Connect with us

KPT+

សម្គាល់មើល តើប្តីប្រពន្ធយើងកំពុងកើត Depression ដែរ?

បានផុស

នៅ

នៅពេលដែលដៃគូយើងស្រាប់តែរងជំងឺធ្លាក់ទឹកចិត្ត វដ្តនៃអារម្មណ៍និងការរងទុក្ខដែលមិនអាចពន្យល់បាន យើងបែរងាយនឹងសម្គាល់ឃើញជាងអ្នកដទៃ។ ពេលខ្លះយើងដឹងលឿនជាងសាមីខ្លួនទៀតផង កាលបើពិនិត្យចំណុចទាំងនេះ៖

ភាពអស់សង្ឃឹម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំងឺធ្លាក់ទឹកចិត្តច្រើនតែកើតឡើងដោយចាប់ផ្តើមយល់ថា គ្មានសង្ឃឹម។ ពួកគេ​គិតថា ខ្លួននឹងមិនជោគជ័យឬ​យកឈ្នះលើ​ការលំបាក ទុក្ខវេទនាក្នុងជីវិត​បានឡើយ។ អារម្មណ៍នៃភាពគ្មានតម្លៃ ភាពអៀនខ្មាស មានកំហុសស្អប់ខ្លួនឯងនិងខកចិត្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ អាចសម្គាល់ឃើញសម្តីពួកគេភាគច្រើន​ទុទិដ្ឋិនិយមជ្រាលជ្រៅ ខុសពីគេពីមុន។

ស្មារតីស្ពឹកស្រពន់

បុគ្គលដែលធ្លាក់ទឹកចិត្តបាត់បង់ចំណាប់អារម្មណ៍លើរឿងនានានិងសកម្មភាពទម្លាប់​ដែលពួកគេធ្លាប់ចូលចិត្តសូម្បីតែការរួមភេទ។ ដូចជាពួកគេលែងជាមនុស្សពីមុនទៀតហើយ​ទាក់ទងនឹងមនុស្សសកម្មភាពជីវិតទូទៅ។ ក្រោមទម្ងន់នៃជំងឺធ្លាក់ទឹកចិត្តបុគ្គលអាចនឹងសម្ងំឯកោ។

ការប្រែប្រួល​អារម្មណ៍

ការផ្លាស់ប្តូរអារម្មណ៍ដែលតំណាងឱ្យភាពជ្រាលជ្រៅ ចាប់ពីស្ពឹកមិនចង់តវ៉ា មិនចង់បញ្ចេញមតិ មិនចង់ឆ្លើយឆ្លង រហូតដល់មានប្រតិកម្មតាមរយៈកំហឹងដែលមិនសមហេតុ និងការពោលទ្រគោះបោះបោក។

ការថប់បារម្ភ

ដៃគូអាចមានអារម្មណ៍ភ័យព្រួយ មិនស្រណុកស្រួលចិត្ត ឆាប់ខឹងនិងតឹងតែងសូម្បីក្នុងរឿងតូចមួយ។ ចង្វាក់បេះដូង ចលនា​ដង្ហើមនិងទំនោរញើសក៏អាចផ្លាស់ប្តូរ។ ពួកគេអាចមានកំហឹងក្នុងពេល​ដ៏ខ្លី វង្វេង ភ្លេច ហើយរារែក សាំស៊ន លំបាកក្នុងការសម្រេចចិត្ត។

ផ្លាស់ប្តូរលំនាំគេង

ក្នុងករណីដែលមនុស្សយើង​កំពុងជួបប្រទះការថប់បារម្ភនិងលំនាំនៃការគិតច្រើនពេកអាចធ្វើឱ្យពិបាកដេកលក់និងវិវត្តទៅជាការប្រឈមមុខនឹងទំងន់បន្ថែម​ជ្រៅឡើងៗជាប្រចាំលើជំងឺធ្លាក់ទឹកចិត្ត។

ការផ្លាស់ប្តូរចំណង់អាហារ

នៅពេលដែលជំងឺធ្លាក់ទឹកចិត្តមាននិន្នាការរាលដាលដល់គ្រប់វិស័យនៃជីវិតសម្រាប់បុគ្គលដែលរងផលប៉ះពាល់ សូម្បីតែចំណង់អាហារធម្មជាតិ រសជាតិ ក៏អាចផ្លាស់ប្តូរបានដែរ។ រោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តនាំឱ្យពួកគេបាត់បង់ចំណាប់អារម្មណ៍និងមាន​បញ្ហារំលាយអាហារដែលពិបាកពន្យល់ដូចជាគ្មានជំងឺក្រពះផង​គេហាក់មិនចង់ហូប។

គំនិតធ្វើអត្តឃាតនិងការប៉ុនប៉ងធ្វើអត្តឃាត

មិនមែនមនុស្សទាំងអស់ដែលមានជំងឺធ្លាក់ទឹកចិត្ត សុទ្ធតែមានគំនិតធ្វើអត្តឃាតនោះទេ ប៉ុន្តែបើគេគិត​ដល់រឿងនេះ អាច​ជាសញ្ញាព្រមានធ្ងន់ធ្ងរបំផុតហើយ។ ជារឿយៗបើគេមានគំនិតនេះ គេនឹងនិយាយប្លែកៗឬអានសៀវភៅប្លែកៗ ។ល។ វាដល់ពេលដែលត្រូវស្វែងរកជំនួយនិងការគាំទ្រពីអ្នកជំនាញជាបន្ទាន់៕

ប្រែសម្រួល៖ ស្រស់

ចុចអាន៖ កុំ​ទាន់ DEPRESSION ប្រសិន​យើង​មិន​ទាន់​បាន​ធ្វើ​រឿង​ទំាង​នេះ

ចុចអាន៖ កុំ​និយាយ​ពាក្យ​៧ ឃ្លា​នេះ​ទៅកាន់​នរណា​ម្នាក់​ ដែលមាន​រោគ​ផ្លូវចិត្ត​ធ្ងន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម