Connect with us

KPT+

មក​ស្គាល់​ប្រវត្តិ​មេដឹកនាំ INSTAGRAM បច្ចុប្បន្ន លោក ADAM MOSSERI

បានផុស

នៅ

លោក Adam Mosseri បានកើតនិងធំធាត់​នៅរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក។ លោក​ចាប់កំណើត​ថ្ងៃទី ២៣ ខែមករា ឆ្នាំ ១៩៨៣។ Mosseri មាន​សញ្ជាតិ​អាមេរិក-អ៊ីស្រាអែល ព្រោះ​ឪពុក​ជាជនជាតិអ៊ីស្រាអែល។ លោក​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​រចនា​ព័ត៌មាន​ក្នុង​ឆ្នាំ ២០០៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ឆ្នាំ ២០០៣ ខណៈ​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ Mosseri ចាប់ផ្ដើម​ពិគ្រោះ​យោបល់​ផ្នែក​រចនា​ផ្ទាល់ខ្លួន​ដែល​មាន​ឈ្មោះថា Blank Mosseri ដោយ​ផ្ដោត​លើ​ការ​រចនា​ក្រាហ្វិក​អន្តរកម្ម​និង​ការ​រចនា​ពិព័រណ៍។ ក្រុមហ៊ុន​របស់​លោក​មាន​ការិយាល័យ​នៅ​ញូវយ៉ក និង​សាន់ហ្វ្រាន់ស៊ីស្កូ។ លុះ​ក្នុងឆ្នាំ ២០០៧ លោក​ចូលរួម​ជាមួយ​ក្រុមហ៊ុន TokBox ជា​អ្នក​រចនា​ម៉ូដ​ដំបូង​គេ​របស់​ក្រុមហ៊ុន។

Mosseri ចូល​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ហ្វេសប៊ុក ជា​អ្នក​រចនា​ផលិតផលក្នុងឆ្នាំ ២០០៨ ។ នៅ​ឆ្នាំ ២០០៩ លោក​ក្លាយ​ជា​អ្នក​គ្រប់គ្រង​រចនា​ផលិតផល ហើយ​ក្នុងឆ្នាំ ២០១២ លោក​ឡើង​ជា​នាយក​រចនា​សម្រាប់​កម្មវិធី​ទូរសព្ទ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​នេះ។

ចាប់​ពី​ឆ្នាំ ២០១២ ដល់​ឆ្នាំ ២០១៦ Mosseri គ្រប់គ្រង​ផ្នែក​ព័ត៌មាន​របស់​ហ្វេសប៊ុក​ហើយ​ពីរ​ឆ្នាំ ២០១៦ ដល់​ខែ​ឧសភា ឆ្នាំ ២០១៨ លោក​បម្រើការ​ជា​អនុប្រធាន​ផលិតផល​សម្រាប់​ហ្វេសប៊ុក។

ក្រោយ​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ឆ្នាំ ២០១៦ លោក Mosseri បាន​ចាត់​តាំង​ធ្វើ​ជា​អ្នក​នាំ​ពាក្យ​តំណាង​ហ្វេសប៊ុក​ស្ដីពី “ព័ត៌មាន​ក្លែងក្លាយ និង​ព័ត៌មាន​សន្តិសុខ​ដែល​គួរ​ឲ្យ​ទុកចិត្ត​បាន”។

នៅខែឧសភា ឆ្នាំ ២០១៨ លោក Mosseri ប្ដូរ​ឲ្យ​ធ្វើ​ជា​អនុប្រធាន​ផលិតផលរបស់ Instagram ។ នៅថ្ងៃទី ១ ខែតុលា ឆ្នាំ ២០១៨ ហ្វេសប៊ុក​បាន​ប្រកាស​តែងតាំង Mosseri ឲ្យ​ក្លាយ​ជា​ប្រមុខ​ថ្មី​របស់ Instagram បន្ទាប់​ពី​ការ​លាលែង​ពី​តំណែង​របស់​សហ​ស្ថាបនិក​កម្មវិធី​ចែករំលែក​រូបថត​លោក Kevin Systrom និង Mike Krieger នា​ខែ​កញ្ញា ក្នុង​ឆ្នាំដដែល ។

ត្បិត​តែ​តំណែង​ប្រធាន​ក្រុមហ៊ុន Instagram ត្រូវ​បាន​ប្រគល់​ឲ្យ Mosseri ក៏​ដោយ ប៉ុន្តែ​ហ្វេសប៊ុក​នៅ​តែរក្សា​សិទ្ធិ​តំណែង​នាយក​ប្រតិបត្តិ​ឲ្យ​អតីត​សហ​ស្ថាបនិក​បណ្ដាញ Instagram ដដែល។

នៅ​ឆ្នាំ ២០២០ លោក Adam Mosseri ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ជា​កំពូល​អ្នក​មាន​ក្នុង​ចំណោម​មនុស្ស ៤០ នាក់​ក្នុង​វិស័យ​តិចណូឡូជី​ដែល​មាន​វ័យ​ក្រោម ៤០ ឆ្នាំ។ គិត​ត្រឹម​ខែ​មេសា ឆ្នាំនេះ លោក​មាន​ទ្រព្យសម្បត្តិ​សរុប​ចំនួន ១២០ លាន​ដុល្លារ​អាមេរិក និង​មាន​អ្នក​តាមដាន ១២៨ ពាន់​នាក់​នៅ​លើ Instagram៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Wikipedia

ចុចអាន៖សារៈសំខាន់​នៃ​ការ​កសាង​បណ្ដាញ​ក្នុង​សង្គម social network ?

ចុចអាន៖ជំនាញ​ទំនាក់ទំនង៖ រៀន​ពី​របៀប​សុំ​អភ័យ​ទោស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៧ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ១២ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ១៣ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម