Connect with us

KPT+

អង្គការយូនីសេហ្វ ណែនាំពីការលួងលោមតាមប្រព័ន្ធអនឡាញ ដែលមនុស្សគួរប្រុងប្រយ័ត្ន

បានផុស

នៅ

អង្គការយូនីសេហ្វ បានបង្ហាញនៅលើគេហទំព័ររបស់ខ្លួនពីការលួងលោមតាមរយៈអនឡាញ ដែលជាបញ្ហាប្រឈមសម្រាប់មនុស្សគ្រប់វ័យ ជាពិសេស កុមារតែម្តង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងអំឡុងពេលដែលកម្ពុជា ក៏ដូចជា ពិភពលោកទាំងមូលជួបវិបត្តិកូវីដ-១៩ ប្រទេសត្រូវបានបិទខ្ទប់ មិនអាចទៅណារួចនោះ គឺមនុស្សគ្រប់រូប មិនថាកុមារ ឬ មនុស្សពេញវ័យ គឺត្រូវប្រើប្រាស់ប្រព័ន្ធឌីជីថល ប្រព័ន្ធអនឡាញ សម្រាប់សិក្សា បំពេញការងារផ្សេងៗ និងសម្រាប់ទំនាក់ទំនងគ្នា។ ការពឹងផ្អែកលើប្រព័ន្ធអនឡាញនេះ មានទាំងឥទ្ធិពលល្អ និងបញ្ហាប្រឈម ជាពិសេស កុមារ នឹងងាយរងគ្រោះពីការកេងប្រវ័ញ្ចផ្លូវភេទតាមរយៈប្រព័ន្ធអនឡាញ។

អង្គការយូនីសេហ្វ បានឱ្យនិយមន័យថា ការល្បួងតាមប្រព័ន្ធអនឡាញ គឺជាការរំលោភបំពានផ្លូវភេទ ហើយវាកើតឡើងនៅពេលដែលមនុស្សពេញវ័យ មានទំនាក់ទំនងជាមួយកុមារ ឬ មនុស្សវ័យក្មេងដែលមានអាយុក្រោម១៨ឆ្នាំ និងចង់មានទំនាក់ទំនងផ្លូវភេទ។ ការលួងលោមប្រភេទនេះ កើតឡើងដោយបុគ្គលនោះចាប់ផ្តើម បង្កើតទំនាក់ទំនងឱ្យមានភាពស្និទ្ធស្នាល បង្កើតទំនុកចិត្តដល់ពួកគេ រួចឈានដល់ការរំលោភបំពាន និងបោកប្រាស់តាមប្រព័ន្ធអនឡាញ។

ទន្ទឹមជាមួយគ្នានេះ អង្គការមួយនេះ ក៏បានបង្កើតជាវីដេអូមួយមាន ៤ភាគ មានចំណងជើងថា “តោះ ឆាតលេង ហេស៎” ដើម្បីបង្កើនការយល់ដឹង និងទប់ស្កាត់ជាមួយនឹងបញ្ហានេះ។ នៅក្នុងសាច់រឿង គឺនិយាយពីមិត្តភក្តិជិតស្និតចំនួន៤នាក់ ដែលពួកគេស្វែងយល់ពីទំនាក់ទំនង ការទុកចិត្ត និងហានិភ័យតាមរយៈប្រព័ន្ធអនឡាញ។ ជាមួយនឹងបញ្ហាប្រឈម ក៏មានជាការរកវិធីដោះស្រាយ ប្រយុទ្ធប្រឆាំងទាក់ទិននឹងការលួងលោម និងបោកបោកប្រាស់តាមប្រព័ន្ធអនឡាញផងដែរ។ អង្គការដដែលបានណែនាំថា ការជួប ឬ លេងជាមួយមនុស្សថ្មីតាមប្រព័ន្ធអនឡាញ អាចធ្វើឱ្យមានអារម្មណ៍ថា រំភើប ចង់លេងជាមួយជាបន្តបន្ទាប់ ប៉ុន្តែ ត្រូវប្រាកដចិត្តថា មិត្តភាពទាំងនោះ គឺជាមិត្តភាពមួយដែលសមរម្យ និងត្រឹមត្រូវ។

យ៉ាងណាក៏ដោយ ដើម្បីចូលរួមទប់ស្កាត់បញ្ហាលួងលោមតាមអនឡាញ និងកេងប្រវ័ញ្ចផ្លូវភេទនៅកម្ពុជា អង្គការយូនីសេហ្វ ណែនាំវិធីចំនួន៣។ ទី១ ប្រមូលភស្តុតាង និងផលប៉ះពាល់ ទី២ ចែករំលែកបន្តពីវីដេអូ “តោះ លេងឆាត ហេស៎” ដើម្បីផ្សព្វផ្សាយបន្ត និងទី៣ គឺប្លុកបុគ្គលនោះចោល រួចរាយការណ៍ពីបញ្ហាទាំងនោះទៅអង្គការ APLE កម្ពុជា តាមរយៈលេខទូរសព្ទ ០៩២ ៣១១ ៥១១៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២២ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ ផ្តាំទៅ ពូទីន! ចង់បានធម៌ក្តៅឬធម៌ត្រជាក់? 

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រូវការ​កង​រក្សា​សន្តិភាព​ហោចណាស់ ២០​ម៉ឺន​នាក់ បើ​មាន​បទ​ឈប់​បាញ់

Sokha Hotels

ព័ត៌មានពេញនិយម