Connect with us

KPT+

ធ្វើបែបណាទើបអាចជម្នះរាល់ភាពលំបាកក្នុងជីវិតបាន?

បានផុស

នៅ

មនុស្សម្នាក់ៗសុទ្ធ​​តែធ្លាប់ប្រឈមនឹងភាពលំបាកក្នុងជីវិតគ្រប់គ្នា ឬពេលនេះកំពុងតែប្រឈមនឹងស្ថានភាពស្មុគស្មាញផងក៏មិនដឹង។ អ្នកអាចប្រឈមនឹងជម្លោះក្នុងផ្ទះ សម្ពាធនៅកន្លែងធ្វើការ ជីវិតដៃគូ បញ្ហាហិរញ្ញវត្ថុ ឈឺថ្កាត់ ឬសុខភាពផ្លូវចិត្តនានា។ ទោះបីវាជាបញ្ហាខុសគ្នា ដោយសារស្ថានភាពផ្សេងគ្នាក៏ដោយ តែមិនអាចគេចវេសបានឡើយ។ គ្រប់គ្នាត្រូវដោះស្រាយ! ប៉ុន្តែជួនកាលវាហាក់ធ្ងន់ធ្ងរហួស ដូច្នេះធ្វើយ៉ាងណាទើបអាចជម្នះបាន?

១. ធ្វើរឿងដែលខ្លួនចូលចិត្ត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើសិនតឹងតែងខ្លាំង អ្វីដែល​អាច​ធ្វើបាន​ មានតែអង្គុយចុះ ​ហើយ​គិតធ្វើអ្វីដែល​ខ្លួនចូលចិត្ត​ ធ្វើយ៉ាងណាឲ្យតែថ្ងៃដ៏​តប់ប្រមល់នេះកន្លងទៅសិន ព្រោះបើអង្គុយខ្វល់ ក៏គិតអីមិនចេញដដែលជាដដែល។ ងូតទឹកក្ដៅឲ្យស្រឡះខ្លួន ស្វែងរកញ៉ាំអាហារដែលយើងចូលចិត្ត អានសៀវភៅ ស្ដាប់តន្រ្តី បិតម៉ាសថែរក្សាសម្រស់។ល។ ទោះមិនភ្លេចទុក្ខកង្វល់ទាំងស្រុង ក៏បានធូរស្បើយមួយគ្រា ប្រសើរជាងដេកដើរឈរអង្គុយ បៀមជាប់តែបញ្ហាដែរ។

​បញ្ហាមិនថាតិចតួច​ ឬគរជើងគ្នាក្ដី អាចធ្វើឲ្យ​យើង​ក្រពុល​មុខបានគ្រប់ពេល តែបើសិនមិនរើសផ្លូវដើម្បីសម្រាកខ្លះ វានឹងក្លាយទៅជាធំ រឹតតែពិបាកដោះស្រាយ។

២. និយាយ​ជាមួយមនុស្សទុកចិត្ត

ការលាក់ទុកបញ្ហាតែឯង អាចធ្វើឲ្យយើងស្ទះដង្ហើមបាន។ គួរនិយាយ​ជាមួយ​នរណា​ម្នាក់​ដែល​យើងអាច​ជឿ​ទុកចិត្តមិនថាជា ​មិត្តភក្តិ ​ឪពុក​ម្តាយ​ ឬបង​ប្អូន​ជាដើម​។ ពួកគេជាអ្នកស្ដាប់ដ៏ល្អ អាចជួយបន្ធូរភាពតានតឹងរបស់យើង ជួនកាលអាចផ្ដល់យោបល់ដោះស្រាយល្អៗផងក៏មិនដឹង។ ដូច្នេះជាការល្អ បើអាចរកនរណាម្នាក់ មកជួយរំលែកវិបត្តិជាមួយយើង ក៏គួរធ្វើចុះ។

៣. ថយក្រោយមួយជំហាន

​កុំគិតថា ការដកថយ ជាការចាញ់លើសង្វៀនបញ្ហា ឬជាបរាជ័យ ដែលនាំឲ្យអាម៉ាស់។ នៅលើលោកនេះពុំមាននរណា អាចរ៉ាប់រងរឿងគ្រប់យ៉ាងបានទាំងអស់នោះទេ។  ដូច្នេះជាការសាមញ្ញ​បំផុត ថយក្រោយមួយជំហានសិន ដើម្បីរកវិធីដោះស្រាយថ្មី។​ ​ការគេចចេញពី​បណ្តាញ​សង្គម​ ឬស្ថាន​ភាពកំពុងប្រឈម ​ក៏ជាដំណោះស្រាយមួយ ជួយឲ្យខួរក្បាលបានធូរពីសម្ពាធខ្លះ ​។ ​

ពេលខ្លះ គួរទុកបញ្ហាមួយឡែក ហើយទៅដើរលេង ស្រូបខ្យល់ ជិះកង់ ឬចូលព្រៃផ្សងព្រេងមួយរយៈសិន ចាំត្រឡប់មកវិញ ចាំគិតម្ដងទៀត។

៤. ទម្លាប់គិតវិជ្ជមាន

​ស្តាប់​ទៅដូច​ស្រួល ​ប៉ុន្តែ​ពិបាកធ្វើ។ ​គ្មាននណា​សប្បាយចិត្តកើត បើបញ្ហាមកជុំទិស។  ប៉ុន្តែការគិតបណ្ដោយឲ្យបញ្ហាមកចោមព័ទ្ធ ក៏កាន់តែមិនសប្បាយចិត្ត។ ក្នុងជីវិតនេះ ពុំនរណាជួបតែភាពអវិជ្ជមានរហូតទេ! ដូច្នេះទើបបានជាត្រូវព្យាយាមសំឡឹងមើលទៅរក​រឿងល្អៗឱ្យបាន​ច្រើន ជាជាងទម្លាប់ផ្ដេកផ្ដួល។ ​

គេថា ជីវិត​មនុស្សនឹងធ្វើដំណើរទៅតាមចិត្តដែលគិតនោះ។ យើងចង់កើតទុក្ខ ​​រីករាយ​ ឬខឹង ជាកម្មសិទ្ធិយើងទាំងស្រុង។ ​​គំនិតអវិជ្ជមាន​នឹងទាញ​​ឲ្យធ្លាក់ទឹកចិត្ត ជីវិតទន់ខ្សោយទៅតាមថាមពលរបស់វា។ ​ ដូច្នេះគួរ​បង្កើត​ភាព​រីករាយសម្រាប់​ខ្លួនឯង គឺធ្វើឲ្យខ្លួនឯងរីករាយ ​គិតតែលទ្ធផល​ល្អៗ នោះ​អ្វីៗដែល​លំបាកៗ​ ក៏​អាចដោះស្រាយ​ទៅបាន នៅ​ពេលក្រោយ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ជំនាញ​ទំនាក់ទំនង៖ រៀន​ពី​របៀប​សុំ​អភ័យ​ទោស

ចុចអាន៖ សញ្ញា​ទាំង ៧ បង្ហាញថាជោគជ័យ​មកដល់មាត់ទ្វារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៥ នាទីutes មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៣៨ នាទីutes មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រព័ន្ធគាំពារសង្គម គ្រោងដាក់ចេញប្រព័ន្ធបញ្ជាក់ចំណាយឌីជីថល ដើម្បីទូទាត់ថវិកាពីប.ស.ស ទៅកាន់ពេទ្យឱ្យប្រសិទ្ធភាព និងបង្កភាពងាយស្រួលបន្ថែមដល់ពលរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចង់​ឃើញច្បាប់ស្ដីពីការប្រឆាំងការ​មិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តនៅក្នុងសម័យខ្មែរក្រហម ចេញជារូបរាងឱ្យបានឆាប់បំផុត

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ធនាគារ ព្រីនស៍ មានកិត្តិយសដែលត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមរបស់ CGCC ប្រចាំឆ្នាំ2024 “គណនីមានការធានាច្រើនជាងគេ” ពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC)

Sokha Hotels

ព័ត៌មានពេញនិយម