Connect with us

KPT+

សមាគម​​អ្នក​ភ្លេង៖ «ប្រកាន់​យក​ពាក្យ​ស្លោក ឧបសគ្គ​គឺ​ជា​សាលារៀន ការ​លំបាក​គឺ​ជា​ឱកាស»

បានផុស

នៅ

ប្រធាន​ប្រតិបត្តិ​សមាគម​អ្នកភ្លេង​ លោក ម៉ិញ សុធីវណ្ណ ​បាន​ថ្លែង​ថា សមាគម​អ្នក​ភ្លេងមាន​ចក្ខុវិស័យ​នៅ​ក្នុង​ការ​អភិរក្ស និង​អភិវឌ្ឍន៍​សិល្បៈ​វប្បធម៌​ខ្មែរឱ្យ​កាន់​តែ​មាន​ភាព​ល្បី​សុះសាយ​ជា​បន្តបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ិញ សុធីវណ្ណ ប្រធានប្រតិបត្តិ​សមាគម​បាន​បញ្ជាក់ថា សមាគម​មាន​​គោលបំណង​សំខាន់​ នៅ​ក្នុង​ការ​អភិរក្សក៏​ដូច​ជា​អភិវឌ្ឍន៍​សិល្បៈ​វប្បធម៌​ខ្មែរ ប្រមូល​ធនធាន​មនុស្ស​ ដោយ​ឈរ​លើ​ស្មារតី​រួបរួម​គ្នា បើក​ចិត្ត​ឱ្យ​ទូលាយ សាមគ្គី​គ្នា ជួយ​គ្នា​ ឈរ​លើ​គោលការណ៍​ ៣ ​យ៉ាងគឺ «ជួយគិត ជួយ​ធ្វើ និង​រួមគ្នា​ទទួល​ខុស​ត្រូវ​»

សមាគម​អ្នក​ភ្លេង​ទើប​តែ​បង្កើត​តាម​ប្រកាស​លេខ ២៥៣១ ប្រ.ក ចុះ​ថ្ងៃ​ទី ២៧ ខែ​មេសា ឆ្នាំ២០២៣ របស់​ក្រសួងមហាផ្ទៃ​។ បើ​តាម​លោក ម៉ិញ សុធីវណ្ណ «សមាគម​ប្រកាន់​យក​ពាក្យ​ស្លោក ឧបសគ្គ​ គឺ​ជា​សាលារៀន ការ​លំបាក​ គឺ​ជា​ឱកាស» មុន​ដែល​លោកបន្ថែម​ថា សមាគម​ចង់​ចែក​រំលែក​ចំណេះ​ដឹង​ក៏​ដូច​ជា​ផ្ទេរ​បទ​ពិសោធន៍ ដែល​ពួកគេ​ធ្លាប់​បាន​ឆ្លង​កាត់​អស់​រយៈ​ពេល​ ៥​ ជំនាន់ ដើម្បី​រួមគ្នា​បណ្ដុះបណ្ដាល​ដល់​យុវជន​ជំនាន់​ក្រោយ​ដែល​មាន​ទេពកោសល្យ​ខាង​តូរ្យតន្រ្តី។

លោក ម៉ិញ សុធីវណ្ណ បាន​បញ្ជាក់ថា ធនធាន​មនុស្ស​ផ្នែក​តន្ត្រី​ករ សិល្ប​ករ គ្រប់​ទម្រង់​ ទាំង​ភ្លេង របាំ ល្ខោន និង​ចម្រៀង គឺ​សុទ្ធ​សឹង​តែ​បាន​រួម​ចំណែក​ដល់​ការ​លើក​ស្ទួយ​វប្បធម៌ អភិវឌ្ឍន៍​សង្គម សេដ្ឋកិច្ច​ជាតិ និង​សម្រាប់​ជា​មរតក​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៥ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម