KPT+
លោក ពៅ សុខ ចេញសៀវភៅ “កម្ពុជា សម័យតេជោ” ជិត ៧០០ទំព័រ ជាផ្លូវការ
លោក ពៅ សុខ ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីច នៃកម្ពុជា បានចេញផ្សាយជាផ្លូវការសៀវភៅ “កម្ពុជា សម័យតេជោ” ដែលមានចំនួន ៦៩២ទំព័រ។ ការចងក្រងសៀវភៅនេះឡើងក្នុងគោលបំណង បង្ហាញទៅដល់ជនានុជន ជំនាន់ក្រោយបានជ្រាបថា ក្នុងយុគសម័យក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាទាំងមូលមានការរីកចម្រើន និងមានសមិទ្ធផលជាច្រើនរាប់មិនអស់ ដែលត្រូវចាប់អារម្មណ៍កោតសរសើរ និងកត់ត្រាទុក។

ដូច្នេះ ខ្លឹមសារក្នុងសៀវភៅនេះ មិនមានរៀបរាប់លម្អិត អំពីដំណើរជីវិតរបស់ សម្ដេច ហ៊ុន សែន ដូចសៀវភៅដទៃៗទៀតទេ។ ដ្បិតសៀវភៅនេះលើកនិយាយ នូវរាល់ការអភិវឌ្ឍ ដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ខិតខំប្រឹងប្រែង ដើម្បីជាតិ សាសនា និងព្រះមហាក្សត្រ ជាពិសេស ដើម្បីសុខុមាលភាពប្រជាជនដោយគ្មានរើសអើងជាតិសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយ ចាប់តាំងពីក្រោយ ព្រះរាជាណាចក្រកម្ពុជាទី២ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣ និងការបញ្ចប់ សង្គ្រាមទាំងស្រុងនៅកម្ពុជា នាថ្ងៃទី២៩ ខែធ្នូឆ្នាំ១៩៩៧។

យោងតាមអារម្ភកថាក្នុងសៀវ លោក ពៅ សុខ បានរំលឹកថា កាលពីចុងឆ្នាំ២០១៣ មុនពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ខណៈលោកកំពុងបំពេញការងារនៅស្ថានីយទូរទស្សន៍ហង្សមាស HDTV លោកបានផលិត បទយកការណ៍មួយរយៈពេល ៣០នាទី ក្រោមចំណងជើង “កម្ពុជា សម័យតេជោ” ដើម្បីចាក់ផ្សាយ។ បទយកការណ៍នេះ និយាយអំពីសមិទ្ធផលនានា ប្រចាំឆ្នាំរបស់ រាជរដ្ឋាភិបាលកម្ពុជា ហើយក្រោយពេលផលិតបទយកការណ៍ហើយលោកក៏ចាប់ផ្ដើមរៀបរៀងបទយកការណ៍នេះឱ្យទៅជាសៀវភៅ ដើម្បីបោះពុម្ពផ្សាយជាសាធារណៈ។

ប៉ុន្ដែដោយសារមូលហេតុនៃពេលវេលាមិនអំណោយផល និងថវិកាផង ធ្វើឱ្យបំណងប្រាថ្នានេះអាចដំណើរការបានតែពាក់កណ្តាលផ្លូវមិនបានចេញជារូបរាងជាស្ថាពរ រហូតដល់ចុងឆ្នាំ២០២២ ទើបលោកចាប់ផ្តើមធ្វើបច្ចុប្បន្នភាពសៀវភៅនេះឡើងវិញ។
លោក ពៅ សុខ មានជំនឿថា សៀវភៅនេះ ទោះបីមិនល្អឥតខ្ចោះ ប៉ុន្តែនឹងក្លាយជាពន្លឺ ជាឯកសារ ជំនួយស្មារតីខ្លះៗដល់អ្នកស្រាវជ្រាវ មិត្តអ្នកអាន និងមនុស្សជំនាន់ក្រោយក្នុងការសិក្សា ឈ្វេងយល់អំពីព្រឹត្តិការណ៍នានាដែលកើតមានឡើងនៅក្នុងផ្ទៃប្រទេសចន្លោះ ឆ្នាំ១៩៧០ ដល់ឆ្នាំ២០២៣៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ