KPT+
ជប៉ុនបង្កើតឧបករណ៍គេងបញ្ឈរសម្រាប់អ្នកធ្វើការហត់
ថ្មីៗនេះក្រុមហ៊ុនជប៉ុនមួយបានបង្ហាញនូវឧបករណ៍ម្យ៉ាង ដែលអាចជួយឲ្យអ្នកធ្វើការហត់អាចសម្រាកមួយរយៈពេលខ្លី ។

កន្លងមកអ្នកសិក្សាតែងឲ្យដឹងថា ការគេងយកកម្លាំងរយៈពេលខ្លីអាចជួយបង្កើនផលិតភាព ភាពរហ័សរហួន និងធ្វើឲ្យអ្នកកាន់តែពូកែច្នៃប្រឌិតជាដើម ។

ឧបករណ៍ខាងលើមានឈ្មោះថា Giraffenap ដែលយកគំនិតពីសត្វកវែង ។ នៅខាងក្នុងមានសម្ភារៈទ្រទ្រង់រាងកាយឲ្យងាយស្រួលគេង ជាពិសេសការពារសំឡេងរំខានថែមទៀតផង ។
មែនទែនទៅ Giraffenap គឺជាផលិតផលរបស់ក្រុមហ៊ុន Koyoju Plywood នៅកោះហុកកៃដូ ប្រទេសជប៉ុន ដែលជាប្រទេសមានផ្នត់គំនិតល្អលើបុគ្គលិកគេងម៉ោងការងារ ។

ក្រុមហ៊ុន Koyoju Plywood បញ្ជាក់ដែលថា ឧបករណ៍នេះមានកម្ពស់ ២.៥ ម៉ែត្រ និងទទឹង ១.២ ម៉ែត្រប៉ុណ្ណោះ សម្រាប់ទ្រទ្រង់មនុស្សទម្ងន់ក្រោម ១០០ គីឡូក្រាម ។
មួយវិញទៀតគេណែនាំឲ្យអ្នកគេងរយៈពេល ២០ នាទី ឬមិនលើសពី ៣០ នាទី ទើបមិនប៉ះពាល់ដល់ដំណេកនាពេលរាត្រី ៕
ប្រែសម្រួល៖ វារី

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង