Connect with us

KPT+

ក្រពើធំបំផុតលើលោក នៅតែបន្តលូតលាស់ ទោះចាស់យ៉ាងណាក៏ដោយ

បានផុស

នៅ

​ទោះ Cassius ជាក្រពើមានអាយុ ១២០ ឆ្នាំ និងចាស់បន្តិចក្ដី ប៉ុន្តែវានៅមានសុខភាពល្អ ។ ខណៈកំពុងរស់នៅក្នុងសួនក្រពើ Marineland ប្រទេសអូស្ត្រាលី វាក៏ជាប់កំណត់ត្រា Guinness ជាក្រពើធំបំផុតផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី Sally Isberg នាយកគ្រប់គ្រងនៅមជ្ឈមណ្ឌលស្រាវជ្រាវក្រពើនៃប្រទេសអូស្ត្រាលីនិយាយថា “បច្ចុប្បន្ន Cassius គឺជាក្រពើមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត” ។

ក្នុងអំឡុងពេលពិនិត្យសុខភាពប្រចាំឆ្នាំ ២០២៣ សាស្ត្រាចារ្យ Graeme Webb បានសង្កេតឃើញថា Cassius លូតវែងជាង ២០ ឆ្នាំមុនរហូតដល់ ៣៣.០២ សង់ទីម៉ែត្រឯណោះ ។ អ្វីដែលធ្វើឲ្យ Cassius មិនធម្មតានោះគឺ វានៅតែបន្តលូតលាស់ដល់ទៅប្រវែង ៥.៤៨ ម៉ែត្រឯណោះ ទោះមានវ័យជរាមែនពិត ។

Cassius ត្រូវគេចាប់បានក្នុងឆ្នាំ ១៩៨៤ នៅជិតទីក្រុង Darwin ហើយក៏បញ្ជូនទៅកោះបៃតង ហើយពីរបីឆ្នាំក្រោយ ទើបវាមករស់ក្នុងសួនក្រពើ Marineland រហូតដល់សព្វថ្ងៃ ។

យ៉ាងណាក្រពើចាស់បំផុតមិនធ្លាប់មានគឺ Freshie អាយុ ១៤០ ឆ្នាំ មិនមែន Cassius នោះទេ តែវាស្លាប់តាំងពីឆ្នាំ ២០១០ មកម្ល៉េះ ទើប Cassius ជាអ្នកស្នងតំណែងវិញ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ foxnews

ចុចអាន៖ ក្រពើធំបំផុតលើលោក ប្រារព្ធពិធីខួបកំណើតគម្រប់ ១២០ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៧ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៩ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា បាញ់​ទូក​នេសាទ​ថៃ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ឃាត់​ខ្លួន​​៣១​នាក់

Sokha Hotels

ព័ត៌មានពេញនិយម