KPT+
អង្គការមួយ ផ្តល់អាហារូបករណ៍សិស្ស ៤០នាក់ បន្តសិក្សាថ្នាក់ឧត្តម នៅភ្នំពេញ
អង្គការសម្រេចសុបិនកុមារកម្ពុជា ប្រកាសផ្តល់អាហារូបករណ៍ដល់សិស្ស ៤០នាក់ ដែលប្រឡងបាក់ឌុប ឆ្នាំ២០២០ ដល់២០២២ មានបំណងបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤ ប៉ុន្តែមិនមានលទ្ធភាពគ្រប់គ្រាន់សម្រាប់សិក្សា។

អាហារូបករណ៍នេះ មានការផ្តល់ជូនដូចជា ការចេញបង់ថ្លៃសិក្សានៅសាកលវិទ្យាល័យ ការស្នាក់នៅ ការចាយវាយ និងការចំណាយផ្សេងៗ។ ក្នុងនោះក៏មានបន្ថែមនូវការធានារ៉ាប់រង និងវគ្គបណ្តុះបណ្តាលផ្សេងៗដល់សិស្សនិស្សិតថែមទៀត។
អាហារូបករណ៍នេះ មានសារៈសំខាន់បំផុតសម្រាប់សិស្សនិស្សិតដែលមានជីវភាពខ្វះខាត និងមានបំណងចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សា នៅតាមសាកលវិទ្យាល័យ ឬ វិទ្យាស្ថាននានាដែលខ្លួនពេញចិត្ត។
ដូច្នេះ ដើម្បីឱ្យយល់កាន់តែច្បាស់ពីរបៀបដាក់ពាក្យដើម្បីទទួលបានអាហារូបករណ៍មួយនេះ អ្នកសិក្សាអាចចុះឈ្មោះចូលរួមសិក្ខាសាលា ស្តីពី ការផ្តល់ជូនអាហារូបករណ៍នេះ តាមរយៈអនឡាញបាន។ សិក្ខាសាលាដែលណែនាំពីអាហារូបករណ៍ និងការដាក់ពាក្យ ធ្វើឡើងនៅ ថ្ងៃទី១០ ខែសីហានេះ ចាប់ពីម៉ោង៧ ដល់ម៉ោង ៨:៣០នាទីយប់ តាមរយៈអនឡាញ (Google Meet)។ អ្នកចូលរួបងាចចុះឈ្មោះតាមរយៈ (https://forms.gle/pLGKsvHH6Sc68hHh9) ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ