង ​ជាស្នេហា​ចោលម្សៀត​ និងអាត្មានិ​យម​ខ្លាំង​បំ​ផុត។ ស្នេហាពិតឥតមានអាការៈទាំងនេះទេ គេអាចឈរនៅម្នាក់ឯង បើទោះមានឬគ្មានដៃគូ។ បុរសឬនារីណា​ដែលនិ​យ​ម​​ពឹង​ផ្អែក​គូ​ស្នេហ៍​​ ព្រោះខ្លាចតែលតោល រមែងគ្មានភាពឯករាជ្យ រីឯសុភមង្គលក៏បាត់បង់ទៅតាមនោះ។

២. បង្ខំដៃគូត្រូវតែ​សម្រប​តាម​គំនិត​ខ្លួន

ចំណូលចិត្ត និងក្តីសុបិន្តស្រដៀងគ្នា ជារឿងល្អគ្រប់ទំនាក់ទំនងទាំងឡាយ ប៉ុន្តែមិនវាចាំបាច់ដាច់ខាត​សម្រាប់កសាងអនាគត​គ្រួ​សារ​​អ្នកទាំងពីរទេ។ គូស្នេហ៍ដែលចង់ឲ្យសង្សារខ្លួនធ្វើតាមខ្លួនគ្រប់យ៉ាងមិនថា ការតុបតែងខ្លួន ការសេពគប់មនុស្ស និងសូម្បីតែ​រឿង​ហូក​ចុក​ហឹរ​ឬ​មិ​ន​​ហឹរ​​ក៏ឈ្លោះគ្នាដែរ នោះជាសញ្ញាច្បាស់ៗថា ម្នាក់ៗគិតតែពីខ្លួនឯង ជាជាងគិតដល់សុខទុក្ខរួមគ្នា។ មាន​ស្នេ​​ហា ​តែស្នេហា​បែ​ប​​នេះ ​​គឺបែបបង្ខំ បែបបំពានសិទ្ធិ គេលែងហៅថាស្នេហ៍ពិតទៀតហើយ គេហៅថា ស្នេហាអាត្មានិយម។

៣. ទទួកយកតែចំណុចល្អរបស់គ្នា

ស្រឡាញ់នរណាម្នាក់ដោយសារតែគេជាមនុស្សល្អនៅមិនទាន់គ្រប់គ្រាន់ទេ។ ទោះបីមនុស្សជាច្រើនិយាយថា ស្នេហាគ្មាន​ហេតុ​ផ​ល ​ប៉ុន្តែការកើតចិត្តស្រឡាញ់នៅតែត្រូវការហេតុផលយ៉ាងហោចក៏មួយដែរ។ វាអាចជា គេនោះពូកែ care គេរួសរាយ ឬចិត្ត​ទូ​លា​យ​ជាដើម។

យ៉ាងណាមិញ មនុស្សមិនមានលលក្ខណៈដូចគ្នាឡើយ ដូច្នេះបើស្រឡាញ់គេព្រោះគេល្អ ឬព្រោះគេតាមយកចិត្តយើង  យើង​ប្រ​ហែ​ល​កំពុងសាងស្នេហាកុហកមួយហើយ។ ក្ដីស្រឡាញ់មែនទៅ រមែងអាចទទួលយកទាំងចំណុចមិនល្អរបស់គ្នា ព្រោះយើងដឹងស្រាប់គ្មាននរណាឥតខ្ចោះទេ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ បែងចែកច្បាស់ឬនៅ រវាងទំនាក់ទំនងត្រឹមតែជាតណ្ហានិងស្នេហាពិត?

ចុចអាន៖ ពេលដែលមនុស្ស​ស្រីនិយាយ​ពាក្យថា «យើងបែកគ្នាចុះ!»

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២៤ នាទី មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ៤៣ នាទី មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយទសវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ១ ម៉ោង មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

កីឡា១ ម៉ោង មុន

ធឿន ធារ៉ា អាច​នឹងប៉ះ ឈឿង ល្វៃ ក្នុង​ព្រឹត្តិការណ៍​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

Sokha Hotels

ព័ត៌មានពេញនិយម