KPT+
វៀតណាម រកឃើញប្រភេទសត្វល្មូនថ្មី
ក្រុមអ្នកស្រាវជ្រាវវៀតណាម និងអាល្លឺម៉ង់បានរកឃើញសត្វល្មូនថ្មីមួយប្រភេទ នៅខេត្តកនទុម ស្ថិតនៅតំបន់ខ្ពង់រាបកណ្ដាលនៃប្រទេសវៀតណាម ។

សត្វល្មូនថ្មីនេះមានឈ្មោះថា Tylototriton ngoclinhensis ត្រូវបានរកឃើញនៅក្នុងឧទ្យានធម្មជាតិ Ngoc Linh កាលពីចុងខែឧសភា ដោយអ្នកស្រាវជ្រាវ ៩ នាក់ ។
យោងតាមការសិក្សាបានឲ្យដឹងថា Tylototriton ngoclinhensis មានប្រវែងជាមធ្យមពី ៦០.៨ ដល់ ៦៦.៥ មិល្លីម៉ែត្រ ខណៈជម្រកនៃប្រភេទសត្វល្មូននេះគឺ នៅលើភ្នំ Ngoc Linh ដែលជាព្រៃស្លឹកបៃតង មានកម្ពស់ពី ១,៨០០ ទៅ ២,៣០០ ម៉ែត្រ លើនីវ៉ូទឹកសមុទ្រ ។

អ្នកស្រាវជ្រាវឈ្មោះ Phung My Trung បាននិយាយថា គេរកឃើញសត្វល្មូនថ្មីចំនួន ៦ ប្រភេទ ហើយពួកវាសុទ្ធតែរស់នៅភាគខាងជើងនៃខេត្ត Nghe An ទាំងអស់ ។
លើសពីនេះ អ្នកស្រាវជ្រាវក៏ស្នើសុំឲ្យចាត់ទុកប្រភេទល្មូនថ្មីនេះជា សត្វជិតផុតពូជនៅក្នុងបញ្ជី IUCN ផងដែរ ដើម្បីការពារសត្វកម្រខាងលើ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ កម្រឃើញ សត្វ ៧ ប្រភេទមានពណ៌ផ្កាឈូក គួរជាទីប្លែកភ្នែក

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ