Connect with us

ជីវិតកម្សាន្ដ

មុខមាត់របស់តារាប្រុស K-Pop ភាគច្រើន ត្រូវគេប្រើជាគំរូសម្រាប់វះកាត់កែសម្ផស្ស

បានផុស

នៅ

មនុស្សគ្រប់គ្នាប្រាកដជា​ចង់​សង្ហា ចង់​ស្អាត ចង់បានរូបរាងស្វែល ដើម្បីបង្កើតទំនុកចិត្តសម្រាប់ខ្លួនឯង ហើយវាមិនគួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ​ដែល​ថា ​បច្ចុប្បន្ន​នេះ​ឧស្សាហកម្ម​វះកាត់​នៅក្នុងប្រទេសជាច្រើន​កំពុង​រីកចម្រើន​យ៉ាង​ខ្លាំង ជាពិសេសកូរ៉េខាងត្បូងតែម្ដង។

Cha Eun Woo
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្សភាគច្រើនតែងតែប្រើរូបភាពរបស់តារាល្បីមួយ​ចំនួន ដើម្បីជាការបំផុស​គំនិត​សម្រាប់ការ​វះកាត់​កែសម្ផស្ស។ ថ្មីៗនេះ ការស្ទង់មតិមួយត្រូវបានធ្វើឡើងដើម្បីមើល​ថា តើតារាប្រុស K-Pop ណាខ្លះ​ត្រូវបានប្រើប្រាស់ជា​គំរូ​សម្រាប់​ការវះកាត់កែសម្ផស្ស។ ​ក្នុង​ចំណោម​ជម្រើស​កំពូល​ៗមានដូចជាតារាប្រុស Jin, V ក្រុម BTS, Cha Eun Woo ក្រុម ASTRO, Sungjae ក្រុម BTOB និង Sehun សមាជិក EXO ។

យ៉ាងណាមិញ វេជ្ជបណ្ឌិត Choi Hyun ដែលជាគ្រូពេទ្យ​វះកាត់​កែសម្ផស្ស​នៅ​ប្រទេស​កូរ៉េខាងត្បូងដ៏ល្បីល្បាញ បាននិយាយ​អំពីតារាប្រុសៗ​វ័យក្មេងមានដូចជា Jin និង Cha Eun Woo ពួក​គេមានផ្ទៃមុខសមនឹង​សមាមាត្រ​ល្អ ​ក៏​ប្រភេទ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​លេចធ្លោ​ខ្លាំង ​រហូត​ក្លាយ​ជា​បុរស​ដែល​មាន​គេ​ចង់​បាន​មុខមាត់​ដូច​។

Jin សមាជិកក្រុម BTS

លើសពីនេះ សូម្បីតែ V និង Cha Eun Woo សុទ្ធតែមានមុខស្រទន់ មានស្នាមញញឹមស្រស់ស្អាតទាក់ចិត្តអ្នកជុំវិញ ដែលភាគច្រើនប្រុសៗនិយមចង់បានទម្រង់មុខបែបនេះ ហើយថែមទាំងបញ្ចាក់ច្បាស់ៗទៀតថា មានហុងស៊ុយខ្លាំងទៀតផង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Chen សមាជិក​ក្រុម EXO ប្រកាស​រៀប​​អាពាហ៍ពិពាហ៍​ ក្រោយរួមរស់ជាមួយភរិយា ៣ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានជាតិ៤០ នាទីutes មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

ព័ត៌មានជាតិ៥៦ នាទីutes មុន

TAFTAC៖ប្រហែល៩០%នៃការបញ្ជាទិញរបស់អាមេរិកពីប្រទេសផ្សេងៗគឺធ្វើឡើងក្រោម លក្ខខណ្ឌ FOB

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មនុស្សស្លាប់កើនដល់ ១២៤នាក់ ក្នុង​សោកនាដកម្មបាក់ដំបូលក្លឹប នៅ ដូមីនីក

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

Sokha Hotels

ព័ត៌មានពេញនិយម