KPT+
អង់គ្លេស នឹងបើកការដាក់ដេញថ្លៃសូកូឡាអាយុកាល ១២១ ឆ្នាំ
ស្ត្រីជនជាតិអង់គ្លេសម្នាក់បានយកសូកូឡាមួយប្រអប់ដែលមានអាយុកាល ១២១ ឆ្នាំ មកដាក់ដេញថ្លៃនៅកន្លែងរៀបចំការលក់វត្ថុបុរាណ និងវិចិត្រសិល្បៈ Hansons Auctioneers នៃទីក្រុងឡុងដ៍ ។

សូកូឡា ១ ប្រអប់នោះត្រូវបានរក្សាទុកអស់រយៈពេល ១២១ ឆ្នាំមកហើយ វាជាកាដូដែលគេផ្តល់ឲ្យសិស្សសាលាក្នុងការប្រារព្ធពិធីឡើងគ្រងរាជ្យរបស់ស្តេច Edward VII និងម្ចាស់ក្សត្រី Alexandra ក្នុងឆ្នាំ ១៩០២ ។
សូកូឡានេះធ្វើឡើងដោយ Cadbury ហើយសិស្សដែលទទួលបានមានឈ្មោះថា Mary Ann Blackmore អាយុ ៩ ឆ្នាំ ប៉ុន្តែនាងមិនញ៉ាំទេ ហើយសម្រេចចិត្តរក្សាទុកវាជាអនុស្សាវរីយ៍នៃឱកាសនោះទៅវិញ ។

Mary បានរក្សាទុកសូកូឡារបស់នាងតកូនតចៅ រហូតដល់ចៅស្រីឈ្មោះ Jean Thompson ដែលបច្ចុប្បន្នមានអាយុ ៧២ ឆ្នាំ ហើយក៏ជាអ្នកយកទៅដាក់ដេញថ្លៃដែរ ។

សូកូឡានឹងត្រូវដាក់ដេញថ្លៃនៅ Hansons ឆាប់ៗនេះ ហើយគេរំពឹងថានឹងអាចលក់ចេញយ៉ាងហោចណាស់តម្លៃ ១៣០ ដុល្លារ ទៅ ១៩៥ ដុល្លារ ។
ជាក់ស្ដែងសូកូឡាដែលមានអាយុ ១២១ ឆ្នាំខាងលើ បានផុតកំណត់ហើយ មិនអាចញ៉ាំបានទៀតទេ ។ ទោះបីជាបើកមកអាចនឹងមានក្លិនសូកូឡាដ៏គួរឲ្យចង់ស្រង់ក្លិនក៏ដោយ ក៏គ្មាននរណាហ៊ានប្រថុយបើកវាដែរ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ហ្គីតាសំណព្វ Taylor Swift ដាក់ដេញថ្លៃជាង ១០ម៉ឺនដុល្លារ ដើម្បីយកប្រាក់ជួយកុមារមហារីក

-
សន្តិសុខសង្គម២១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក