KPT+
ការពិត ១០ យ៉ាងអំពីប្រធានាធិបតី Joe Biden មិនទាន់មានអ្នកដឹងនៅឡើយ
ក្រៅពីស្គាល់ថា លោក ចូ បៃដិន ជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិក នៅមានរឿងកំបាំងមួយចំនួនទៀតដែលលោកអ្នកមិនទាន់ដឹងពីបុរសម្នាក់នេះនៅឡើយ។
ខាងក្រោមជារឿងរ៉ាវប្លែកៗ ១០ យ៉ាងពីប្រធានាធិបតីថ្មីរូបនេះ៖
១. ប្រធានាធិបតីចាស់ជាងគេក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក

បៃដិន កើតនៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ១៩៤២ មកទល់នឹងពេលស្បថចូលកាន់តំណែង នាខែមករា ឆ្នាំ ២០២១ ក្នុងនាមជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិក លោកមានវ័យ ៧៨ ឆ្នាំ ។ អាយុត្រឹមណេះ បានធ្វើឲ្យលោកក្លាយជាប្រធានាធិបតីចាស់ជាងគេ មិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រអាមេរិក។
២. ប្រធានាធិបតីទីពីរដែលកាន់គ្រិស្តសាសនា និកាយកាតូលិក

បៃដិន ជាប្រធានាធិបតីទី ២ ដែលមានជំនឿលើព្រះយេស៊ូវគ្រិស្ត និកាយកាតូលិក ក្នុងប្រវត្តិសាស្ត្រអាមេរិក។ ដោយមនុស្សដំបូង ជាប្រធានាធិបតីទី ៣៥ លោក John F. Kennedy ។
៣. បៃដិនធ្លាប់ត្រូវគេសម្លុតធ្វើបាបកាលពីក្មេង
លោកធំធាត់ឡើងនៅទីក្រុង Scranton ក្នុងរដ្ឋ Pennsylvania។ កាលពីក្មេង កុមារបៃដិន ត្រូវបានគេសម្លុតធ្វើបាប រហូតដល់និយាយត្រដិត។ ការនិយាយត្រដិតបន្តដល់វ័យ ២០ ឆ្នាំ។ ដោយសារខ្លួននិយាយមិនច្បាស់ លោកក៏រៀនសូត្រកំណាព្យអៀរឡង់ ទាល់តែស្ទាត់ រហូតឈប់ត្រដិត ហើយបៃដិននៅតែចងចាំកំណាព្យនោះមកទល់នឹងបច្ចុប្បន្ន។
៤. លោកធ្លាប់ជាកីឡាករល្បីនៅវិទ្យាល័យ
កាលនៅរៀនឯវិទ្យាល័យ Delaware’s Archmere Academy ក្នុងឆ្នាំ ១៩៦០ បៃដិន ជាអ្នកចាំទីបាល់ទាត់ ក៏ជាអ្នកបោះបាល់ដ៏ស្ទាត់ម្នាក់ផងដែរ។ ក្នុងការប្រកួតម្ដងៗ ស្ទើរតែគ្មានពេលណាដែលលោកចាប់បាល់មិនបាននោះទេ។
៥. បៃដិនធ្លាប់ជាបុរសពោះម៉ាយ

ភរិយាដំបូងរបស់របស់អ្នកនយោបាយរូបនេះឈ្មោះ Nelia បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ពេលដើរទិញឥវ៉ាន់នៅថ្ងៃបុណ្យណូអែល កាលពីឆ្នាំ ១៩៧២ ។ ពេលនោះកូនស្រីម្នាក់ឈ្មោះ Naomi ក៏ស្លាប់ជាមួយម្ដាយដែរ។ រីឯកូនប្រុសពីរនាក់គឺ Beau និង Hunter បានរួចផុតពីគ្រោះថ្នាក់នេះ ប៉ុន្តែពួកគេរងរបួស។

ឆ្នាំ ១៩៧៥ បៃដិន បានជួបលោកស្រី Jill ដែលជាភរិយាបច្ចុប្បន្ន។ កាលណោះលោកបានសុំនាងរៀបការរហូតដល់ ៥ ដង ទម្រាំនាងព្រមរៀបអាពាហ៍ពិអាពាហ៍ជាមួយបុរសពោះម៉ាយរូបនេះនៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ១៩៧៧ ។
៦. បៃដិន មិនបានឈរឈ្មោះបោះឆ្នោតឆ្នាំ ២០១៦ ដោយសារកូនប្រុសច្បងទទួលមរណភាព
ឆ្នាំ ២០១៦ កូនប្រុសច្បង Beau Biden បានទទួលមរណភាព បន្ទាប់ពីកើតមហារីកខួរក្បាល តាំងពីឆ្នាំ ២០១៥ មក។ មូលហេតុនេះ នាំឱ្យបៃដិនមិនបានចូលរួមជាបេក្ខជនឈរឈ្មោះបោះឆ្នោតនាឆ្នាំនោះឡើយ។
៧. លោកធ្លាប់ឈរឈ្មោះបោះឆ្នោតប្រធានាធិបតីដល់ទៅ ៣ ដង

លោក បៃដិន ធ្លាប់ឈរឈ្មោះជាប្រធានាធិបតីចំនួនពីរលើករួចមកហើយ មុនការបោះឆ្នោតឆ្នាំ ២០២០។ លើកទី១ ក្នុងឆ្នាំ ១៩៨៨ ប៉ុន្តែលោកផ្អាកយុទ្ធនាការវិញ ដោយសារការចោទប្រកាន់ពីមេដឹកនាំគណបក្សពលករអង់គ្លេសគឺលោក Neil Kinnock ។ លើកទី២ ក្នុងឆ្នាំ ២០០៨ ប៉ុន្តែនៅតែមិនទទួលជោគជ័យ។
៨. បៃដិន មិនជក់បារី ឬផឹកស្រាឡើយ

ប្រធានាធិបតីទី៤៦ រូបនេះ មិនជក់បារីឬសេពអាល់កុលឡើយ តែលោកមានប្រសាសន៍ថា ខ្លួនមានចំណុចខ្សោយមួយនោះគឺ ការ៉េម។ ជាពិសេសលោកចូលចិត្តការ៉េមរសជាតិសូកូឡា។ យោងតាមប្រភពពី Eater រាយការណ៍ថា ក្នុងពេលយុទ្ធនាការបោះឆ្នោតឆ្នាំទៅនេះ ថវិកាចំនួន ១០,០០០ ដុល្លារ ត្រូវបានចំណាយលើការ៉េមរបស់លោក បៃដិន។
៩. លោកបានបង្កើតប្រវត្តិសាស្ត្រ ក្នុងវ័យ ២៩ ឆ្នាំ
អាយុត្រឹមតែ ២៩ ឆ្នាំ បៃដិនត្រូវគេបោះឆ្នោតជ្រើសរើសជាសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក។ តួនាទីនេះធ្វើឱ្យលោកក្លាយជាមនុស្សវ័យក្មេងបំផុតដែលជាប់ឆ្នោតជ្រើសរើសជាសមាជិកសភា។
១០. លោកទទួលមេដាយកិត្តិយសស៊ីវិលខ្ពស់បំផុតរបស់ប្រទេស

ប៉ុន្មានថ្ងៃមុនអតីតប្រធានាធិបតីទី ៤៤ លោក បារ៉ាក់អូបាម៉ា បញ្ចប់អាណត្តិទី ២ របស់ខ្លួន លោកប្រគល់រង្វាន់ដោយបំពាក់ “មេដាយសេរីភាពថ្នាក់ប្រធានាធិបតី” (Presidential Medal of Freedom) ដែលជាមេដាយកិត្តិយសស៊ីវិលខ្ពស់បំផុតរបស់សហរដ្ឋអាមេរិក ដល់លោក បៃដិន៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Jill Biden ជំទាវទី១របស់សហរដ្ឋអាមេរិក មានសមាសភាពមិនធម្មតា
ចុចអាន៖ បញ្ហាធំៗទាំង៧ដែលលោក Biden ត្រូវដោះស្រាយពេលចូលកាន់អំណាច

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?