Connect with us

KPT+

កំពូលទស្សនវិជ្ជាជនជាតិអាមេរិកដែលនាំឆ្ពោះទៅរកភាពជោគជ័យ

បានផុស

នៅ

ថ្វីត្បិត សហរដ្ឋអាមេរិក ទើបតែកកើតក្រោយគេក្នុងប្រវត្តិសាស្ត្រពិភពលោកក្ដី តែវាបានក្លាយជាមហាអំណាចឈានមុខគេនាពេលបច្ចុប្បន្ន។

ក្រៅពីភាពល្បីល្បាញខាងនយោបាយ និងសេដ្ឋកិច្ច សហរដ្ឋអាមេរិក ក៏មានបុគ្គលឆ្នើមមិនតិចនាក់ដែរដើម្បីជួយអភិវឌ្ឍជាតិឲ្យរីកចម្រើនជាលំដាប់។ ជាពិសេសទស្សនៈវិជ្ជារបស់ទស្សនៈវិទូ និងបុគ្គលល្បីៗផ្សេងទៀត ត្រូវបានគេយកទៅទូន្មានជីវិតមនុស្សដើម្បីជំរុញពួកគេអាចបន្តក្តីសុបិន្តឲ្យសម្រេចផ្លែផ្កា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តោះ! មកអានសម្រង់ឃ្លាទាំងនោះ!

“សកម្មភាពវិជ្ជមាន គួបផ្សំនឹងលទ្ធផលនៃការគិតវិជ្ជមាន រមែងទទួលបានជោគជ័យ” ។ Shiv Khera

“កុំអនុញ្ញាតនរណាម្នាក់មកប្រាប់អ្នកថា អ្នកមិនអាចធ្វើអ្វីមួយបានឲ្យសោះ”។ Vedika Goel

“អ្នកដែលជោគជ័យ ប្រាកដណាស់ថា គេធ្លាប់ស្រមៃចង់បានអ្វីមួយ” ។ Maricopa

“ការពិតគ្មានសេចក្តីស្លាប់ទេ មានតែការផ្លាស់ប្តូរពិភពលោកប៉ុណ្ណោះ” ។ Seattle

“គ្រូដំបូងរបស់យើង គឺចិត្តរបស់យើងហ្នឹងឯង” ។ Cheyenne

“បើយើងចេះឆ្ងល់ច្រើន ច្បាស់ណាស់ចំណេះដឹងនឹងកើតមានកាន់តែច្រើនឡើងដែរ”។ Arapaho

“ការព្យាបាល មិនមែនមានន័យថា គ្មានការខូចខាតតទៅមុខទៀតទេ។ វាមានន័យថា ការខូចខាតលែងគ្រប់គ្រងជីវិតរបស់យើងទៀតហើយ” ។ Cherokee

“ភាពស្មោះត្រង់ជាគ្រាប់ពូជសម្រាប់សមិទ្ធិផលធំ! វាជាគោលការណ៍ដែលមិនចេះសាបសូន្យឡើយ” ។ Earl Nightingale

“គ្រប់គ្នាមិនអាចឡើងជណ្តើរនៃភាពជោគជ័យដោយដាក់ដៃនៅក្នុងហោប៉ៅរហូតទេ” ។ Arnold Schwarzenegger

“គ្មាននរណាអាចបំផ្លាញដែកបានទេ ប៉ុន្តែវាអាចមកពីច្រែះរបស់ដែកនោះ! ដូចគ្នាដែរ គ្មាននរណាម្នាក់អាចបំផ្លាញមនុស្សម្នាក់បានទេ ប៉ុន្តែវាអាចមកពីផ្នត់គំនិតរបស់ម្ចាស់ខ្លួននោះឯង! “ Ratan Tata

“យើងអាចដឹងពីសារៈសំខាន់នៃសំឡេងរបស់ខ្លួន លុះត្រាតែយើងស្ងាត់ស្ងៀមជាមុនសិន” ។ Malala Yousafzai

“គ្មាននរណាអាចដាស់មនុស្សដែលធ្វើពុតជាដេកលក់បានទេ” ។ Navajo

“អាថ៌កំបាំងនៃភាពជោគជ័យរបស់អ្នក ត្រូវបានកំណត់ដោយសកម្មភាពប្រចាំថ្ងៃរបស់អ្នកហ្នឹងហើយ!”  John C. Maxwell

“កាលណាយើងបង្ហាញការគោរពចំពោះអ្នកដទៃ ពួកគេនឹងឆ្លើយតបដោយការគោរពចំពោះយើងវិញ” ។ Arapaho

“សោកនាដកម្មនៃជីវិតមិនមែនជាសេចក្តីស្លាប់ទេ តែជាអ្វីដែលយើងអាចធ្វើឱ្យស្លាប់នៅក្នុងខ្លួនពេលយើងនៅរស់នេះឯង” ។ Norman Cousins

ប្រែសម្រួល៖ សន្យា

ប្រភព៖ ATGW

ចុចអាន៖ សុភាសិត​ចិន ៨ ឃ្លា ឆ្លុះ​បញ្ចាំង​តម្រូវការ​ពិត​ក្នុង​ជីវិត​រស់នៅ​និង​ជួយ​ដាស់តឿន​ចិត្ត

ចុចអាន៖ ឃ្លាលើកទឹកចិត្តពីចម្រៀង វណ្ណដា អានហើយមានកម្លាំងតស៊ូជីវិតទ្វេឡើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម