ព័ត៌មានជាតិ
២ ប្រទេស ប្រកាសផ្តលអាហារូបករណ៍ជាថ្មីដល់សិស្សកម្ពុជា និងបណ្តាសិស្សក្នុងប្រទេសអាស៊ាន
បើតាមក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថា ប្រទេសចំនួន ២ មានវៀតណាម និងរុស្ស៊ី សម្រេចផ្ដល់អាហារូបករណ៍ដល់សិស្សកម្ពុជា និងបណ្ដាសិស្សក្នុងប្រទេសសមាជិកអាស៊ាន ក្នុងឆ្នាំសិក្សា ២០២៣-២០២៤ នេះ។
សិស្សនិស្សិត ដែលមានបំណងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ទៅកាន់ប្រទេសវៀតណាម និងសហព័ន្ធរុស្ស៊ី ទៅតាមមុខជំនាញជាច្រើនកន្លែង ដែលខាងសាលានៃប្រទេសទាំង ពីរបានផ្តល់ឱ្យ។
ជាក់ស្ដែង សាកលវិទ្យាល័យ Ton Duc Thang នៃប្រទេសវៀតណាម នឹងផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជា ចំនួន ០៣ ប្រភេទសិក្សាក្នុងឆ្នាំ ២០២៣-២០២៤ ដូចខាងក្រោម៖
១. អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បង្រៀនជាភាសាវៀតណាម៖ អាហារូបករណ៍ពេញលេញ ចំនួន ៧៥ កន្លែង និងអាហារូបករណ៍មិនពេញលេញ ចំនួន ១០កន្លែង
២. អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បង្រៀនជាភាសាអង់គ្លេស៖ អាហារូបករណ៍ពេញលេញចំនួន ២០កន្លែង និងអាហារូបករណ៍មិនពេញលេញ ចំនួន ១០កន្លែង
៣. អាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាម៖ អាហារូបករណ៍ពេញលេញ ចំនួន ៥០កន្លែង
ជាមួយគ្នានេះ សម្រាប់ព័ត៌មានលម្អិត ការដាក់ពាក្យ និងលក្ខខណ្ឌកំណត់ផ្សេងៗ នៃកម្មវិធីអាហារូបករណ៍ខាងលើ សិស្សនិស្សិតអាច ចូលទៅក្នុងគេហទំព័រ៖ admission.fdtu.edu.vn/en/unergraduate/Application-form-and-documents ។ សម្រាប់ការចូលរៀនក្នុង ឆ្នាំសិក្សា២០២៣ សិស្សត្រូវចុះឈ្មោះឲ្យបានមុនថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ និងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ការចូលរៀនក្នុងឆ្នាំសិក្សា២០២៤។
ដោយឡែក សហព័ន្ធរុស្ស៊ី នឹងផ្ដល់អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅសាកលវិទ្យាល័យ MGIMO នឹងផ្ដល់ដល់និស្សិត បណ្ដាប្រទេសជាសមាជិកអាស៊ាន សម្រាប់ឆ្នាំ២០២៣-២០២៤នេះ។
សាកលវិទ្យាល័យ IS: The Moscow State Institute of International Relations (University) of the Ministry of Foreign Affairs of the Russian Federation (MGIMO) នៃសហព័ន្ធរុស្ស៊ី នឹងផ្ដល់អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ១០កន្លែង ដល់ សិស្ស-និស្សិត ដែលមកពីបណ្ដាប្រទេសជាសមាជិកអាស៊ាន រួមទាំងកម្ពុជាផងដែរ ដើម្បីបន្តការសិក្សារយៈពេល ០២ឆ្នាំ លើផ្នែកសេដ្ឋកិច្ចនយោបាយ នៃភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី នៅសហព័ន្ធរុស្ស៊ី។
ការទទួលពាក្យនឹងផុតកំណត់នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ នេះ។ បេក្ខជន សិស្ស-និស្សិត ដាក់ពាក្យតាមអនឡាញតាមរយៈគេហទំព័រ៖ master.mgimo.ru ផងដែរ៕
ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា
-
សន្តិសុខសង្គម២១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច