Connect with us

KPT+

កូរ៉េផ្តល់អាហារូបករណ៍ដល់មន្ត្រីរាជការកម្ពុជា រ៉ាប់រង​​រាល់​ការ​ចំណាយ​ទាំងអស់

បានផុស

នៅ

ក្រសួង​អប់​រំ​ យុវជន និង​កីឡា បាន​ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​សិក្សា​ ២០២៤​ សាធារណ​រដ្ឋ​កូរ៉េនឹង​​ផ្ដល់​អាហារូបករណ៍​ដល់​មន្ត្រី​រាជ​ការ​កម្ពុជា​ទៅ​​បន្ត​ការ​សិក្សា​ថ្នាក់​ក្រោយ​ឧត្ដមសិក្សា (បរិញ្ញាបត្រ​ជាន់​ខ្ពស់ និង​បណ្ឌិត) លើ​មុខ​វិជ្ជា​ជាច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​ឆ្នាំ​២០២៤ ​វិទ្យាស្ថាន​អភិវឌ្ឍន៍​នៃ​សាធារណ​រដ្ឋ​កូរ៉េ «KDI 2024 Spring Admission» នឹង​ផ្ដល់​អាហារូបករណ៍​ដល់​មន្ត្រីរាជការ​កម្ពុជា​ទាំង​ពីរ​ភេទ​សិក្សា​លើ​មុខ​វិជ្ជា​ជា​ច្រើន​មុខ​។

ក្នុង​នោះ​ចំពោះ​សិស្ស​មន្ត្រី​នៃ​កម្ពុជា​ដែល​ទៅ​បន្ត​ការ​សិក្សា​នៅ​សាធារណ​កូរ៉េ មិន​មាន​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​ថវិកា​សម្រាប់​ការ​ចាយ​វាយ​នោះទេ ព្រោះ​អាហារូបករណ៍​នេះនឹងរ៉ាប់រង​​លើ​ថ្លៃ​សិក្សា​ទាំង​ស្រុង និង​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែក្នុង​កំឡុង​ពេល​សិក្សា​។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ សម្រាប់​កម្ម​វិធី​អាហារូបករណ៍​នឹង​ចាប់​ផ្ដើម​ទទួល​ពាក្យ​ចាប់​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០២៣ រហូត​ដល់ ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ២០២៣។ ដូច្នេះ​ចំពោះ​មន្ត្រី​រាជការ​កម្ពុជាដែល​ចង់​ទៅ​បន្ត​ការ​សិក្សា​អាច​ដាក់​ពាក្យ​បាន​តាម [email protected] (សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់) និង [email protected] (សម្រាប់​ថ្នាក់​បណ្ឌិត)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ភ្នំសំពៅ
សន្តិសុខសង្គម១ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២០ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៨ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ផ្សារក្រមួន
សន្តិសុខសង្គម២ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

Sokha Hotels

ព័ត៌មានពេញនិយម