KPT+
៥ កន្លែងនៅអាស៊ី ពេញនិយមបំផុតសម្រាប់អ្នកចូលនិវត្តន៍
ជនបរទេសមកពីលោកខាងលិចភាគច្រើនចូលចិត្តរស់នៅទ្វីបអាស៊ីពេលចូលនិវត្តន៍ដោយសារខ្យល់អាកាសបរិសុទ្ធ បទពិសោធន៍ថ្មីៗ ជាពិសេសចំណាយតិច ។
មកដឹងពីទីក្រុងនៃប្រទេសទាំង ៥ ដែលជនបរទេសចូលនិវត្តន៍គួរមករស់នៅ ដោយសារមានតម្លៃចំណាយប្រចាំខែជាមធ្យមតិចជាងប្រទេសផ្សេងៗ ។
ចំណាត់ថ្នាក់លេខ ១ គឺទីក្រុងឈៀងម៉ៃ នៃប្រទេសថៃ ដែលត្រូវចំណាយតិចបំផុតត្រឹមតែ ៦៦៧ ដុល្លារប៉ុណ្ណោះក្នុងមួយខែ ។ បន្ទាប់មកគឺទីក្រុង Da Nang នៃប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់លេខ ២ បើយោងតាមរបាយការណ៍ថ្មីៗនេះ ចំណាយប្រចាំខែជាមធ្យមមានតម្លៃ ៨៦៧ ដុល្លារ ។
សម្រាប់ចំណាត់ថ្នាក់លេខ ៣ ជាទីក្រុង Cebu របស់ហ្វីលីពីន ទីនោះមានតម្លៃរស់នៅជាមធ្យម ៨៤០ ដុល្លារក្នុងមួយខែ ខណៈចំណាត់ថ្នាក់លេខ ៤ គឺទីក្រុង Taipei របស់តៃវ៉ាន់ គឺត្រូវការ ១ ២៦៨ ដុល្លារ ជាមធ្យមដើម្បីចំណាយប្រចាំខែ ។
ចំណែកចំណាត់ថ្នាក់លេខ ៥ វិញគឺទីក្រុង Kyoto នៃប្រទេសជប៉ុន ដែលមានតម្លៃរស់នៅជាមធ្យមដល់ទៅ ១៥៦៥ ដុល្លារក្នុងមួយខែ ។
ទីក្រុងទាំង ៥ ខាងលើ គឺជាទីក្រុងពេញនិយមសម្រាប់ដើរកម្សាន្តស្រាប់ហើយ ដូច្នេះជនបរទេសដែលមានបំណងចង់រស់នៅប្រាកដជាមានក្ដីសុខជាមិនខាន ៕
ប្រែសម្រួល៖ វារី
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម៥ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ចរាចរណ៍១១ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤