Connect with us

KPT+

CEO ក្រុមហ៊ុន AirAsia ថា បើ​ចេះ​វិធី​ស្ដាប់​មនុស្ស​នៅ​ជុំវិញខ្លួន​អាចជា​ជោគជ័យ​រួចទៅហើយ​

បានផុស

នៅ

AirAsia ជា​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​តាមផ្លូវ​អាកាស​នៅក្នុង​តំបន់​អាស៊ី​គ្នេ​យ៍ ដែល​ត្រូវបាន​បង្កើតឡើង​ដំបូង​នៅ​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ​១៩៩៣ ក្រោម​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Tune Group​។ ក្រុមហ៊ុន​នេះ​មាន​ការិយាល័យ​កណ្ដាល​នៅក្បែរ​រដ្ឋធានី​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

AirAsia ទទួលជោគជ័យ​យ៉ាងខ្លាំង​ក្នុង​វិស័យ​ឧស្សាហកម្ម​អាកាសចរណ៍​ទាំង​នៅក្នុង​តំបន់ និង​នៅលើ​ឆាក​អន្តរជាតិ ក្រោយពី​ក្រុមហ៊ុន​ស្ថិតនៅក្រោម​ការដឹកនាំរ​ប​ស់លោក Tan Sri Dr. Anthony Francis Fernandes PSM SSAP SPMP DPTJ CBE ឬ​ហៅ​កាត់​ថា Tony Fernandes​។ ក្រុមហ៊ុន​នេះ​ត្រូវបាន​លោក Fernandes ទិញយក​កាលពី​ឆ្នាំ ២០០១​។ តាំងពី​ថ្ងៃ​ដំបូង​នៃ​ការកាន់កាប់ AirAsia ថៅកែ​រូបនេះ​បាន​ពង្រីក​និ​យោ​ជិ​ក ពី​បុគ្គលិក ២០០ នាក់ និង​យន្តហោះ ២​គ្រឿង រហូតដល់​មាន​បុគ្គលិក​ជាង ២ ម៉ឺន​នាក់ និង​យន្តហោះ ២៥៥ គ្រឿង​។​

​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន CEO ក្រុមហ៊ុន​អាកាសចរណ៍​រូបនេះ​មានប្រសាសន៍ថា ជំនាញ​ម្យ៉ាង​ដែល​លោក​មាន​ជាប់​ខ្លួន​ដើម្បី​ដឹកនាំ AirAsia នោះ​គឺ​ការស្វែងរក​មនុស្ស​ពូកែ​ឱ្យធ្វើ​ការ​ជាមួយ​។ Fernandes ប្រាប់ថា លោក​តែង​ធ្វើការ​ស្វែងរក​មនុស្ស​មា​ន​ជំនាញ​ទំនាក់ទំនង និង​អ្នក​ដែលមាន​គោលបំណង​ច្បាស់លាស់​។​

​យ៉ាងណាមិញ ការស្វែងរក​មនុស្ស​ពូកែ គ្រាន់តែ​ជា​ចំណែក​ការងារ​មួយ​របស់​អ្នកដឹកនាំ​ប៉ុណ្ណោះ​។ បន្ថែម​ពីលើ​នោះ ការយល់ដឹង​ពី​របៀប​ថែរក្សា​បុគ្គលិក​ពូកែ​ទើប​ជា​ចំណែក​ការងារ​សំខាន់​មួយទៀត​របស់​មេកោយ​។ នេះ​បើ​កា​រប​ញ​ញ​ជាក់​បន្ថែម​ពី នាយក​ក្រុមហ៊ុន​រូបនេះ​។​

​លោក​បន្តទៀតថា ដើម្បី​ធ្វើ​រឿង​ទាំងពីរ​នេះ​បាន លោក​រមែង​ប្រកាន់​ភ្ជាប់​ចំណុច​៣​រួមមាន តម្លាភាព ការកោតសរសើរ និង​ការផ្តល់ឱ្យ​បុគ្គលិក​នូវ​សមត្ថភាព​អភិវឌ្ឍ​ខ្លួន​របស់​ពួកគេ​។ លោក​សង្កត់ធ្ងន់ថា “​ក្រុមហ៊ុន​ជាច្រើន​មិនដឹង​ពី​តម្លៃពិត​ប្រាកដ​នៃ​បុគ្គលិក​របស់​ពួកគេ​ទេ តែ AirAsia យល់ច្បាស់​ពី​រឿងនេះ​”​។​

Tony Fernandes ផ្តល់​ដំបូន្មាន​ចុងក្រោយ​ថា ពេល​ចាប់ផ្តើម​ចេញ​រកស៊ី “​សហគ្រិន​ជាច្រើន​គិតថា ពួកគេ​ដឹង​ពីអ្វីៗ​គ្រប់យ៉ាង ប៉ុន្តែ​សម្រាប់​អ្នក អ្នក​ត្រូវតែ​រៀន​ស្ដាប់​មនុស្ស​ទាំងឡាយ​ដែល​នៅ​ជុំវិញខ្លួន​អ្នក​”៕

​ប្រែ​សម្រួល ​៖ សន្យា​

​ប្រភព ​៖ CNBC​

ចុចអាន៖ ហេតុអ្វី​លោក James Quincey អាច​ក្ដាប់​តំណែង CEO ក្រុមហ៊ុន​ភេសជ្ជៈ​ធំជាងគេ​លើ​លោក​បាន​?

ចុចអាន៖ មេរៀន​ពី​សហគ្រិន​ហ្វីលីពីន​ដែល​តស៊ូ​បង្កើត​យីហោ​ហាង​អាហារ​សម្រន់​តតាំង​ជាមួយ​ប្រេន​​បរទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

​ក្រសួងព័ត៌មាន ស្នើ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំ​ជាង​គេ​នៅ​ចិន ជួយ​ផ្នែក​បច្ចេកទេស និង​សម្ភារៈ​ឧបករណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ និងបងប្អូនកម្មករនិយោជិតជាង៥ពាន់នាក់ ប្រារព្ធកម្មវិធីជប់លៀង អបអរសាទរ​ទិវាសិទ្ធិនារីអន្តរជាតិ ០៨ មីនា

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរគ្រឿងញៀន អរគុណនគរបាលសហព័ន្ធអូស្ត្រាលី ដែលជួយបច្ចេកទេស និងបណ្តុះបណ្តាលមន្ត្រីកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

បុគ្គលិក,សិស្សនារី ​នៃ​វិទ្យាស្ថាន​បច្ចេកទេស អរគុណ​រាជរដ្ឋាភិបាល ​តែង​ផ្ដល់​ឱកាសដល់ស្រ្តី​គ្រប់​រូបចាប់​យក​ជំនាញ​បច្ចេកទេស

ព័ត៌មានជាតិ៦ ម៉ោង មុន

អគ្គលេខាធិការអាស៊ាន ជំរុញការចូលរួមប្រឆាំងឧក្រិដ្ឋកម្មអនឡាញ

សន្តិសុខសង្គម៩ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ត្រាំ៖ បើ​ណាតូ​អត់​ហ៊ាន​ចំណាយ អាមេរិក​នឹង​មិន​ជួយ​ការពារ​ឡើយ

អគ្គនាយកដ្ឋានគយ
ព័ត៌មានជាតិ១២ ម៉ោង មុន

ម្ចាស់ទំនិញនាំចូលសំបកកង់រថយន្ដចាស់ប្រើរួច​រងពិន័យពីអគ្គនាយកដ្ឋានគយ និងតម្រូវឲ្យបញ្ជូនចេញពីប្រទេសកម្ពុជាវិញ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​កងទ័ព​ថៃប្រុងជើងការខ្ពស់​តាមព្រំដែនជាមួយ​មីយ៉ាន់​ម៉ា ខណៈកងទ័ពយោធាមីយ៉ាន់​ផ្ទះអាវុធ​

Sokha Hotels

ព័ត៌មានពេញនិយម