Connect with us

KPT+

ហេតុអ្វីបានជាតាមសណ្ឋាគារលំដាប់ខ្ពស់ តែងមានបង្គន់ ២ ក្នុងបន្ទប់ទឹក?

បានផុស

នៅ

មនុស្សជាច្រើនដែលបានធ្វើដំណើរទៅកាន់ទឹកដីប៉ែកអឺរ៉ុបឬជប៉ុន ប្រាកដជាបានឃើញឃើញ​ចាន​បង្គន់​ចំនួន​២​ក្នុង​បន្ទប់ទឹក​សណ្ឋាគារ។ តើបង្គន់ពិសេសនេះមានមុខងារអ្វីខ្លះ?

កាលពីពេលថ្មីៗនេះ ជនបរទេសម្នាក់បានបង្ហោះសំណួរទៅកាន់អ្នកនិយម​លេង​អ៊ីនធឺណិត។ បានក្លាយជា​ប្រធានបទ​ក្តៅ​នៅក្នុងពិភពអនឡាញរបស់ប្រទេសចិន។ បន្ទាប់​ពី​គាត់​បាន​រក​ឃើញ​ថា​ក្នុង​បន្ទប់ទឹក​សណ្ឋាគារ​មាន​ចាន​បង្គន់​ចំនួន​២ បង្គន់​មួយ​ជា​បង្គន់​ធម្មតា។ ប៉ុន្តែមួយទៀតមើល​ទៅដូចជាបង្គន់ដែលស្រដៀងនឹងចានលាងដៃទៅវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមពិតទៅ វត្ថុដែលមើលទៅដូចជា​បង្គន់​មួយហៅថា bidet ត្រូវបានបង្កើតនៅ​ប្រទេស​បារាំង​ក្នុងអំឡុងសតវត្សទី ១៧-១៨ សម្រាប់​សម្អាត​តំបន់​ជិតស្និទ្ធ​របស់​បុរស និង​ស្ត្រី។ ដោយសារ​តែ​អឺរ៉ុប និង​ប្រទេស​ត្រជាក់​ផ្សេងទៀត។ វាមាន​អាកាសធាតុ​ត្រជាក់​ពេញមួយឆ្នាំ។ ធ្វើ​ឲ្យការ​ងូត​ទឹក​តែ ១ដង​ក្នុង​មួយ​ថ្ងៃ ឬ​ប្រហែល​តិច​ជាង​នេះ។ ប៉ុន្តែវាល្អសម្រាប់អនាម័យ និង​បំបាត់​ក្លិន។ Bidet គឺសម្រាប់​សម្អាត​កន្លែងសម្រាប់អ្នកដែលមិនចង់ងូតទឹក។ អ្នក​អាច​អង្គុយ​ឱន​មុខ បែរ​ខ្នង ឬ​ដង​ទឹក​មក​លាង​តាម​ចិត្ត។

បច្ចុប្បន្ន​នេះ គេអាចមើលឃើញតែនៅក្នុងសណ្ឋាគារលំដាប់ខ្ពស់មួយចំនួនប៉ុណ្ណោះ។ វាពេញនិយម​នៅ​ប្រទេសបារាំង អ៊ីតាលី អេស្ប៉ាញ និងសូម្បីតែប្រទេសជប៉ុន។ ប៉ុន្តែនៅក្នុង​ប្រទេស​ចិន មាន​មនុស្ស​តិច​ណាស់​ដែល​ចាប់​អារម្មណ៍​លើរឿងនេះ។

​​របៀប​ប្រើ bidet គឺ​ខុស​ពី​បង្គន់​ទូទៅ។ នៅពេលប្រើ bidet អ្នកត្រូវអង្គុយប្រឈមមុខនឹងជញ្ជាំង​ បន្ទាប់មកបើក ក្បាលរ៉ូបបេណេ ដើម្បី​លៃ​តម្រូវ​សីតុណ្ហភាពទឹក ខណៈវាមាន​រន្ធទឹក២ សម្រា​ប់ទឹកត្រជាក់ និងទឹកក្តៅដែលអាចលៃ​តម្រូវ​កម្លាំង​ទឹក។ ក៏មាន​ម៉ូដែល​ដែលមានបំពង់បាញ់ដោយផ្ទាល់ផងដែរ។ ដែលអ្នកប្រើប្រាស់​អាច​កែសម្រួល​ផ្នែក​ដែល​ត្រូវការ​សម្អាត​ដោយខ្លួនឯង។

ទោះជាយ៉ាងណាក៏ដោយ bidet មិនត្រូវបានគេប្រើយ៉ាងទូលំទូលាយនៅជុំវិញពិភពលោកទេ។ ហើយវាអាចទៅរួចដែលមានមនុស្សតិចណាស់ដែលដឹងអំពីវា។ ដោយសារ bidet មិនសូវមាន​ប្រយោជន៍ ឯតម្លៃក៏ខ្ពស់។ មនុស្សជាច្រើនគិតថា ពួកគេមិនចាំបាច់​ចំណាយប្រាក់ច្រើននោះទេ។

លើសពីនេះទៀតទំហំបន្ទប់ទឹកនៅក្នុងផ្ទះមានកំណត់។ ចំណែកចានបង្គន់​ប្រើប្រាស់​កន្លែង​ទំនេរច្រើន។ ដូច្នេះមិនមានប្រជាប្រិយភាពខ្លាំង​ ហើយមនុស្សក៏មិនដឹងពីគោលបំណងពិតរបស់វាផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ហេតុអ្វីបានជាពងមាន់ឆៅមានពណ៌ខុសគ្នា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៣ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៥ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៥ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម