Connect with us

KPT+

ការស្រឡាញ់ភេទដូចគ្នាមិនមែនជាជំងឺ ក៏មិនមែនជាបទល្មើសដែរ!

បានផុស

នៅ

ក្រុមស្រីស្រឡាញ់ស្រី ឬភាសាអង់គ្លេសហៅ Lesbian មិនមែនជាក្រុមដែលមាន អត្តចរិកប្រុស ស្អប់មនុស្សប្រុស ឬជាក្រុមមនុស្សប្រុសដែលកើតមកមិនពេញលេញ ឬក៏មនុស្សប្រុសដែលជាប់ក្នុងខ្លួនរបស់មនុស្សស្រី ឬក៏ម​នុស្សស្រីដែលត្រូវបានរងគ្រោះ ឬធ្វើបាបដោយមនុស្សប្រុសនោះទេ។ ការយល់ឃើញទាំងនោះ គ្រាន់តែជាផ្នត់គំនិតអវិជ្ជមានទៅលើក្រុមស្រីស្រឡាញ់ស្រីប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាទូទៅក្រុមស្រីស្រឡាញ់ស្រីជាមនុស្សស្រីមានអារម្មណ៍ចូលចិត្ត និងអារម្មណ៍ផ្លូវភេទទៅលើមនុស្សស្រីដូចគ្នា។ អារម្មណ៍ផ្លូវភេទអាចជាកត្តាជីវសាស្រ្ត និងកត្តាផ្លូវចិត្តផង ហើយជួនកាលវាអាចមានការចូលរួមពីកត្តាសង្គម និងវប្បធម៌ផងដែរ។ ហេតុនេះ រឿងផ្លូវភេទអាចមានការប្រែប្រួល ហើយជួនកាលមនុស្សស្រីម្នាក់ដែលធ្លាប់គិតថាខ្លួនស្រឡាញ់មនុស្សប្រុស ប្រហែលជាស្វែងយល់ថាខ្លួ​នឯងស្រឡាញ់មនុស្សស្រីវិញនៅថ្ងៃអនាគតក៏ថាបាន។

ការស្រឡាញ់ភេទដូចគ្នាមិនមែនជាជំងឺនោះទេ ហើយវាក៏មិនមែនជាការប្រព្រឹត្តបទល្មើសអ្វីមួយនោះដែរ។  ប៉ុន្តែដោយសារ ការយល់ដឹងរបស់មនុស្សមួយចំនួននៅមិនទាន់បានទូលំទូលាយ និងដោយសារមនុស្សម្នាក់ៗមានការយល់ឃើញខុសគ្នា ទើបធ្វើឱ្យមានការរើសអើងលើក្រុមអ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងសង្គម ហើយធ្វើឱ្យក្រុមអ្នកស្រឡាញ់ភេទដូចគ្នារងគ្រោះនូវការរើសអើងជាច្រើន។

ទោះជាយ៉ាងណា មិនប្រាកដថាមនុស្សស្រីពីនាក់ មាននិន្នាការផ្លូវភេទលើភេទដូចគ្នាសុទ្ធតែអាចស្រឡាញ់គ្នាបាននោះទេ។ នាងអាចចូលចិត្តគ្នាត្រឹមជាមិត្តភក្តិ ដោយមិនមានបំណងចង់រស់នៅជាមួយគ្នាអស់មួយជីវិតឡើយ។ កំណើតមកជាមនុស្សស្រីស្រឡាញ់ស្រីមិនមែនជា ជំងឺដែលត្រូវការការព្យាបាលនោះទេ។

ប្រហែលជាមានមនុស្សច្រើននាក់ណាស់ចង់ដឹងថា តើមនុស្សស្រីស្រឡាញ់ស្រីគួររស់នៅយ៉ាងដូចម្តេច​?​ ជាការពិតណាស់ មនុស្សម្នាក់ៗ មិនថាពួកគេមាននិន្នាការផ្លូវភេទអ្វីនោះទេ  ប៉ុន្តែគ្រប់គ្នាសុទ្ធតែចង់បានការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរដូចៗគ្នា៕

ប្រែសម្រួល៖ សន្យា

ប្រែសម្រួល៖ Adult Health

ចុចអាន៖ អ្នក​សិក្សា​ថា ភេទ​មិនមែន​មាន​តែ​បី​ទេ តែ​មាន​ដល់ ១១ ឯណោះ

ចុចអាន៖ ពេលខ្លះ ខ្ញុំសង្ស័យថា ខ្លួនឯងជាមនុស្សស្រឡាញ់ភេទដូចគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម