Connect with us

KPT+

តើប្រទេសណាខ្លះ ហាមឃាត់ការចិញ្ចឹមត្រីពីរ៉ាន់ញ៉ា?

បានផុស

នៅ

កាលពីថ្ងៃទី១៣ ខែសីហា ក្រសួងកសិកម្មបានអំពាវនាវដល់សាធារណជន ព្រមទាំងអាជីវករ ហាមនាំចូលប្រភេទត្រីពីរ៉ាន់ញ៉ា ឬប្រភេទត្រីផ្សេងទៀត ដែលអាចនាំឲ្យមានផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី ដោយសារតែត្រីពីរ៉ាន់ញ៉ាជាប្រភេទត្រីស៊ីសាច់ជាអាហារ ហើយក៏ត្រូវបានប្រទេសជាច្រើនហាមឃាត់ក្នុងការចិញ្ចឹម និងជួញដូរផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ ក្រៅពីកម្ពុជា ក៏នៅមានប្រទេសជាច្រើនផ្សេងទៀត មានច្បាប់ហាមឃាត់ការនាំចូលត្រីពីរ៉ាន់ញ៉ាដូចជា ចិន ហ្វីលីពីន ថៃ សិង្ហបុរី វៀតណាម ម៉ាឡេស៊ី ហើយសូម្បីតែនៅអាមេរិក អូស្ត្រាលី និងអង់គ្លេសក៏បានហាមឃាត់ការជួញដូរត្រីប្រភេទនេះផងដែរ ។

ទោះយ៉ាងណា រដ្ឋមួយចំនួននៅអាមេរិកបានអនុញ្ញាតឲ្យចិញ្ចឹមត្រីប្រភេទនេះដូចជា Michigan, New Hampshire, Delaware, Illinois, Indiana, Iowa, Kansas, Maryland, Minnesota, Missouri, Montana, Nebraska, New Jersey, North Dakota, South Dakota, Oregon, Pennsylvania, Rhode Island, Tennessee, Vermont, West Virginia, Wyoming និង Wisconsin ។

គួរបញ្ជាក់ថា ត្រីពីរ៉ាន់ញ៉ា គឺជាប្រភេទថ្មីកាចសាហាវ និងស៊ីសាច់ជាអាហារ ហើយបើវារួចចូលក្នុងទឹក វាអាចកើតកូនកើតចៅ បង្កជាគ្រោះថ្នាក់ដល់ប្រភពត្រីធម្មជាតិ ក៏ដូចជាមនុស្សផងដែរ ៕

ប្រែសម្រួល៖ វារី

ចុចអាន៖ បើឃើញមានការនាំចូល ឬចិញ្ចឹមប្រភេទត្រីកាចសាហាវ ត្រូវរាយការណ៍ទៅសមត្ថកិច្ចជំនាញជលផល

ចុចអាន៖ ៥ចំណុចគួរឲ្យខ្លាច ពីត្រីស៊ីសាច់ជាអាហារ Piranha 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ៣ នាទីutes មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

សន្តិសុខសង្គម៤ នាទីutes មុន

មន្ត្រីជំនាញ ឃាត់រថយន្ត ១ គ្រឿង ដឹកស៊ុតមាន់ ៩ ម៉ឺន ៦ ពាន់គ្រាប់ ខុសច្បាប់មកពីវៀតណាម

ព័ត៌មានជាតិ៨ នាទីutes មុន

ព្រលានយន្តហោះសៀមរាប ត្រៀមធ្វើសមយុទ្ធទ្រង់ទ្រាយធំ ដើម្បីឆ្លើយតបទាន់ពេល ប្រសិនមានគ្រោះថ្នាក់ឡើង

ចំណីផ្លូវ
សន្តិសុខសង្គម១២ នាទីutes មុន

នគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ ចុះណែនាំ និង​ហាមដាច់ខាតការលក់ដូររំលោភចំណីផ្លូវ

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

ម៉ាឡេស៊ី​​ចេញ​មុខ​បរិហារ​ ត្រាំ ​លើ​ដំណោះស្រាយ​​តំបន់​ហ្គាហ្សា ​ថា​​​ជា​ការ​បោសសម្អាត​ពូជសាសន៍

Sokha Hotels

ព័ត៌មានពេញនិយម