KPT+
សង្សារខ្ចីលុយ គួរឱ្យដែរ?
ស្ថានភាពទំនាក់ទំនងផ្លូវចិត្តដែលល្អ គឺមិនគួរយករឿងលុយ ឬកេងចំណេញអ្វីផ្សេងៗ លើចំណងទាក់ទងមកជាត្រីមុខនោះទេ តែក៏មានពេលខ្លះ វិបត្តិហិរញ្ញវត្ថុនិងបញ្ហាជីវិតនាំឱ្យយើងចាំបាច់ត្រូវពិភាក្សាគ្នា។
ចុះបើសង្សារខ្ចីលុយច្រើនគួរសម តើគួរឱ្យឬមិនគួរ?
១. ទស្សនៈ ឡូរ៉េន អាយុ ២៤

ខ្ញុំគិតថាការស្នើសុំដៃគូរឿងលុយអាចជាបញ្ហាថ្នាំងថ្នាក់ មួយ។ កាលពីមុនខ្ញុំមានដៃគូម្នាក់ដែលត្រូវការលុយជានិច្ច ហើយធ្វើឱ្យខ្ញុំមានអារម្មណ៍ថា មានកំហុសចំពោះគ្រួសារខ្ញុំ។ ខ្ញុំមិនស្រួលចិត្តសោះរាល់ពេលនិយាយពីរឿងពួកយើងទេ។ ស្ថានភាពហិរញ្ញវត្ថុខុសគ្នាខ្លាំងពេក ដូច្នេះខ្ញុំគ្រាន់តែជាភាគីដែលត្រូវចំណាយ ហើយមិនដឹងពេលណាគាត់សងទូទាត់ទេ។ ប៉ុន្តែឥឡូវនេះខ្ញុំតែងតែនិយាយជាមួយដៃគូររបស់ខ្ញុំអំពីស្ថានភាពហិរញ្ញវត្ថុរបស់យើងថា អ្វីៗមិនអាចរញ៉េរញ៉ៃដោយសាររឿងស្នេហាទេ ហិរញ្ញវត្ថុត្រូវតែមានចុះបញ្ជី លុយចំនួនចេញចូល ហេតុផល និងការទទួលខុសត្រូវខ្ពស់។
២. ទស្សនៈ សូហ្វី វ័យ ២៤ ឆ្នាំ

“ខ្ញុំគិតថាការខ្ចីប្រាក់ពីដៃគូស្នេហាអាចជាឱកាសដ៏ល្អមួយ ទាំងអ្នកផ្តល់ឱ្យមានអារម្មណ៍ថាមានប្រយោជន៍ចំពោះគ្នា និងសម្រាប់អ្នកទទួលដើម្បីបង្ហាញថា ពួកគេទទួលបានការទុកចិត្តនិងមានមនុស្សគាំទ្រ។ នៅពេលដែលខ្ញុំមានស្នេហានៅមហាវិទ្យាល័យខ្ញុំស្ទាក់ស្ទើរក្នុងការខ្ចីប្រាក់ ៥០ ដុល្លារពីមិត្តប្រុសខ្ញុំដោយកាលណោះខ្ញុំជាប់ការងារលំហាត់ច្រើន ហើយត្រូវខកខានការងារក្រៅម៉ោងរហូតមក មិនមានចំណូលផ្គត់ផ្គង់ការញ៉ាំគ្រប់ទេ។ បានប៉ុន្មានសប្តាហ៍ ខ្ញុំបានសងគាត់វិញធ្វើឱ្យគាត់មានអារម្មណ៍ល្អក្នុងការបានជួយខ្ញុំ ហើយរឿងនោះពិតជានាំយើងឱ្យកាន់តែជិតស្និទ្ធ”។
៣. ទស្សនៈ មីកែល អាយុ ២៩ ឆ្នាំ

“ក្នុងករណីភាគច្រើនប្រសិនបើមានមិត្តភក្តិឬសមាជិកគ្រួសារដែលអាចជួយគ្នា វាជាគំនិតល្អ។ កាលពីប៉ុន្មានឆ្នាំមុនខ្ញុំមានមិត្តស្រីដែលស្គាល់គ្នាទើបតែបានជាងមួយឆ្នាំ។ នាងធ្វើការផ្នែកហិរញ្ញវត្ថុ។ ថ្ងៃមួយនាងបានយល់ព្រមឱ្យខ្ញុំខ្ចីប្រាក់ក្នុងអត្រាការប្រាក់ទាបជាងទីផ្សារបន្តិច។ ខ្ញុំមិនប្រាកដថាទំនាក់ទំនងរបស់យើងច្បាស់លាស់កម្រិតណាទេ ហើយតើយើងដោះស្រាយយ៉ាងម៉េចប្រសិននៅតែជំពាក់លុយនាង ហើយក្នុងករណីស្នេហាយើងបញ្ហាអ្វីមួយកើតឡើង គិតដូច្នោះខ្ញុំក៏ប្រញាប់សងប្រាក់កម្ចីនោះឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។
៤ ទស្សនៈ ម៉ារី អាយុ ២៥ ឆ្នាំ

ការឱ្យលុយទៅដៃគូគួរចាត់ទុកវាជាកាដូមិនមែនជាប្រាក់កម្ចីទេ។ ដូចករណីមិត្តប្រុសខ្ញុំដែលស្គាល់គ្នា៧ ឆ្នាំតាំងពីយើងរៀននៅសាលា ហើយក្រោយមកខ្ញុំបានចេញធ្វើការពេញម៉ោងអស់រយៈពេល ៣ ឆ្នាំនៅ ក្រុមហ៊ុនបច្ចេកវិទ្យាធំមួយ គេបានមកខ្ចីប្រាក់យកទៅសិក្សានៅក្រៅប្រទេស តែដោយខ្ញុំមានថវិកាមានកំណត់ ដូច្នេះខ្ញុំបានផ្តល់ប្រាក់ត្រឹមអាចហោះហើរនៅទីនោះនិងត្រឡប់មកវិញ ប្រហែលសរុប ៥.០០០ ដុល្លារ។ ខ្ញុំគិតថា វាសមនឹងការវិនិយោគ ឱ្យសង្សារទទួលបានបទពិសោធន៍ពីការសិក្សា ប៉ុន្តែជាការចំណាយច្រើនបំផុតក្នុងចំណោមការចំណាយនានាក្នុងជីវិតខ្ញុំ ហើយមិនថាគាត់សងឬមិនសងខ្ញុំមិនស្តាយក្រោយឡើយ នេះជាអ្វីដែលយើងបានធ្វើទៅកាន់មនុស្សល្អរបស់យើង។
៥. ទស្សនៈ ហាន់ណា អាយុ ២៣ ឆ្នាំ

“ខ្ញុំបានឱ្យសង្សារខ្ចីប្រាក់ដែរកាលពីមុន។ កាលណោះតែងសង្ឃឹមថានឹងមិនធ្វើម្តងហើយម្តងទៀតទេ តែខ្ញុំនៅតែត្រូវបង្ខំចិត្តព្រោះមិត្តស្រីដែលខ្ញុំរស់នៅជាមួយតែងជួបបញ្ហាលុយកាក់មួយចំនួនបន្ទាប់ពីរងរបួស។ ដូច្នេះក្រៅពីចេញថ្លៃដើមជីវភាពរស់នៅរបស់នាង (រួមទាំងការជួលបន្ទប់) តម្រូវការហិរញ្ញវត្ថុរបស់នាងមិនឈប់ឈរនោះទេ។ បំណុលជាយថាហេតុរបស់នាងបានធ្វើឱ្យយើងនៅជាប់ជាមួយគ្នាយូរជាងដែលយើងគួរតែនៅជាមួយគ្នា ព្រោះខ្ញុំមិនដាច់ចិត្តចាកចោលនាងដែលមិនទាន់បានរឹងមាំល្អ។
៦. ទស្សនៈ អេឌីណា អាយុ ២៤ ឆ្នាំ

“កាលពីដើមឆ្នាំនេះខ្ញុំបានឱ្យសង្សារខ្ញុំខ្ចីប្រាក់ប្រហែល ៣ សែនដុល្លារអាមេរិក ដើម្បីបង់ពន្ធមួយចំនួនដែលគាត់ជំពាក់រដ្ឋ (ខ្ញុំបានផ្តល់ដោយមិនមានស្ទាក់ស្ទើរទេ) ។ គាត់មិនចង់ទទួលឡើយ ព្រោះគាត់ក៏ជាបុគ្គលជោគជ័យម្នាក់ដែលនៅពេលដំបូងគាត់មានស្ថានភាពល្អជាងខ្ញុំខ្លាំង។ ខ្ញុំដឹងថា ខ្លួនឯងនឹងមិនឈឺចាប់អ្វីទេ ប្រសិនបើខ្ញុំចំណាយលុយហើយគាត់សងក្តីមិនសងក្តី។ យើងនៅជាមួយគ្នាបានបួនឆ្នាំ ដូច្នេះខ្ញុំដឹងថាគាត់នឹងមិនមានសមត្ថភាពអ្វីនឹងសងប្រាក់ទេ ព្រោះក្រុមហ៊ុនក្ស័យធន។ ដំបូងខ្ញុំមិនគិតថាទំនាក់ទំនងរបស់យើងនឹងផ្លាស់ប្តូរតាមរឿងលុយ៣សែននោះទេ ប៉ុន្តែថ្មីៗនេះ គាត់តែងតែលើកដដែលៗថា មិនមានប្រាក់សងខ្ញុំវិញ ទោះបីជាខ្ញុំតែងតែធានាថា ខ្ញុំគ្មានបញ្ហាក្តី តែគាត់ខ្លួនឯងបានអន់ចិត្តនិងឌីប្រេស។
៧. ទស្សនៈ ហ្សារ៉ា អាយុ ៣២ ឆ្នាំ

ត្រឡប់ទៅអនុស្សាវរីយ៍កាលនៅមហាវិទ្យាល័យវិញ កាលណោះខ្ញុំត្រូវទៅជួយមិត្តប្រុសរបស់ខ្ញុំគ្រប់ពេល មិនថាសម្រាប់អាហារពេលល្ងាច អាហារក្រៅ អាហារពេលសម្រាក ព្រោះគាត់ពិតជាមិនមានប្រាក់ចំណូលទេ។ ខ្ញុំគ្រាន់តែគិតប្រាក់ជំនួសគាត់សិនសម្រាប់របបរស់នៅជិតរៀនចប់នេះ ហើយបន្ទាប់មកនឹងរង់ចាំគាត់សងខ្ញុំវិញ ពេលណាគាត់ទទួលបានជំនួយហិរញ្ញវត្ថុអ្វីក៏ដោយពីខាងសាលា។ នៅពេលយើងបែកបាក់គ្នាជាយថាហេតុគាត់នៅតែជំពាក់ខ្ញុំប្រហែល ១០០ ដុល្លារ ប៉ុន្តែគាត់បានសងខ្ញុំវិញ ដោយមិនចាំបាច់ទាមទាររំលឹក។ ខ្ញុំតែងតែមានអារម្មណ៍ថា ប្រសិនបើយើងចេញលុយឬឱ្យអ្នកដទៃណាម្នាក់ជំពាក់ ហើយពេលគេធ្វើខុសចំពោះយើង យើងខ្លួនឯងនឹងមានបញ្ហាខាងសតិអារម្មណ៍ លើសអំពីការសងឬមិនសងគឺទឹកចិត្តរបស់យើងដែលខំល្អចំពោះគេ។
៨. ទស្សនៈ ម៉ារី អាយុ ២៤ ឆ្នាំ

“ខ្ញុំមានមិត្តប្រុសម្នាក់ដែលស្នាក់នៅជាមួយខ្ញុំអស់រយៈពេលជាង ៤ ឆ្នាំ ហើយខ្ញុំតែងចំណាយប្រាក់ស្ទើរតែទាំងអស់រាល់ពេលដែលយើងចេញទៅក្រៅម្តងៗ ព្រោះគាត់មិនទាន់មានចំណូល។ ពេលខ្លះខ្ញុំថែមទាំងឱ្យគាត់ខ្ចីប្រាក់ផ្ញើទៅគ្រួសារដែលជួនខ្លះគាត់សងវិញ ពេលខ្លះគាត់ភ្លេច។ ខ្ញុំគិតថាវាជាការគួរឱ្យធុញទ្រាន់ក្នុងការរស់នៅមិនច្បាស់លាស់រឿងលុយ។ ពេលមួយដែលគាត់មានការងារ ហើយខ្ញុំពិតជាត្រូវការជំនួយរបស់គាត់ គាត់បែរជាមានការស្ទាក់ស្ទើរយ៉ាងខ្លាំងក្នុងការជួយត្រឡប់។ ពេលខ្លះលុយនឹងបំភ្លឺភាពងងឹតក្នុងស្នេហាយើងថាយើងត្រូវឬខុស។
ប្រែសម្រួល៖ ស្រស់
ប្រភព៖ moneycrashers
ចុចអាន៖ ហេតុផលធំៗដែលមិនគួរឲ្យមិត្តភក្ដិ និង សង្សារខ្ចីលុយ
ចុចអាន៖ សម្គាល់មើលមនុស្សប្រុស ដែលចូលចិត្តតោងកូនស្រីអ្នកមានដើម្បីជោគជ័យ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ២០ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ