Connect with us

KPT+

បុរាណវិទូប៉ូឡូញ រកឃើញ ផ្នូរកប់កូនបិសាចជញ្ជក់ឈាម

បានផុស

នៅ

អ្នកបុរាណវត្ថុវិទូបានរកឃើញ “សាកសពកូនបិសាចជញ្ជក់ឈាម” អាយុកាល ៤០០ ឆ្នាំ នៅប្រទេសប៉ូឡូញ ប៉ុន្តែបើតាមការសិក្សាសពជារបស់ក្មេងអាយុ ៥-៧ ឆ្នាំប៉ុណ្ណោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះដែរ សពត្រូវគេចាក់សោកជើង និងដាក់ផ្កាប់មុខនៅក្នុងផ្នូរ ព្រោះមនុស្សជំនាន់នោះជឿថា “អាចការពារកូនខ្មោចមិនឲ្យរស់ឡើងវិញបាន” ។

កាលពីឆ្នាំមុន អ្នកបុរាណវិទូបានរកឃើញសាកសពស្ត្រីម្នាក់ដែលត្រូវគេដោតកណ្ដៀវចំក និងចាក់សោកជើងដូចគ្នា ស្ថិតនៅចម្ងាយ ២ ម៉ែត្រពីផ្នូរកូនក្មេងខាងលើ ។

ក្នុងវាលកប់ខ្មោចដដែល អ្នកស្រាវជ្រាវបានរកឃើញផ្នូរជាង ១០០ ហើយសុទ្ធតែមានរបៀបកប់ដើម្បីការពារការរស់ឡើងវិញនៃបិសាចជញ្ជក់ឈាម ។

អ្នកដឹកនាំប៉ាន់ស្មាន កាលនៅរស់ពួកគេប្រហែលជាមានជំងឺអ្វីម្យ៉ាងបណ្ដាលឲ្យរាងកាយប្រែប្រួល ឬអាកប្បកិរិយាមិនប្រក្រតី ទើបធ្វើឲ្យអ្នកស្រុកភ័យខ្លាចថាជាបិសាចជញ្ជក់ឈាម ហើយសម្លាប់ចោលតែម្ដង ។

យ៉ាងណាមិញការសម្លាប់ដោយសារបិសាចជញ្ជក់ឈាមនាសម័យមុនបានចាប់ផ្ដើមពីក្រុមគ្រួសាររបស់ពួកគេ បន្ទាប់មកអ្នកជិតខាង និងភូមិបន្ទាប់ បើតាមវិទ្យាសាស្ត្រសម័យទំនើបវាជាការឆ្លងជំងឺទេ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ Insider

ចុចអាន៖ បុរាណវិទូប៉ូឡូញ អះអាង រកឃើញផ្នូរកប់បិសាចជញ្ជក់ឈាម ជាង៤០០នាក់ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១៥ ម៉ោង មុន

តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង

ចរាចរណ៍១៣ ម៉ោង មុន

សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

អ្នកសិល្បៈ តក់ស្លុត និងសោកស្តាយនូវការបាត់បង់ តារា Rapper RuthKo ជួបគ្រោះថ្នាក់ចរាចរណ៍យប់មិញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ១១ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

Sokha Hotels

ព័ត៌មានពេញនិយម