KPT+
មកស្គាល់សមាសភាពកូនស្រីតែម្នាក់របស់ប្រធានាធិបតី Joe Biden ជាមួយលោកស្រី Jill
Ashley Biden ជាកូនស្រីតែម្នាក់របស់ Joe Biden ជាមួយភរិយាទី ២ លោកស្រី Jill Biden ដែលនាងជាសកម្មជនការងារសង្គមយ៉ាងផុសផុលមួយរូប។

យ៉ាងណាមិញ Ashley មិនមែនជាកូនស្រីទោលក្នុងត្រកូល Biden ឡើយ។ នាងមានបងប្រុសរួមឪពុកពីរនាក់គឺបងប្រុសច្បង Beau (ស្លាប់ឆ្នាំ ២០១៥) បងប្រុសម្នាក់ទី២ លោក Hunter និងបងស្រីម្នាក់ឈ្មោះ Naomi (ស្លាប់ឆ្នាំ១៩៧២) ។
ការអប់រំ
កូនស្រីប្រធានាធិបតីអាមេរិករូបនេះមានឈ្មោះពេញ Ashley Blazer Biden កើតនៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ១៩៨១ ក្នុងរដ្ឋ Delaware សហរដ្ឋអាមេរិក ។

អ្នកស្រីបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែក ការអភិវឌ្ឍមនុស្សនិងសង្គម នៅសាកលវិទ្យាល័យ New Orleans’ Tulane។ នាងក៏បានបញ្ចប់សញ្ញាបត្រអនុបណ្ឌិតផ្នែក សង្គមកិច្ច ពីសាកលវិទ្យាល័យ Pennsylvania ក្នុងឆ្នាំ ២០១០ ផងដែរ។ Ashley ជានិស្សិតម្នាក់ក្នុងចំណោមនិស្សិតបញ្ចប់ការសិក្សាទាំង ១២ នាក់ដែលបានទទួលពានរង្វាន់ John Hope Franklin ប្រយុទ្ធប្រឆាំងនឹងការរើសអើងជាតិសាសន៍របស់អាមេរិក។
ការងារសង្គម
Ashley ធ្វើការជាសកម្មជនកំណែទម្រង់យុត្តិធម៌ និងជាបុគ្គលិកសង្គមកិច្ច អស់ពេល ១៧ ឆ្នាំរាប់តាំងពីរៀនចប់វិទ្យាល័យ រហូតដល់ឆ្នាំ ២០១៩។

បន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាល័យ អ្នកស្រីបានធ្វើការនៅអង្គការមិនរកប្រាក់ចំណេញ West End Neighborhood House ក្នុងនាមជាអ្នកសម្របសម្រួលការងារនិងការអប់រំសម្រាប់កម្មវិធីបណ្តុះបណ្តាលជំនាញនិងវិជ្ជាជីវៈដើម្បីយុវជន។
ឆ្នាំ ២០១២ ចូលបម្រើការងារនៅមជ្ឈមណ្ឌល Delaware ជាស្ថាប័នធ្វើការផ្នែកកំណែទម្រង់យុត្តិធម៌ព្រហ្មទណ្ឌនៅក្នុងរដ្ឋ ដែលតួនាទីពេលនោះ ជានាយករង។ កំលុងពេលនោះដែរ នាងដំណើរការកម្មវិធីនិងសេវាកម្មមួយដោយផ្តោតលើការអប់រំសាធារណៈ ជួយជនរងគ្រោះពេញវ័យ ប្រឆាំងអំពើហិង្សាលើស្ត្រីដែលជាប់ឃុំ និងការកិច្ចការសហគមន៍។
ក្នុងឆ្នាំ ២០១៤ អ្នកស្រីត្រូវគេតំឡើងឋានៈជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលនេះ និងបន្តបម្រើការងារនៅទីនោះ រហូតដល់ឆ្នាំ ២០១៩ ។ ទន្ទឹមគ្នានោះដែរ នាងបង្កើតកម្មវិធីមួយមានឈ្មោះថា SWAGG ក្នុងគោលបំណងលុបបំបាត់ឧក្រិដ្ឋកម្ម អំពើហឹង្សា និងសកម្មភាពក្រុមក្មេងទំនើងនៅតំបន់ New Castle County ។
នៅឆ្នាំដដែល អ្នកស្រីបង្កើតកម្មវិធីមួយទៀតឈ្មោះ Young @ Art ដោយអាចជួយនិស្សិតជាប់ឃុំ នៅក្នុងមន្ទីរឃុំឃាំង អាចច្នៃប្រឌិតសិល្បៈនានាលក់យកកម្រៃ។ ចំណូលពាក់កណ្តាលផ្តល់ដល់និស្សិតដែលជាម្ចាស់ស្នាដៃ ហើយពាក់កណ្តាលទៀតត្រូវវេរទៅទិញសម្ភារៈផ្គត់ផ្គង់បន្ត។ តាមរយៈកម្មវិធីនេះនាងក៏បានបង្រៀនសិស្សពីជំនាញរកស៊ី និងចំណេះដឹងផ្នែកហិរញ្ញវត្ថុផងដែរ។
វិស័យម៉ូដ

នៅឆ្នាំ ២០១៧ Ashley បង្កើតយីហោសម្លៀកបំពាក់មួយឈ្មោះ LH ដោយសហការជាមួយប្រេន Gilt Groupe និង Aubrey ដើម្បីរៃអង្គាសប្រាក់ចំនួន ៣ ម៉ឺនដុល្លារសម្រាប់មូលនិធិសហគមន៍ Delaware។
អ្នកស្រីបង្កើតយីហោនេះដើម្បីជួយប្រយុទ្ធប្រឆាំងនឹងវិសមភាពប្រាក់ចំណូល និងវិសមភាពពូជសាសន៍នៅសហរដ្ឋអាមេរិក។ ប្រាក់ចំណេញទាំងអស់ដែលបានមកពីការបើកដំណើរការយីហោ LH នៅក្នុងកម្មវិធី New York Fashion Week ត្រូវយកបម្រុងទុកសម្រាប់ផ្គត់ផ្គង់សហគមន៍ដែលកំពុងត្រូវការ។ រីឯ ១០ ភាគរយនៃការបន្តលក់របស់យីហោនេះត្រូវបានបរិច្ចាគដល់អង្គការសហគមន៍នៅសង្កាត់ Anacostia នៃរដ្ឋធានី វ៉ាស៊ីនតោន និងនៅទីក្រុង Wilmington រដ្ឋកាលីហ្វញ៉ា។

បច្ចុប្បន្ន ស្ត្រីវ័យ ៤០ ឆ្នាំរូបនេះ បានផ្អាកពីការងាររបស់ខ្លួន ដោយសារចូលរួមជាមួយឪពុកដើម្បីជួយឃោសនាបោះឆ្នោតជ្រើសរើសប្រធានាធិបតី កាលពីឆ្នាំ ២០២០។
អាពាហ៍ពិពាហ៍

ក្នុងឆ្នាំ ២០១០ បងប្រុសច្បងរបស់ Ashley គឺលោក Beau បានណែនាំនាងឱ្យស្គាល់គ្រូពេទ្យវះកាត់ម្នាក់ឈ្មោះ Howard Kerin។ ក្រោយមកអ្នកទាំងពីរបានរៀបការជាមួយគ្នានៅឆ្នាំ ២០១២ ហើយមកទល់នឹងពេលនេះ ពួកគេពុំទាន់មានកូននៅឡើយទេ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ការពិត ១០ យ៉ាងអំពីប្រធានាធិបតី Joe Biden មិនទាន់មានអ្នកដឹងនៅឡើយ
ចុចអាន៖ សិក្សាពីមហាសេដ្ឋីជប៉ុនដែលជោគជ័យព្រោះបង្កើតក្រុមហ៊ុនផ្តល់ប្រឹក្សា

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?