KPT+
ទិដ្ឋភាពកម្រ ព្រឹត្តិការណ៍កីឡារត់ឡើងភ្នំ ប្រាសាទព្រះវិហារ
អាជ្ញាធរជាតិព្រះវិហារ បានសហការជាមួយ សាលាខេត្តព្រះវិហារ និងក្រុមការងារ Run With Sai រៀបចំព្រឹត្តការណ៍កីឡា រត់ដើម្បីអបអរខួប ១៥ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ៧ កក្កដា ២០០៨ – ៧ កក្កដា ២០២៣។

តាមការផ្ដល់ព័ត៌មានពី អាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងថា ព្រឹត្តិការណ៍នេះបានធ្វើឡើងនៅម្សិលមិញ ថ្ងៃអាទិត្យ ទី៩ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ថ្នាក់ដឹកនាំ និងមន្រ្តី នៃអាជ្ញាធរជាតិព្រះវិហារ លោក យ៉ុង គឹមហ៊ាន តំណាង លោក គីម រឹទ្ធី អភិបាលខេត្តព្រះវិហារ ក្រុមការងារ Run With Sai ដែលដឹកនាំដោយ លោក អ៊ួន បឋម (សាយ) ជាស្ថាបនិកក្នុងការរៀបចំព្រឹត្តការណ៍ Preah Vihear Temple Run ឃុំស្រអែម អង្គភាពប្រចាំទិសប្រាសាទព្រះវិហារ បុគ្គលិកក្រុមហ៊ុនគាំទ្រកម្មវិធី និងស្ថាប័នផ្សេងៗទៀតសរុបជាង ៦០០នាក់។

កម្មវិធីនេះបានចាប់ផ្ដើមនៅម៉ោង ៦:៣០ នាទីព្រឹក រត់ចេញពីទីតាំងជើងភ្នំប្រាសាទព្រះវិហារ ឆ្ពោះទៅគោបុរៈទី៤ នៃប្រាសាទព្រះវិហារ ដែលមាន ២វិញ្ញាសា ក្នុងនោះមាន វិញ្ញាសារត់មានចម្ងាយ ៧គីឡូម៉ែត្រ និងវិញ្ញាសាដើរ ចម្ងាយ ៧០០ម៉ែត្រ។

កម្មវិធីនេះទទួលបានការឧបត្ថម្ភពី THE MANY FOUNDATION, V-ACTIVE, SMART AXIATA សហការពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ សហភាពសហព័ន្ធយុវជនកម្ពុជា រដ្ឋបាលខេត្តព្រះវិហារ អាជ្ញាធរជាតិព្រះវិហារ ព្រមទាំងដៃគូសហការជាច្រើនទៀត៕









-
សន្តិសុខសង្គម២១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច