Connect with us

KPT+

បង្កើនសុភមង្គលគ្រួសារ នៅពេលមានដំណើរកម្សាន្តជាមួយគ្នា

បានផុស

នៅ

គន្លឹះមួយក្នុងការធ្វើឱ្យជីវិតគូនិងគ្រួសារមានសុភមង្គល គឺការរស់នៅឲ្យមានអត្ថន័យបំផុតតាមរយៈសកម្មភាពប្រចាំថ្ងៃ។ ក្នុងនោះ ដំណើរកម្សាន្តជាសកម្មភាពមួយដែលមិនអាចខ្វះបាននោះទេ សម្រាប់គ្រួសារទូទៅ។

ហេតុនេះ ទាន់នៅមានពេល គួរដើរលេងនិងសាងពេលវេលាល្អៗជាមួយគ្នាឱ្យបានច្រើន។ ខាងក្រោមនេះជាហេតុផលទាំង ៧ ដែលគួរមានដំណើរកម្សាន្តជាមួយគ្រួសារ៖

១.​ បង្កើតអនុស្សាវរីយ៍ល្អៗជាមួយគ្នា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការធ្វើដំណើរកម្សាន្តជាមួយសមាជិកគ្រួសារ តែងតែបង្កើតឱ្យមានអនុស្សាវរីយ៍ទៅថ្ងៃក្រោយ ទោះបីពេលខ្លះជាអនុស្សាមិនសូវល្អ ប៉ុន្តែវានឹងធ្វើឲ្យចងចាំគ្នា។ មិនចាំបាច់ទាល់តែធ្វើដំណើរទៅបរទេស ទើបហៅថា ជាដំណើរកម្សាន្តនោះទេ ត្រឹមតែដើរលេងក្នុងស្រុកក៏គ្រប់គ្រាន់បាត់ទៅហើយ។

២. រឹតចំណងគ្រួសារកាន់តែល្អ

ដំណើរកម្សាន្តជាមួយក្រុមគ្រួសារ អាចបង្កើនភាពស្និតស្នាល និងទំនាក់ទំនងកាន់តែស្អិតរមួតជាមួយចំណងចិត្តរឹងមាំរវាងគ្នានិងគ្នា។

៣. បង្កើតភាពសប្បាយរីករាយ

ការដើរលេងពិតជាអាចជួយឲ្យអារម្មណ៍ស្រស់ស្រាយ និងអាចកាត់បន្ថយភាពតានតឹងបានច្រើនបំផុត។ មិនត្រឹមតែប៉ុណ្ណោះ តាមការសិក្សាប្រាប់ថា ប្រសិនបើមនុស្សអាចសប្បាយចិត្តពេលខ្លួននៅវ័យក្មេង ពួកគេនឹងនៅតែសប្បាយរីករាយនៅ ២០ ឆ្នាំក្រោយជាមួយការចងចាំពីដំណើរកាលពីពេលនៅក្មេង ហើយការចងចាំនោះនឹងដិតដាមជាបទពិសោធន៍ពេញមួយជីវិតរបស់ពួកគេ។

៤.​ យល់ដឹងបន្ថែមពីការរស់នៅបែបថ្មីៗ

កាលណាមានដំណើរកម្សាន្តជាមួយគ្រួសារ នោះឱកាសបានឃើញនិងស្គាល់នូវវប្បធម៌ថ្មីៗ ការគិតបែបថ្មី ផ្នត់គំនិតថ្មី ការរស់នៅសម័យថ្មី ដែលវាពិតជាមានឥទ្ធិពលខ្លាំងណាស់នៅក្នុងការផ្លាស់ប្តូរការយល់ដឹងរបស់សមាជិកម្នាក់ៗ។ ពិសេសគ្រប់គ្នាអាចមើលឃើញតម្រូវការផ្សេងទៀតនៅជុំវិញពិភពលោក ហើយវាពិតជាមានសារៈសំខាន់ណាស់សម្រាប់ក្មេងៗ។

៥. បង្កើតការទទួលខុសត្រូវចំពោះសមាជិក

ការនាំគ្នាដើលេងនៅខាងក្រៅជួយធ្វើឱ្យសមាជិកគ្រួសារ ជាពិសេសកូនៗអាចចាកចេញពីទម្លាប់ធម្មតាដដែលៗ និងផ្តល់នូវឱកាសថ្មីៗដើម្បីទម្លាប់និងបណ្តុះភាពទទួលខុសរបស់កូនៗពេលគេធំឡើងរួមមាន រៀបវ៉ាលី យកឥវ៉ាន់ទុកដាក់ និងត្រៀមអាហារជាដើម។

៦. បង្វែរអារម្មណ៍ពីការញៀនបច្ចេកវិទ្យា

មិនថាមនុស្សចាស់ ឬក្មេងៗទេ​ គ្រប់គ្នានឹងមិនសូវញៀនបច្ចេកវិទ្យា បើបាននៅជុំវិញអ្វីដែលថ្មីៗ ដែលអាចនាំពួកគេចចេញពីអេក្រង់។ ជាពិសេសគ្រប់គ្នានឹងចេះស្រឡាញ់បរិស្ថាន និងធម្មជាតិដែលនៅជុំវិញខ្លួន។

៧. ទទួលបានបទពិសោធន៍ថ្មីៗ

ការធ្វើដំណើរកម្សាន្តជិតឬឆ្ងាយក្ដី សុទ្ធតែអាចធ្វើឱ្យគ្រួសារទទួលបានបទពិសោធថ្មីៗ ជាមួយនឹងរសជាតិនៃអាហារថ្មីៗ ទេសភាពថ្មី កន្លែងថ្មី ក្លិនថ្មី ហើយពេលខ្លះសូម្បីភាសាក៏ថ្មីដែរ ។ ទាំងនេះជាការតភ្ជាប់ទំនាក់ទំនងថ្មីៗនៅក្នុងខួរក្បាលរបស់មនុស្ស និងផ្តល់នូវបទពិសោធន៍ថ្មីៗកាន់តែច្រើនដល់កូនៗថែមទៀតផង៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ EF

ចុចអាន៖ ហេតុផលធំៗដែលគួរ​នៅផ្ទះថ្ងៃអាទិត្យ

ចុចអាន៖ មិត្តភក្ដិ​រៀបការចោលអស់​​ មិនមែន​ជា​ចុង​បញ្ចប់​នៃ​ពិភពលោក​ទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម