Connect with us

KPT+

៦ ជំហាន ជោគជ័យក្នុងការ​ ប្តូរទម្លាប់អាក្រក់ពីមុនមកជាទម្លាប់ល្អ

បានផុស

នៅ

ពាក្យថា ទម្លាប់ ពិតជាអាចប្ដូរបាន ដោយហេតុថា ទម្លាប់ជាសកម្មភាពដដែលៗដែលមនុស្សអនុវត្តរហូតដល់ធ្លាប់។ ទម្លាប់មានទាំងល្អនិងអាក្រក់ ហើយបើមនុស្សណាម្នាក់មានទម្លាប់មិនល្អ គេគួរកែខៃវាឲ្យប្រសើរវិញ។

អ្នកខ្លះអាចនិយាយថា ពិបាកប្ដូរទម្លាប់មិនល្អ ហើយក៏មានអ្នកមិនចង់ប្ដូរវានោះដែរ។ ប៉ុន្តែគ្មានអ្វីដែលមនុស្សធ្វើមិនបាននោះទេ វាលើកតែគេមិនចង់ប៉ុណ្ណោះ។​ ប្រសិនយល់ថា ខ្លួនមានទម្លាប់អាក្រក់ខ្លះចង់កំចាត់ចោល គ្នាយើងអាចអនុវត្តតាមជំហានទាំង ៦ នេះបាន៖

១. ប្ដេជ្ញាចិត្ត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុននឹងឈានទៅបង្កើតទម្លាប់ថ្មីណាមួយ ជាដំបូងយើងត្រូវធ្វើការសម្រេចចិត្តជាមុនសិន។ បើសម្រេច​ចិត្តច្បាស់លាស់ថា ខ្លួននឹងចាប់​ផ្តើមធ្វើសកម្ម​ភាពជាក់​លាក់​ណាមួយ នោះ ១០០% ខួរក្បាលនឹងបញ្ជាឲ្យរាងកាយមានឥរិយាបថនោះមិនខាន។

២. មិនទម្រន់

ដាច់ខាតមិនត្រូវលើកលែង ឫដោះសារចំពោះការអនុវត្តទម្លាប់ថ្មីនោះទេ ត្រូវតែធ្វើវាឲ្យជាប់។ ប្រសិនបើតាំងចិត្តក្រោកពីគេងនៅម៉ោង ៦ រាល់ព្រឹក យើងត្រូវដាក់វិន័យខ្លួនឯងឲ្យក្រោកបែបនេះរៀងរាល់ព្រឹក រហូតទាល់តែវាក្លាយជាទម្លាប់ស្វ័យប្រវត្តិ។

៣. ប្រាប់អ្នកដទៃ

ប្រាប់អ្នកដទៃថា យើងកំពុងអនុវត្តទម្លាប់ថ្មី។ ការប្រាប់អ្នកដទៃបែបនេះ វាជួយជំរុញឲ្យខ្លួនឯងខិតខំអនុវត្តឥរិយាបថថ្មី ព្រោះយើងខ្លាចគេសើចចំអកថាបើធ្វើមិនបាន ម្យ៉ាងអ្នកដទៃក៏កំពុងចាំមើលថា តើយើងមានឆន្ទៈប៉ុណ្ណាផងដែរ។

៤. រំឭកខ្លួនជានិច្ច

បង្កើតការបញ្ជាក់ថា យើងធ្វើម្តងហើយម្តងទៀតចំពោះខ្លួនឯង ជាមួយពាក្យដដែលៗអាចនឹងជួយយើងឲ្យបង្កើនល្បឿនអភិវឌ្ឍទម្លាប់ថ្មី។ ប្រាប់ខ្លួនឯងជារឿយៗថា យើងអាចប្ដូរបាន។

៥. តាំងចិត្តជម្នះ

តាំងចិត្តតស៊ូលើឥរិយាបថថ្មី ទាល់តែវាក្លាយទៅជាស្វ័យប្រវត្តិ និងងាយស្រួល រហូតទាល់តែមានអារម្មណ៍ថាមិនស្រួលនៅពេលដែលមិនបានធ្វើវា។

៦. ឲ្យរង្វាន់ខ្លួនឯង

ទោះបីជាយើងជាអ្នកអនុវត្តទម្លាប់ខ្លួនឯងដោយគ្មាននរណាមកធ្វើគណកម្មការឲ្យពិន្ទុក៏ដោយ យើងត្រូវផ្តល់រង្វាន់ឲ្យខ្លួនឯងនៅពេលកំពុងអនុវត្តឥរិយាបថថ្មី។ ទង្វើនេះជួយឲ្យយើងមានអារម្មណ៍រីករាយជាមួយរង្វាន់នោះ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Healthline

ចុចអាន៖ មនុស្ស ៤ ​នាក់ដែលគ្រប់គ្នាចង់មាន​ជាចាំបាច់ ត្រូវមានក្នុងជីវិតខ្លួន

ចុចអាន៖ ធ្វើបែបណាទើបអាចជម្នះរាល់ភាពលំបាកក្នុងជីវិតបាន?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៨ នាទីutes មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៦០ នាទីutes មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ១ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៣ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម