Connect with us

KPT+

ស្ត្រីនឹងអាយុខ្លី ប្រសិនរៀបការជាមួយបុរសក្មេងជាង ១០ឆ្នាំ

បានផុស

នៅ

អាថ៌កំបាំងនៃជីវិតយូរអង្វែងរបស់ស្ត្រីគឺរៀបការជាមួយមនុស្សប្រុសដែលមានអាយុស្របាលគ្នា។ នេះបើតាមការអះអាងរបស់អ្នកស្រាវជ្រាវអាល្លឺម៉ង់បានលើកឡើង។

ជាទូទៅជីវិតអាពាហ៍ពិពាហ៍ រមែងធ្វើឱ្យមនុស្សរស់បានកាន់តែយូរ ប៉ុន្តែគម្លាតវ័យខ្លាំងពេករវាងប្តីប្រពន្ធអាចជះឥទ្ធិពលអាក្រក់ដល់អាយុរបស់បុរសនិងស្ត្រីដូចគ្នាដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសិក្សាថ្មីរកឃើញថា អាពាហ៍ពិពាហ៍ជាមួយបុរសវ័យចំណាស់ធ្វើឱ្យស្ត្រីអាយុខ្លី ប៉ុន្តែបើរៀបការប្តីក្មេង នោះកាន់តែកាត់បន្ថយអាយុទ្វេរឡើង។

ការរកឃើញនេះបានដកស្រង់ចេញពីកំណត់ត្រាវេជ្ជសាស្រ្តស្តីពីជីវិតប្តីប្រពន្ធរបស់ដាណឺម៉ាកចំនួន ២ លាននាក់ ដែលក្នុងនោះសរសេរថា ស្ត្រីគ្រប់រូបគួរតែរៀបការជាមួយបុរសដែលមានអាយុស្របាលនឹងនាង នោះទើបជាការប្រសើរ។

កំណត់ត្រាសុខភាពដដែលបន្ថែមថា ពីកាលអតីតបុរសរស់នៅបានយូរ ប្រសិនបើពួកគេមានប្រពន្ធក្មេងជាង ដូច្នេះក្រុមអ្នកស្រាវជ្រាវបានឆ្លុះបញ្ចាំងរឿងនេះជាមួយស្ត្រី ប៉ុន្តែលទ្ធផលផ្ទុយស្រឡះ ដោយសារស្ត្រីនឹងឆាប់ស្លាប់ ប្រសិនបើនាងបានគ្នាជាមួយប្ដីអាយុតិចជាង។

ចំណែកការសិក្សាមួយរបស់វេជ្ជបណ្ឌិត Sven Drefahl នៅវិទ្យាស្ថានស្រាវជ្រាវ Max Planck Institute for Demographic Research ទីក្រុង Rosktock ក្នុងប្រទេសអាល្លឺម៉ង់បង្ហាញថា គម្លាតអាយុរវាងស្ត្រីនិងស្វាមីកាន់តែរួញខ្លី មិនថានាងរៀបការជាមួយបុរសចាស់ឬក្មេងជាងក៏ដោយ។

មួយវិញទៀត របាយការណ៍របស់វេជ្ជបណ្ឌិត Drefahl នៅក្នុងទិនានុប្បវត្តិ Demography សរសេរថា បុរសដែលអាយុលើសប្រពន្ធពី ៧ ទៅ ៩ ឆ្នាំ មានអត្រាមរណភាពទាបជាងបុរសទូទៅ ១១% ។ ទោះយ៉ាងណាស្ត្រីដែលអាយុលើសប្តីពី ៧ ទៅ ៩ ឆ្នាំ មានអត្រាមរណភាពខ្ពស់ជាង ២០% បើធៀបនឹងស្ត្រីអាយុដូចនាង។

ក្រុមអ្នកស្រាវជ្រាវធ្លាប់គិតថា ដៃគូជីវិតនឹងមានសុខភាពល្អក៏ដូចជារស់នៅយូរៗមកពីពួកគេរើសគូស្វាមីភរិយាដែលក្មេងជាងខ្លួន។ ប៉ុន្តែ​ក្រោយពីការស្រាវជ្រាវ ប្តីឬប្រពន្ធវ័យក្មេងជាងខ្លួនពេក បែរជាមានឥទ្ធិពលលើផ្លូវចិត្តបណ្ដាលឲ្យដៃគូកាន់តែចាស់ទៅវិញ។  

ទោះយ៉ាងណា វេជ្ជបណ្ឌិត Drefahl មានប្រសាសន៍ថា មូលហេតុដែលស្ត្រីរៀបការនឹងបុរសអាយុក្រោមខ្លួន​នាំឲ្យអាយុខ្លី ឬចាស់លឿន មិនមែនជាដើមចមសុទ្ធសាធនោះទេ វាអាចមកពីបញ្ហាផ្សេងរួមមាន មិនសូវទទួលបានការថែទាំ ផ្ដាច់ទំនាក់ទំនងជាមួយមិត្តជិតស្និទ្ធ​ ព្រមទាំងជួបភាពតានតឹងច្រើន៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ The Guardian

ចុចអាន៖ មនុស្ស​ស្រី៨៨%ចំណាយ​ពេលស្វែងរកបុរសអ្នកមាន​ ជា​ជាងខំ​ឲ្យ​មានខ្លួនឯង

ចុចអាន៖ ជឿដែរទេថា អ៊ីស្រាអ៊ែល ជាប្រទេស​អ្នកមាន​ដល់ថ្នាក់នេះ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៩ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម