KPT+
រឿង ៦ យ៉ាងអ្នកប្រហែលមិនធ្លាប់ឮអំពីម្តាយមហាសេដ្ឋី Elon Musk
និយាយដល់ Elon Musk មហាជនបានស្គាល់ច្រើនមកហើយ ដែលពេលថ្មីៗនេះលោកទើបបំបែកកំណត់ត្រាក្លាយជាមហាសេដ្ឋីមានផុតគេលើលោក។ មុន Elon ផលិតរថយន្តអគ្គីសនីបានដោយជោគជ័យ និងសម្ពោធរ៉ុកកែតចូលទៅក្នុងអវកាស លោកបានធំធាត់នៅអាហ្វ្រិកខាងត្បូង ជាមួយម្តាយគឺអ្នកស្រី Maye Musk ។

តើអ្នកស្រី Maye Musk ជានរណា?
១. អ្នកស្រីជាតារាបង្ហាញម៉ូដល្បីឈ្មោះ

Maye ចាប់ផ្តើមអាជីពជាតារាបង្ហាញម៉ូតតាំងពីអាយុ ១៥ ឆ្នាំ ហើយអ្នកស្រីមានឈ្មោះល្បីមុនពេល Elon ក្លាយជាមហាសេដ្ឋីទៅទៀត។ ប៉ុន្តែអ្នកស្រីចាប់អាជីពនេះ មិនជាប់លាប់នោះទេ ដោយបានផ្អាកវិញ លុះដល់អាយុ ៤០ ឆ្នាំទើបប្រឡូកសារជាថ្មី។
ទោះបីចូលដល់អាយុ ៦០ ឆ្នាំក៏ដោយ អ្នកស្រី Maye នៅតែទទួលជោគជ័យលើវិស័យម៉ូដ ដោយបានថតផ្សាយពាណិជ្ជកម្ម ថតឲ្យគម្របទស្សនាវដ្តី New York និងថតវីដេអូនៅក្នុងអាល់ប៊ុម “Haunted” របស់តារាចម្រៀង Beyoncé នៅឆ្នាំ ២០១១។

ឆ្នាំ ២០១៥ ម៉ូឌែលជើងចាស់រូបនេះបង្ហាញខ្លួនដើរម៉ូដក្នុងកម្មវិធី New York Fashion Week។ ២០១៦ អ្នកស្រីចុះហត្ថលេខាជាមួយ IMG ដែលជាទីភ្នាក់ងារម៉ូឌែលកំពូល។ អាយុ ៦៩ នាឆ្នាំ ២០១៧ Maye ក្លាយជាឯកអគ្គរដ្ឋទូតរបស់ក្រុមហ៊ុន CoverGirl ដែលនាំឲ្យអ្នកស្រីក្លាយជាឯកអគ្គរដ្ឋទូតម៉ាកចាស់ជាងគេក្នុងប្រវត្តិសាស្ត្រក្រុមហ៊ុនសម្រស់។
២. ជាអ្នកជំនាញផ្នែកចំណីអាហារ

ស្ត្រីវ័យ ៧២ ឆ្នាំរូបនេះ បញ្ចប់សញ្ញាបត្រអនុបណ្ឌិតដល់ទៅ២ មួយផ្នែកជីវវិទ្យា និងមួយទៀតផ្នែកវិទ្យាសាស្ត្រអាហារូបត្ថម្ភ។ អ្នកស្រីបានបង្កើតរបបអាហារបំប៉នដោយជោគជ័យនៅអាហ្រ្វិកខាងត្បូង ហើយបន្ទាប់ពីផ្លាស់ទៅកាណាដាវ័យ ៤០ ឆ្នាំ គាត់នៅតែបន្តធ្វើការលើផ្នែកនេះ។
៣. ធ្លាប់ចូលរួមក្នុងកម្មវិធីប្រកួតសម្រស់

កាល Maye អាយុ ២០ ឆ្នាំមិត្តភក្តិម្នាក់បានចុះឈ្មោះគាត់ចូលប្រឡងក្នុងកម្មវិធីប្រកួតសម្រស់។ អ្នកស្រីសម្រេចចិត្តចូលរួមការប្រកួតប្រជែងនោះ និងទទួលបានជយលាភី។ គាត់ជាបេក្ខជនចុងក្រោយនៃកម្មវិធី បវរកញ្ញាអាហ្វ្រិកខាងត្បូង កាលពីឆ្នាំ ១៩៦៩ ។
៤. ធ្លាប់រស់នៅដោយរងការរំលោភបំពានក្នុងគ្រួសារ

Maye រៀបការជាមួយលោក Errol Musk ក្នុងឆ្នាំ ១៩៧០។ វាជាការចាប់ផ្តើមនៃអាពាហ៍ពិពាហ៍ដែលពោរពេញដោយការរំលោភបំពានលើផ្លូវកាយនិងផ្លូវចិត្ត ខណៈ Errol ជាស្វាមីដែលចូលចិត្តវាយដំ និងបង្ខំឱ្យភរិយាផ្តាច់ទំនាក់ទំនងជាមួយគ្រួសារ។
អ្នកស្រី ចង់ចែកផ្លូវជីវិតគូ ប៉ុន្តែដោយសារភាពខ្មាសអៀន និងដោយសារច្បាប់លែងលះនៅអាហ្វ្រិកខាងត្បូងក៏តឹងតែងដើម្បីបញ្ចប់អាពាហ៍ពិពាហ៍ ស្វាមីភរិយានេះនោតែបន្តរស់នៅជាមួយគ្នា។
ក្រោយពីច្បាប់លែងលះបានផ្លាស់ប្តូរនៅឆ្នាំ ១៩៧៩ ទីបំផុត Maye ក៏ចុះហត្ថលេខាបញ្ចប់អាពាហ៍ពិពាហ៍នោះទៅ។
៥. អ្នកស្រីចិញ្ចឹមកូនតែម្នាក់ឯង

នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Huffington Post ស្ត្រីមេម៉ាយរូបនេះប្រាប់ថា “បន្ទាប់ពីលែងលះ ខ្ញុំត្រូវទៅផ្ទះនិងចិញ្ចឹមកូនបីនាក់ដោយគ្មានការថែទាំដិតដល់។ ភាពក្រីក្រធ្វើឱ្យខ្ញុំខិតខំធ្វើការទ្វេរដង។ ខ្ញុំចាំថា ខ្ញុំបានយំពេលកូនខ្ញុំម្នាក់ចាក់ទឹកដោះគោចោល។ ខ្ញុំមិនមែនយំដោយសារទឹកដោះគោកំពប់ទេ តែយំព្រោះខ្ញុំមិនអាចរកទិញទឹកដោះគោឱ្យកូនបៅបាន” ។
Maye រស់នៅដោយពឹងផ្អែកលើការទិញលក់ខោអាវជជុះ និងលក់អាហារសុខភាពរួមមាន សាំងវិច ប័រធញ្ញជាតិ និងគ្រាប់សណ្តែកស ដែលកាលណោះកូនៗក៏បានជួយលក់ដែរ។
លុះពេលចូលប្រឡូកជាម៉ូដែលម្ដងទៀត អ្នកស្រីតែងតែនាំកូនៗទាំង ៣ នាក់ទៅកន្លែងសម្ដែងជាមួយដែរ។ អ្នកស្រីបានចាប់ជីវិតថ្មីប្រសើរជាងមុន ពេលទៅដល់ប្រទេសកាណាដា ក្នុងវ័យ ៤០ ឆ្នាំ។
៦. ទោះបីអាយុច្រើន តែអ្នកស្រីគ្មានផែនការចូលនិវត្តន៍ទេ

ត្បិតតែ ២០២១ Maye វ័យ ៧២ ឆ្នាំក៏ពិតមែន អ្នកស្រីមិនទាន់មានគម្រោងសម្រាកពីវិស័យសិល្បៈនៅឡើយ ហើយប្រាប់កាសែតញូវយ៉កថែមស៍ថា “ខ្ញុំនឹងមិនចូលនិវត្តន៍ទេ។ ខ្ញុំនឹងធ្វើការរហូតដល់គ្មាននរណាចង់បានទៀត ហើយរកអ្វីផ្សេងធ្វើបន្ទាប់ពីនោះ។ រីឯ ការងារស្រាវជ្រាវអំពីអាហារបំប៉នខ្ញុំនៅតែបន្តធ្វើដដែល ព្រោះជាការងារដែលខ្ញុំស្រឡាញ់”៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ BIOGRAPHY
ចុចអាន៖ មហាសេដ្ឋី Elon ធ្លាប់រៀបការដល់ទៅ៣ដង និងមានសង្សារសុទ្ធតែជាតារាល្បីៗក្រោយលែងលះភរិយា
ចុចអាន៖ រឿងរ៉ាវព្រះនាង KITTY ចាកចេញពីរាជវាំងមកដើរតាមបេះដូងខ្លួន

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?