Connect with us

KPT+

ហេតុអ្វី​ស្មាតហ្វូនទាក់ទាញកុមារបានខ្លាំងជាងរបស់លេងដទៃ?

បានផុស

នៅ

បច្ចុប្បន្ន​នេះ​ ស្មាតហ្វូន​គឺ​ជា​បច្ចេកវិទ្យា​មួយ​ដ៏​ទំនើប​ ដែល​មនុស្ស​ទូទៅ​ប្រើ​ប្រាស់​ជាប្រចាំ។ មិនតែប៉ុណ្ណោះ វាក៏ពេញនិយមចំពោះកុមារផងដែរ។ ដឹងអត់! ហេតុអ្វី​កុមារ​តូចៗ​ចូលចិត្ត​ស្មាតហ្វូន​ជាង​អ្វី​ផ្សេង?

ខាងក្រោម​ជា​ហេតុផល​មួយ​ចំនួន​ដែល​ឪពុកម្ដាយ​គ្រប់រូប ​គួរ​សិក្សា​ស្វែងយល់​ពី​រឿង​នេះ​ ហើយ​កុំ​ចេះ​តែ​បន្ទោស​កូនៗ​ពី​បញ្ហា​នេះ។

ក្មេងៗ​និង​ទូរស័ព្ទ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេល​ខ្លះ​អាច​មក​ពី​មនុស្ស​ធំ​នាំ​ឲ្យ​ក្មេង​លេង​ ដោយសារ​តែ​មិន​ចង់​ឲ្យ​ពួកគេយំ​ឬ​រំខាន​ការងារ​ជា​ដើម។ ក្មេង​ខ្លះ​មិន​ទាន់​បាន​ប៉ុន្មាន​ខែ​ផង ​ក៏​បង្រៀន​អំពី​ការ​ប្រើប្រាស់ іPаdѕ ឬ​លេង​ហ្គេម​ជា​ដើម។ ចំណែក​ឪពុកម្ដាយ​ខ្លះ​ទៀត​ខ្លាច​ថា​កូន​ខ្លួនឯង​មិន​ឆ្លាត​ មិន​ពូកែ​ដូច​កូន​អ្នក​ជិតខាង​ ទើប​ប្រឹងប្រែង​ឲ្យ​កូន​លេង​អ្វី​តាម​ដែល​កូន​ទាមទារ​ចង់​បាន។

ប៉ុន្តែ​មនុស្ស​ចាស់​ មិន​បាន​ដឹង​ថា​ ហានិភ័យ​នៃ​គ្រោះថ្នាក់​ទាំងនោះ​នឹង​កើតឡើង​ចំពោះ​ក្មេងៗ​ទាំង​នោះ​ឡើយ។

ការ​ចម្លង​តាម​មនុស្ស​ពេញវ័យ

ហេតុអ្វី​កុមារ​តូចៗ​ចូលចិត្ត​​ស្មាតហ្វូន​ជាង​ប្រដាប់ប្រដា​ក្មេង​លេង​ផ្សេង​ទៅ​វិញ? មិន​ចម្លែក​ ហើយ​​ក៏​ជា​រឿង​ធម្មតា ​និង​ជា​ទូទៅ​ទៅ​ហើយ។

ពួកគេ​ចាប់ផ្ដើម​ធ្វើ​តាម​ឪពុកម្ដាយ​ពួកគេ​ចាប់ពី​រយៈ​ពេល ១០ ខែ​ឡើង​ទៅ។ នេះ​គឺ​ជា​រឿង​ពិត​ដែល​ឪពុកម្ដាយ​គ្រប់គ្នា​មិន​បាន​ដឹង។

នៅ​ពេល​ដែល​មនុស្ស​ធំ​ធ្វើ​សកម្មភាព​ណាមួយ ​​ទារក​នឹង​ផ្ដើម​សង្កេត​មើល​ ហើយ​ចាប់​ចូល​ទៅ​ក្នុង​ខួរក្បាល​របស់​ពួកគេ​ជាប់​ជានិច្ច។

តួយ៉ាង​នៅ​ពេល​ដែល​ឪពុកម្ដាយ​ឬ​បងប្អូន​ក្នុង​គ្រួសារ​ មាន​ទម្លាប់​មិន​ល្អ​ណាមួយ​ដូចជា​ចូលចិត្ត​កាន់​ទូរស័ព្ទ​ពេល​ទទួលទាន​អាហារ ​ឬ​ម៉ោង​រៀន​សូត្រ​ ទារក​ឬ​កុមារ​និង​ចម្លង​សកម្មភាព​ទាំងនោះ​តាម​មនុស្ស​ពេញវ័យ​ដូចគ្នា។

តើ​ពពួក​ ស្មាតហ្វូន​ល្អ​សម្រាប់​កុមារ​ដែរ​ឬទេ?

តាមការពិត​ទៅ​ ស្មាតហ្វូន​មិន​អាក្រក់​ណាស់​ណា​ទេ ​តែ​ដែល​អាក្រក់​នោះ​គឺ​មនុស្ស​ធំ​តែង​ប្រគល់​ ស្មាតហ្វូន​ឲ្យ​កូន​ៗ​កាន់​ជាប់​រហូត។ នៅ​ពេល​ដែល​កុមារ​កាន់​ចាប់​កាន់​វត្ថុ​ទាំង​នោះ ​វា​នឹង​ក្លាយ​ជា​ទម្លាប់​ជា​ប្រចាំ ​ឬ​អាច​ហៅ​ម៉្យាង​ថា​ញៀន​នឹង​ទូរស័ព្ទ។

ស្មាតហ្វូន​ជា​អាវុធ​មុខ​ពីរ​ដូចជា​ថ្នាំ​ដែរ​ វា​ផ្ដល់​ផល​ល្អ​ដល់​មនុស្ស​និង​ផល​អាក្រក់​ដូចគ្នា។ ចូរ​ចងចាំ​ថា ​ក្នុង​នាម​ជា​ឪពុកម្ដាយ​គួរតែ​បង្រៀន​កូន​ៗ​ទាន់​គ្នា​នៅ​ក្មេង ​ឲ្យ​ចេះ​ប្រើប្រាស់​ពពួក​បច្ចេកវិទ្យា​ឲ្យ​បាន​ត្រឹមត្រូវ​ ទើប​មិន​មាន​ហានិភ័យ​ទៅ​ថ្ងៃ​អនាគត៕​

ប្រែសម្រួល៖ សាង ​ស្រីល័ក្ខ

ប្រភព៖ lifehack

ចុចអាន៖ បើពិតចង់ឲ្យកូនល្អមែន ឪពុកម្តាយគ្រប់រូបមិនគួរប្រដៅកូនតាមវិធី ៤ យ៉ាងនេះទេ

ចុចអាន៖ វិធី​កាន់​ទូរសព្ទ​អាច​ឲ្យ​អ្នកផង​សម្គាល់​ដឹង​ពី​បុគ្គលិក​លក្ខណៈ​របស់​យើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កម្មការិនី
ព័ត៌មានជាតិ២៤ នាទីutes មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ៤៤ នាទីutes មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

ហ្វីលីពីន ប្រាប់​ថា​ត្រៀម​ចុះ​កិច្ចព្រមព្រៀង​កងទ័ព​ជាមួយ​កាណាដា

ខ្យល់កន្ត្រាក់
សន្តិសុខសង្គម៥៩ នាទីutes មុន

ភ្លៀងលាយខ្យល់កន្ត្រាក់ រលំដើមឈើសង្កត់មនុស្សរងរបួស៣នាក់

អគ្គិភ័យ​
សន្តិសុខសង្គម១ ម៉ោង មុន

អគ្គិភ័យ​ឆេះ​ផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់​ ជិត២លានដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម