KPT+
សិក្សាពីមហាសេដ្ឋីជប៉ុនដែលជោគជ័យព្រោះបង្កើតក្រុមហ៊ុនផ្តល់ប្រឹក្សា
ខណៈដែលតម្លៃភាគហ៊ុនរបស់ IR ជប៉ុនហក់ឡើងខ្ពស់ នាយកប្រតិបត្តិ Shirou Terashita បានត្រូវគេចាត់បញ្ជូលទៅក្នុងជួរមហាសេដ្ឋីពិភពលោកភ្លាមៗតែម្តង។
លោក Terashita អាយុ ៦១ ឆ្នាំបានកើនទ្រព្យសម្បត្តិរដល់ ១ ពាន់លានដុល្លារ ថ្មី២នេះ ដោយសារភាគហ៊ុនរបស់ IR( ចុះបញ្ជីនៅទីក្រុងតូក្យូជាក្រុមហ៊ុនពិគ្រោះយោបល់ខាងទំនាក់ទំនង) កើនឡើង ២៤៧% ក្នុងឆ្នាំកន្លងមក។
នៅក្នុងត្រីមាសបានបញ្ចប់នៅក្នុងខែ មិថុនា IR ជប៉ុនបាននិយាយថា ការលក់របស់ខ្លួនបានកើនឡើង ៩,៧% ពីមួយឆ្នាំមុន ដល់ ២,៣៨ ពាន់លានយ៉េន (ប្រហែល ២០ លានដុល្លារ) ។ ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនទទួលបាន ៩១៣ លានយ៉េន កើនឡើង ៧,៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
IR ជប៉ុនបានរាយការណ៍ថា ការលក់បានកើនឡើង ៥៩% ដល់ ៧,៧ ពាន់លានយ៉េន សម្រាប់ដំណាច់ខែមីនា ហើយប្រាក់ចំណេញសុទ្ធបានកើនឡើង ១៥០% ទៅ ២,៤ ពាន់លានយ៉េន។

ក្រុមហ៊ុនបាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួនថា “ សកម្មជននានាកំពុងធ្វើចលនាយ៉ាងខ្លាំង អំឡុងពេលមានជំងឺរាតត្បាត” ។ ចំនួនមូលនិធិសកម្មជនដែលដាក់សំណើភាគហ៊ុន បានឈានដល់កម្រិតថ្មីរួចហើយនៅឆ្នាំនេះ។
គួរបញ្ជាក់ថា IR ជប៉ុន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៤ ហើយបានចាប់ផ្ដើមដោយជួយក្រុមហ៊ុនដែលបានចុះបញ្ជីរៀបចំសម្រាប់ការប្រជុំជាមួយវិនិយោគិន និងបកប្រែឯកសារបទបង្ហាញជាភាសាអង់គ្លេស។
លោកTerashita បានចូលរួមជាមួយក្រុមហ៊ុន IRជប៉ុនក្នុងឆ្នាំ ១៩៩៧ ហើយទីបំផុតលោកបានកាន់កាប់ក្រុមហ៊ុននេះតាមរយៈការទិញនិងការគ្រប់គ្រងនៅឆ្នាំ ២០០៨ ។
លោក Terashita បានលេចធ្លោក្នុងចំណោមមហាសេដ្ឋីនៅប្រទេសជប៉ុន ភាគច្រើនពួកគេចូលរួមក្នុងវិស័យបច្ចេកវិទ្យា ដែលរីកចម្រើនយ៉ាងឆាប់រហ័ស។ លោកក៏បានធ្វើការនៅក្នុងវិស័យទំនាក់ទំនងវិនិយោគិនទាំងអស់ក្នុងអាជីពរបស់លោក ដោយចាប់ផ្ដើមនៅឆ្នាំ ១៩៨២ បន្ទាប់ពីបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Aoyama Gakuin ជាមួយនឹងបរិញ្ញាបត្រផ្នែករដ្ឋបាលអាជីវកម្ម៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖forbes
ចុចអាន៖ហេតុផលដែលការសិក្សានៅសាលានៅតែសំខាន់ខ្លាំង ទោះយើងចង់ក្លាយជាអ្នករកស៊ី
ចុចអាន៖ទម្លាប់សរសេរកំណត់ហេតុផ្ទាល់ខ្លួន ផ្ដល់គុណសម្បត្តិមិនធ្លាប់នឹកដល់

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ