Connect with us

KPT+

វិធីងាយៗដើម្បីធ្វើសមាធិមានប្រសិទ្ធិភាព

បានផុស

នៅ

គ្នាយើងរមែងយល់ថា ការធ្វើសមាធិ ទាល់តែអង្គុយបិទភ្នែក រក្សាឥរិយាបថស្ងៀមស្ងាត់ ​ទើបអាចទទួលបានប្រសិទ្ធិភាព។ ​តាមពិតទៅ វិធីនៃការធ្វើសមាធិមានច្រើនសណ្ឋាន ដែលអាចអនុវត្តមានប្រសិទ្ធិភាពដូចគ្នា ដោយពុំចាំបាច់តែស្ងៀមឈឹងតែឯងនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្ងៃនេះ កម្ពុជាថ្មី នឹងលើកយកវិធីធ្វើសមាធិពីរប្រភេទបែបងាយៗ តែអាចហុចផលល្អ មិនចាញ់បែបផ្សេងឡើយ!

សមាធិបែបស្រមើស្រមៃ

ការស្រមៃ​ ជាវិធីនៃការធ្វើសមាធិមួយដែលពេញនិយម និងមានប្រសិទ្ធិខ្លាំងផងដែរ។  វាជួយឲ្យអារម្មណ៍ធូរស្រាលបានច្រើន ព្រមទាំងបន្ថយភាពតានតឹងបានខ្ពស់។

វិធីនេះប្រើបានរាល់ថ្ងៃ ក្នុងមួយថ្ងៃ ៥-២០ នាទី។

សូមអង្គុយចុះ​ ហើយបិទភ្នែកស្រមៃដល់កន្លែងដ៏ស្រស់ស្អាតបំផុតដែលយើងចង់ទៅ ឬកន្លែងណាមួយដែលធ្លាប់ផ្ដល់ក្ដីសុខដល់យើងពីមុន។ ដកដង្ហើមចេញនិងចូលវែងៗ ​មួយៗ គិតដល់ទីនោះ ដោយមើលសម្រស់ធម្មជាតិ ស្រូបក្លិនលម្អង ស្ដាប់សំឡេងព្រៃព្រឹក្សនិងសត្វ។ល។ បន្ទាប់មកផ្លាស់ប្ដូរឥរិយាបថ ៣ឬ៥ នាទីម្ដង ដើម្បីកុំឲ្យចុកស្រពន់។ នៅពេលស៊ាំហើយ យើងអាចអង្គុយម្ដង ​១០-២០ សឹមបញ្ចប់ការសមាធិនេះ។

សមាធិបែបនិយាយចេញក្រៅ

ការសមាធិប្រភេទនេះ ពុំចាំបាច់នៅស្ងៀមស្ងាត់នោះទេ។ វាអាចជាការសូត្រធម៌ ឬនិយាយចេញនូវអ្វីដែលយើងលាក់ទុក មិនហ៊ានប្រាប់នរណា។ កុំច្រឡំថា ការនិយាយបែបនេះ ជាអាការៈសតិមិនសូវប្រក្រតី ព្រោះអ្នកជំនាញនិងអ្នកធ្លាប់សមាធិបានយ៉ាងជោគជ័យអះអាងថា ទង្វើនៃការនិយាយចេញក្រៅឮៗ​ជួយឲ្យបាត់តប់ប្រមល់ប្រមាណ ៥០-៧០%៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Healthline

ចុចអាន៖ ឥឡូវនេះ សមាធិ​នៅ​កន្លែង​ធ្វើការ​​ ជារឿងដ៏ពេញនិយម​ថ្មី!

ចុចអាន៖ គេង​មិន​លក់​រាល់​យប់​? សាក​ប៉ុន្មាន​វិធី​ខាងក្រោម​នេះ​ ធានា​ថា​ក្រោក​ឡើង​ពេល​ព្រឹក​ស្រស់ស្រាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត លី ឆេង​ ​​អរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ សម្តេច  ហ៊ុន សែន  ដែល​​គាំទ្រ និង​ផ្តល់​ឱកាស​យ៉ាង​ពេញ​លេញ​ដល់វិស័យអប់រំផ្នែកឯកជន

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ៩ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ៩ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ពងទា១ពាន់គ្រាប់ ត្រូវបានដាក់ឱ្យអ្នកចូលរួមសង្រ្កាន្តស្រុកខ្សាច់កណ្ដាល បរិភោគឥតគិតថ្លៃ

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

ឧកញ៉ា ព្រាប សុវត្ថិ ថែមចំណងដៃចម្រៀងចូលឆ្នាំ ២បទ រន្ថើនអារម្មណ៍អ្នកញាប់ញ័ររាំកម្សាន្ត

Sokha Hotels

ព័ត៌មានពេញនិយម