KPT+
បើ ឪពុកម្ដាយ បងប្អូន ស្លាប់អស់ តើអាចផ្ទៀងផ្ទាត់ DNA ជាមួយ ក្មួយបង្កើត បានទេ?
ករណីគ្រួសារបែកបាក់ព្រាត់ប្រាសគ្នាតាំងពីតូច ឬបើគេបើគេចង់ដឹង បុគ្គលនោះ ពិតត្រូវជា បង-ប្អូន កូន-ឪពុក/ម្ដាយបង្កើតគ្នា ឬអត់នោះ គេប្រើវិធីផ្ទៀងផ្ទាត់ដោយ ធ្វើតេស្តរក DNA តាមរយៈ បូមឈាម ឬដកសក់ដល់ឫសសក់។ ហើយបើករណី បង ប្អូន ឪពុក ម្ដាយ បានស្លាប់បាត់ គេនៅតែអាចធ្វើតេស្ត DNA បាន តាមរយៈ អដ្ឋិធាតុ (ឆ្អឹង)។

ឧទាហរណ៍ប្រសិនបើករណី ឪពុកម្ដាយ និងបងប្អូនបង្កើត បានស្លាប់អស់ក្នុងសង្គ្រាម ឬដោយប្រការណាមួយ ដោយមិនមានសល់ឆ្អឹង តើគេអាចធ្វើ DNA ជាមួយក្មួយបង្កើត ដែលជាកូនរបស់បងប្អូន ដើម្បីដឹងថា ជាសាច់ញាតិពិតប្រាកដបាន ឬទេ?

វេជ្ជបណ្ឌិត នៅមជ្ឈមណ្ឌលរោគវិនិច្ឆ័យមួយ នៅភ្នំពេញ សុំមិនបញ្ចេញឈ្មោះ បានឱ្យ “កម្ពុជាថ្មី” ដឹងថា ករណីខាងលើនេះ គេមិនអាចធ្វើតេស្ដបញ្ជាក់ថា បុគ្គលនោះ ពិតជា កូន ជាបងប្អូនបង្កើតជាមួយបុគ្គលដែលបានចែកឋាននោះ បានទេ ព្រោះការធ្វើ DNA ត្រឹមត្រូវ អាចបានតែរវាង កូន ជាមួយ ឪពុក ឬម្ដាយ ឬ បង ជាមួយប្អូនសាច់បង្កើតតែប៉ុណ្ណោះ។

លោកវេជ្ជបណ្ឌិតខាងលើ បញ្ជាក់បន្ថែមថា ទោះក្មួយបង្កើតក៏ដោយ ប៉ុន្តែគឺជាសាច់ឆ្ងាយទៅហើយ ដែលមិនអាចធ្វើ DNA ផ្ទៀងផ្ទាត់ថា បុគ្គលនោះ ត្រូវជា អ៊ំ ពូ មីង ក្មួយបង្កើតនឹងគ្នា ឬបុគ្គលនោះត្រូវជា បង ឬប្អូនបង្កើត របស់ ឪពុក ឬម្ដាយរបស់ក្មួយនោះ, ឬបុគ្គលនោះ ត្រូវជា កូនបង្កើតរបស់ ជីដូន ជីតា របស់ក្មួយនោះបានសុក្រឹតឥតខ្ចោះនោះទេ។

គួរបញ្ជាក់ថា DNA មានពាក្យពេញ Deoxyribonucleic acid រឺ អាសុីតដេអុកសុីរីបូនុយក្លេអិច ឬហៅ ADN (អា ដេ អិន) តាមភាសាបារាំង។ DNA គឺជាកោសិកាមួយដែលបញ្ជូនបន្តពីមេបាទៅកាន់អ្នកជំនាន់ក្រោយនៅពេលបន្តពូជ។ ដោយសារ កោសិការបស់កូន កើតចេញពីការបញ្ចូលគ្នា នៃកោសិកាមេជីវិតរបស់ឪពុក និងម្តាយ ទើបកោសិការបស់កូនមានផ្ទុក DNA របស់ឪពុកផង និងម្តាយផង។ ដូចនេះមនុស្សដែលជាប់សាច់ឈាមគ្នា ពិសេសបងប្អូនបង្កើតតែងតែមាន DNA ស្រដៀងគ្នា ទោះបីមិនបានដូចគ្នា ១០០ ភាគរយក្ដី៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?