Connect with us

KPT+

វត្ថុសិល្បៈ ៣ ប្រភេទ នឹងដាក់បង្ហាញនៅសារមន្ទីរព្រះនរោត្ដមសីហនុ-អង្គរ មួយឆ្នាំពេញ

បានផុស

នៅ

​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បបាន​ឱ្យ​ដឹង​ថា វត្ថុ​សិល្បៈ​ចំនួន​ ៣ ប្រភេទ នឹង​រៀប​ចំ​ពិព័រណ៍បង្ហាញ​នៅ​សារមន្ទីរ​ព្រះនរោត្ដម​សីហនុ-អង្គរ រយៈ​ពេល​មួយ​ឆ្នាំ​ពេញ​គឺ​ចាប់​ពី​ខែ​កក្កដា​ ឆ្នាំ២០២៣​ ​រហូត​ដល់​ខែ​មិថុនា ឆ្នាំ​២០២៤​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់​ពី​ថ្ងៃ​ទី​០៣ ខែ​កក្កដា ឆ្នាំ​២០២៣ រហូត​ដល់​ថ្ងៃ​ទី​៣១ ខែ​មិថុនា ឆ្នាំ​២០២៤ សារមន្ទីរ​ព្រះនរោត្ដម​សីហនុ-អង្គរ នឹង​រៀប​ចំ​តាំង​ពិព័រណ៍បង្ហាញ​កុលាលភាជន៍ និង​វត្ថុ​សិល្បៈ​ជា​ច្រើន​ប្រភេទ ដែល​ពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​អង្គរប្រគល់​ជូន​សារមន្ទីរ ដើម្បី​បង្ហាញ​ដល់​សាធារណជន​ចូល​ទស្សនាសិក្សា​ស្វែង​យល់។

លោក ខួយ សាវឿត នាយក​ស្តី​ទី​នៃ​សារមន្ទីរ​ព្រះនរោត្ដម​សីហនុ-អង្គរ បាន​ឱ្យ​ដឹង​ថា កុលាលភាជន៍ចំនួន ១៦ ​ដែល​នឹង​ធ្វើ​ការ​បង្ហាញ​នា​ពេល​ខាង​មុខ គឺ​ជា​ប្រភេទ​កុលាលភាជន៍​រឹង មាន​ស្រទាប់​រលោង​ពណ៌ត្នោត និង​ពណ៌​បៃតង ដោយ​ភាជន៍​ ទាំង​នេះ​ត្រូវ​គេ​ដុត​ក្នុង​ឡកំដៅ​ចន្លោះ​ពី ១,០០០ ទៅ ១,២០០ អង្សាសេ។

លោក ខួយ សាវឿត បាន​បន្ត​ថា ភាជន៍​ទាំង ១៦ ​មាន​ប្រភព​មក​ពី​ភូមិ​ចំនួន ៨ ក្នុង​ភូមិសាស្ត្រ​ខេត្ត​សៀមរាប។ ​ក្រៅ​ពី​កុលាលភាជន៍ និង​វត្ថុសិល្បៈ​មួយ​ចំនួន​ស្ថិត​នៅ​សម័យ​បុរេ​ប្រវត្តិសាស្ត្រ ដែល​ជា​វត្ថុ​សក្ការ​សម្រាប់​បញ្ចុះ​នៅ​តាម​ប្រាសាទ រួម​ទាំង​វត្ថុ​សិល្បៈ​ដែល​ទទួល​បាន​ពី​វត្ត​អារញ្ញរង្សី ដែល​ជា​ប្រភេទ​វត្ថុ​សិល្បៈមាន​អាយុ​កាល​ខុស​ៗគ្នានិង​មាន​ប្រភព​ផ្សេង​ៗ​គ្នា​ផង​ដែរ។

ជា​ថ្មី​ម្តង​ទៀត ចំពោះសាធារណជន សិស្សានុសិស្ស និសិ្សត លោកគ្រូ-អ្នកគ្រូ និង​អ្នក​ស្រាវជ្រាវ ​​អាច​មកសិក្សា​ស្វែង​យល់​ឱ្យ​បាន​កាន់​តែ​ច្បាស់​អំពី​​ប្រវត្តិ​នៃ​វត្ថុ សិល្បៈ​ទាំង​នេះ ដោយ​មាន​មន្ត្រី​ជំនាញ​ ចាំ​ធ្វើ​បទ​បង្ហាញ​អំពី​ព័ត៌មាន​ថ្មីៗ ទាក់ទង​និង​ការ​ស្រាវជ្រាវ ការ​ប្រតិបត្តិ​សាសនា វិស័យ​ពាណិជ្ជកម្ម និង​ការ​ចូលរួម​ចំណែក​របស់​ប្រជាជន ក្នុង​ការ​ថែ​រក្សា​វត្ថុ​បុរាណ និង​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​ប្រកប​ដោយ​និរន្តរភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម