KPT+
របស់ ២ អ្នកប្រាជ្ញរក្សាជាសម្ងាត់ ឯមនុស្សល្ងង់ចូលចិត្តបង្អួតគេឯង
មនុស្សយើងសុទ្ធតែមានអំណោយផល បើចង់រក្សាសុភមង្គលត្រូវរៀនបន្ទាបខ្លួន មិនអួតខ្លួន។ នៅលើលោកនេះ មនុស្សផ្សេងគ្នាមានការយល់ខុសគ្នា។ មនុស្សគ្រប់រូបមានជីវិតរៀងៗខ្លួន ម្នាក់ៗមានរឿងរ៉ាវត្រូវដោះស្រាយក៏ខុសដែរ។ មនុស្សមួយចំនួនអាចប្រព្រឹត្តិដោយសុភាព ទោះបីជាពួកគេមានច្រើនក៏ដោយ ខណៈពេលដែលអ្នកខ្លះតែងតែអួតពីអ្វីដែលពួកគេ មានទ្វេដង។
ធម្មជាតិមនុស្សចូលចិត្តបង្អួតគេ ប៉ុន្តែការអួតខ្លួនខ្លាំងពេក ត្បិតថានាំមកនូវសុភមង្គល តែក៏នាំមកនូវគ្រោះមហន្តរាយដែរ។ អ្នកដែលរស់នៅដោយសុភាពហើយដើរដោយស្ងប់ស្ងាត់ ផ្លូវខាងមុខនឹងកាន់តែរលូន។ មានរឿងពីរដែលអ្នកប្រាជ្ញតែងតែរៀនមិនអួត៖
១ ទ្រព្យសម្បត្តិ
អ្នកនិពន្ធជនជាតិចិន លោក Yang Jiang ធ្លាប់បាននិយាយថា “ត្រូវចាំថា អាថ៌កំបាំងក្នុងការកសាងទំនាក់ទំនងល្អជាមួយអ្នកជុំវិញខ្លួន មិនមែនការចែករំលែកសេចក្តីរីករាយនៃភាពជោគជ័យ ឬសុភមង្គលជាមួយពួកគេនោះទេ នោះគឺជាអំពើបាបដ៏ធំបំផុតក្នុងជីវិត។ វាជាធម្មជាតិរបស់មនុស្ស ដែលមិនអាចមើលឃើញអ្នកដទៃបានប្រសើរជាងខ្លួនឯងឡើយ។ មនុស្សឆ្លាតជាងគេចេះលាក់ខ្លួនច្រើន!
មានក្មេងស្រីម្នាក់កើតក្នុងគ្រួសារដែលមានទ្រព្យសម្បត្តិច្រើន។ ពេលនាងរៀនចប់មហាវិទ្យាល័យ ម្តាយនាងបានទិញផ្ទះឲ្យនាង ហើយក៏មិនភ្លេចប្រាប់កូនថា បើមានគេសួរប្រាប់ថា ផ្ទះនេះទិញដោយខ្ចីលុយ។ ក្មេងស្រីយល់ថាពិបាកយល់ ទើបនាងសួរម្តាយ ម្តាយនាងក៏ឆ្លើយថា “លើលោកនេះ ក្រៅពីឪពុកម្តាយដែលចង់ឲ្យកូនរស់នៅបានល្អ អាចមានអ្នកមិនចង់ឲ្យកូនរស់នៅប្រសើរជាងពួកគេ។ យកល្អកុំអួតពីជីវិតកូន។ ក្នុងជីវិត ត្រូវតែរៀនធ្វើខ្លួនឲ្យទាបបំផុត”។
ក្នុងជីវិតមានមនុស្សជាច្រើនដែលចូលចិត្តបង្អួតផ្ទះ ឡាន និងញ៉ាំអាហារពេលល្ងាចដ៏ផ្អែមល្ហែមជាមួយមិត្តភ័ក្ដិ។ ពួកគេថែមទាំងបន្ថែមនូវពាក្យអសុរោះ ដើម្បីបង្ហាញពីទ្រព្យសម្បត្តិ និងឋានៈសង្គមរបស់ពួកគេ។ ពួកគេមិនដឹងថានៅលើលោកនេះតែងតែមានមនុស្សដែលមើលមិនឃើញពីភាពល្អរបស់អ្នកដទៃនោះទេ។ នៅពេលដែលជីវិតរបស់នរណាម្នាក់ប្រសើរជាងខ្លួនឯង មនុស្សទាំងនេះនឹងអភិវឌ្ឍនូវមហិច្ឆតាចង់បំបែកស្លាបអ្នកដ៏ទៃ។
ប្រសិនបើអ្នករកលុយដោយខ្លួនឯង ចូររក្សាវាឲ្យបានល្អ កុំបង្ហាញវាឲ្យសោះ។ នោះហើយជាអ្វីដែលអ្នកប្រាជ្ញតែងធ្វើជាទម្លាប់ កុំបោះបង់គំនិតទាំងអស់ រៀនលាក់ខ្លួន នោះគឺជាប្រាជ្ញាដ៏អស្ចារ្យបំផុតរបស់មនុស្ស។
២ ទំនាក់ទំនងឬការតភ្ចាប់សង្គម
ខ្លឹមសារនៃអន្តរកម្មសង្គមគឺសំខាន់ការផ្លាស់ប្តូរតម្លៃ។ ការព្យាយាមទាក់ទងនរណាម្នាក់ដើម្បីស្គាល់អ្នក នៅពេលដែលអ្នកមិនអាច ហើយបន្ទាប់មកឆ្លៀតឱកាសនេះដើម្បីបង្ហាញពីទំនាក់ទំនងនោះ គឺជារឿងឆោតល្ងង់។ ការភ្ជាប់ទំនាក់ទំនងមិនអាស្រ័យលើអ្នកណាដែលអ្នកស្គាល់ និងថាតើអ្នកល្អប៉ុណ្ណានោះទេ ប៉ុន្តែអាស្រ័យលើអ្នកណាដែលអាចបង្ហាញខ្លួនសម្រាប់អ្នក និងជួយអ្នកនៅពេលដែលអ្នកត្រូវការវា។
កុំបារម្ភថាមិនមានទំនាក់ទំនង បារម្ភថាមិនអាចធំឡើងដោយរស់នៅស្រួលវិញ។
អ្នកនិពន្ធ Li Shanglong ពេលគាត់រៀននៅមហាវិទ្យាល័យ ចូលចិត្តចូលរួមក្នុងសកម្មភាពក្លឹប។ ក្នុងអំឡុងពេលនេះគាត់បានព្យាយាមយកលេខទូរស័ព្ទរបស់មនុស្សមានទេពកោសល្យជាច្រើន។ គាត់បានព្យាយាមអស់ពីសមត្ថភាពដើម្បីផ្គាប់ចិត្តគ្រូនៅក្នុងសាលា ជាញឹកញាប់ទិញផ្លែឈើទៅលេងដោយសង្ឃឹមថានឹងទទួលបានដំបូន្មានមានប្រយោជន៍។ ប៉ុន្តែគ្មាននរណាម្នាក់នៅទីនោះមើលគាត់ដោយភ្នែកឡើយ។ ពួកគេចាំតែ Shanglong នៅពេលដែលពួកគេត្រូវការនរណាម្នាក់។ សម្រាប់គ្រូបង្រៀន ចម្លើយរបស់ពួកគេច្រើនតែគ្មានពេល។
ប៉ុន្មានឆ្នាំក្រោយមក Li Shanglong បានក្លាយជាអ្នកនិពន្ធដែលលក់ដាច់ជាងគេ។ នៅពេលនេះ មនុស្សដែលមិនអើពើនឹងគាត់ពីមុនមកគោះទ្វារសួរគាត់ពីការបោះពុម្ព។
លុះត្រាតែមានការដោះដូរសមមូល ទើបអ្នកអាចទទួលបានជំនួយដែលមានតម្លៃស្មើ។ ក្នុងជីវិតមានមនុស្សខ្លះចូលចិត្តបង្ហោះរូបខ្លួនថតជាមួយមនុស្សល្បី ឬអ្នកឋានៈ។ ពួកគេជឿថា នោះជាមធ្យោបាយលឿនបំផុតដើម្បីអះអាងជំហររបស់ពួកគេ។ ប៉ុន្តែនៅពេលដែលនរណាម្នាក់សុំឲ្យពួកគេភ្ជាប់ទំនាក់ទំនងជាមួយតារាល្បីនោះ ឬត្រូវការជំនួយ ពួកគេប្រាកដជានឹងមិនធ្វើនោះទេ។
មានសុភាសិតដ៏អស្ចារ្យដែលនិយាយថា “ប្រសិនបើអ្នកកំពុងរីក មេអំបៅនឹងមក”។ ជំនួសឲ្យការអួតពីទំនាក់ទំនងរបស់អ្នក ចូរចំណាយពេលអានសៀវភៅ និងបង្កើនសមត្ថភាពផ្ទាល់ខ្លួន។ ប្រសិនបើអ្នកគ្មានតម្លៃទេ ការអួតទាំងអស់នឹងក្លាយជាសំណើចរបស់គេវិញ។
ជីវិតគឺជារបស់អ្នក ហើយផ្លូវគឺស្ថិតនៅនឹងអ្នកហើយ! ទោះជាទ្រព្យសម្បត្តិ ឬទំនាក់ទំនងក៏ដោយ កុំចេះតែគិតតែពីបង្អួតគេ តែត្រូវរក្សាអាកប្បកិរិយារាបសា ហើយបណ្ដុះសមត្ថភាពដោយស្ងៀមស្ងាត់ល្អជាង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ