KPT+
ស្រោមខ្នើយមិនបោកមួយសប្ដាហ៍ មានបាក់តេរីច្រើនជាងបង្គន់ដល់ទៅ ១៧០០០ ដង
បើអ្នកមិនទាន់បោកស្រោមខ្នើយចាប់ពីមួយសប្ដាហ៍ឡើងទៅ អ្នកកំពុងតែគេងនៅលើបាក់តេរីច្រើនជាងបង្គន់ដល់ទៅ ១៧០០០ ដងឯណោះ ។

លទ្ធផលនេះបានមកពីការពិសោធន៍ដោយយកសំណាកពីខ្នើយមិនទាន់បោក ហើយដាក់ក្នុងកែវ ៧ ថ្ងៃ ដើម្បីបង្ហាញបាក់តេរីដែលអាចប៉ះពាល់ស្បែក ឬបង្កទៅជាបញ្ហាផ្សេងៗ ។

ការសិក្សាបានបង្ហាញថាមនុស្សទូទៅប្ដូរស្រោមខ្នើយ ២៤ ថ្ងៃម្ដង ទោះបីពេទ្យសើស្បែកណែនាំឲ្យប្ដូរស្រោមខ្នើយ ២ ដងក្នុងមួយសប្ដាហ៍ក៏ដោយ ។

វេជ្ជបណ្ឌិត Hadley King មកពីមហាវិទ្យាល័យវេជ្ជសាស្ត្រ Weill នៃសាកលវិទ្យាល័យ Cornell មានប្រសាសន៍ថា មនុស្សជម្រុះកោសិកាចាស់ៗដាក់ស្រោមខ្នើយ ៥០ លានកោសិកាក្នុងមួយថ្ងៃ បូករួមទាំងញើស គ្រឿងសម្អាង ប្រេងលាបសក់ និងរបស់ជាប់ពីក្រៅថែមទៀត ដែលជាអាហារសម្រាប់សត្វល្អិត ជាពិសេសទាក់ទាញឲ្យវានៅលើពូករបស់អ្នក ។ អ្នកស្រី King បន្ថែមថា គេងនៅលើស្រោមខ្នើយដដែលរយៈពេលមួយសប្ដាហ៍ពេញបង្កទៅជាអាឡ័កស៊ី បញ្ហាស្បែក និងរលាកស្បែក ។

យោងតាមការពិសោធន៍បានបង្ហាញថា មានបាក់តេរីពីរប្រភេទសំខាន់ៗនៅលើស្រោមខ្នើយគឺ bacilli បង្កឱ្យមានការឆ្លងមេរោគលើភ្នែក ជំងឺទឹកនោមផ្អែម រលាកសួត រលាកស្រោមខួរ និងការឆ្លងមេរោគតាមប្រព័ន្ធសាច់ដុំឆ្អឹងជាដើម ហើយបាក់តេរីមួយទៀតគឺ gram-positive cocci ជាមេរោគដែលស៊ាំនឹងថ្នាំអង់ទីប៊ីយ៉ូទីក ។
ទាំងនេះហើយជាចម្លើយសម្រាប់អ្នកងើបឡើងដោយមានស្នាមខាំនៅមុខ រមាស់ស្បែក និង រលាកស្បែក ដោយគ្មានមូលហេតុ ៕
ប្រែសម្រួល៖ វារី

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី