KPT+
មុនចង់ជោគជ័យ ត្រូវកំណត់សិនថា កត្តាអ្វីធំបំផុតអាចជួយឲ្យយើងទទួលបានជោគជ័យ?
ជោគជ័យ កំណត់ខុសគ្នាសម្រាប់មនុស្សយើងពីម្នាក់ទៅម្នាក់ តែគ្រប់គ្នាគួរចាប់អារម្មណ៍ពីវិធីសិនមុនដេកស្រមៃចង់បានលទ្ធផល។
ចម្លើយដែលយើង កំពុងស្វែងរកថា កត្តាអ្វីធំបំផុតអាចជួយឲ្យយើងទទួលបានជោគជ័យនឹងជម្រុញឲ្យយើងគិតបានល្អ ចាប់សកម្មភាពបានត្រឹមត្រូវក្នុងភាគរយច្រើនជាង ពិសេសទៅទៀតមិនត្រាប់តាមអ្នកផ្សេង។
ហេតុអ្វីយើងមិនគួរត្រាប់តាមអ្នកដទៃ?

ធ្លាប់បានធ្វើត្រាប់តាមអ្នកដទៃដែរទេ ? ដូចជានៅក្នុងស្ទីល វិធីនិងយុទ្ធសាស្ត្រ? នេះមានន័យថាពេលខ្លះមនុស្សចូលចិត្តស្ដាប់អ្នកដែលជោគជ័យមុន ហើយរងឥទ្ធិពលពីគេនោះ ក៏ប្រកាន់ខ្ជាប់នូវស្ទីល វិធីសាស្ត្រដូចគ្នានិងដែលគេនោះធ្លាប់ធ្វើ សូម្បីតែសំឡេងនិយាយ កាយវិការ ពាក្យគន្លឹះ ព្រោះតែការកោតសរសើជ្រាបក្នុងបេះដូងពេក។
ហេតុអ្វីមនុស្សគិតថា ប្រសិនបើធ្វើត្រាប់តាមអ្នកដឹកនាំដ៏អស្ចារ្យ គេនឹងក្លាយជាអ្នកដឹកនាំដ៏អស្ចារ្យម្នាក់។
មិនពិតទេ! ការរៀនសូត្រពីអ្នកដឹកនាំពូកែអាចធ្វើឲ្យយើងមានចំណេះតែការចម្លង ធ្វើត្រាប់តាមធ្វើឲ្យខូចខាតភាពជាខ្លួនយើងព្រោះការធ្វើត្រាប់ បានចូលទៅសម្លាប់អ្វីៗដែលជាចំណុចខ្លាំងពីខាងក្នុងមក។
ជាទូទៅ ការធ្វើត្រាប់តាមមិនអាក្រក់ទាំងអស់នោះទេ។ មានករណីខ្លះនៅពេលដែលការធ្វើត្រាប់តាម គឺគ្រាន់តែជាភាពចាំបាច់ដូចជាបង្ហាញខ្លួនជំនួសគាត់។ល។តែប្រសិនយើងពាក់ស្រោមមុខអ្នកដទៃ ពេលនោះយើងនឹងបាត់បង់ភាពជាខ្លួនឯង។
ហេតុអ្វីត្រូវប្រើ់ប្រាស់ភាពជាខ្លួនឯងដើម្បីជោគជ័យ

ព្រោះថា ប្រសិនបើយើងតែងតែព្យាយាមធ្វើជាអ្នកផ្សេង នឹងគ្មានថ្ងៃក្លាយជាខ្លួនឯង និងរីកចម្រើនអ្វីឡើយ ហើយនោះគឺជាការអាម៉ាស់មួយពីព្រោះយើងកើតមកសម្រាប់ធ្វើតាមរូបភាពអ្នកដទៃ។
ត្រូវពង្រឹងការអភិវឌ្ឍខ្លួន ហើយប្រាស្រ័យទាក់ទងតាមរបៀបជាយើងខ្លួនឯង ជៀសវាង ការយកឈ្មោះអ្នកដទៃទៅប្រើ ធ្វើតាមរបៀបអ្នកដទៃ និងនិយាយរបៀបដូចអ្នកដទៃ។ គ្រប់គ្នាមកចាប់អារម្មណ៍យើងដែលជាយើង កុំឲ្យគេចាប់អារម្មណ៍យើងព្រោះតែអ្នកណាម្នាក់។
រស់នៅលើលក្ខខណ្ឌរបស់យើង មិនមែនលក្ខខណ្ឌរបស់អ្នកដទៃដែលចង់ឲ្យយើងធ្វើទេ។ ធ្វើជាអ្នកផ្សេងហត់ណាស់ ថ្ងៃណាមួយយើងនឹងធុញថប់តើធ្វើម្តេចនឹងទទួលបានជោគជ័យ?
កុំឈោងហួសដៃ
មនុស្សជាច្រើនមិនព្រមធ្វើអ្វីតូចៗឱ្យមានលទ្ធផលសិន ទេបែរជាចង់ធ្វើការងារធំមួយ តែម្តងមុនពេលបានសម្រេចសូម្បីការងារតូចមួយក៏មិនមាន។ ការគិតបែបនេះពុំមែនជាជោគជ័យទេ ពេញមួយផ្លូវនៃការតស៊ូបែបនេះ គឺជាការតស៊ូមិនត្រឹមត្រូវ ព្រោះបញ្ច្រាសស្រកីដែលជាជោគជ័យស្រមោលមួយ។
មិនស្គាល់សមត្ថភាពខ្លួន
មនុស្សខ្លះប្រៀបធៀបមិនមើលខ្លួន រហូតដល់ធ្លាក់ជ្រៅក្នុងវិបត្តិផ្លូវចិត្ត។ គេមិនស្គាល់ខ្លួនឯងថា ខ្លាំងអ្វីខ្សោយអ្វីថែមទាំងចង់ទទួលបានលទ្ធផល ព្រោះតែការស្រមៃដែលគ្មានសកម្មភាពពិតមកគាំទ្រ។ ឧទាហរណ៍ថា ចង់ក្លាយជាអ្នកបង្រៀន ប៉ុន្តែមិនមានជំនាញច្បាស់ និងមិនមានលទ្ធផលជាគំរូ ជាហេតុធ្វើឲ្យក្តីប្រថ្នានោះមិនដែលក្លាយជាការពិតអ្វី ។ ប្រសិនមនុស្សវិភាគសមត្ថភាពខ្លួនឯងបានល្អ គេនឹងដឹងថាត្រូវធ្វើអ្វីចាប់ពីណាទៅណា ដើម្បីនឹងទទួលបានលទ្ធផលពិតនៅពេលណា។
តើទម្លាប់ជោគជ័យរបស់ខ្លួនមានអ្វីខ្លះ?
ការសួរមនុស្សជោគជ័យអំពីទម្លាប់ប្រចាំថ្ងៃរបស់ពួកគេអាចផ្តល់នូវគំនិតសម្រាប់ទម្លាប់ផ្ទាល់ខ្លួន។ ចម្លើយគឺសកម្មភាពល្អឥតខ្ចោះមិនមែនជាគុណភាពទេតែជាទំលាប់មួយ ហើយអ្នកដែលទទួលបានជោគជ័យគឺអ្នកដែលមានទម្លាប់ជោគជ័យ។
ប្រែសម្រួល៖ សុភា
ចុចអាន៖ចៅហ្វាយពេញចិត្តការងារ ឬមានចិត្តស្នេហា មើលម៉េចដឹង?
ចុចអាន៖មិត្តរួមការងារប្រភេទនេះ កុំយកខ្លួនបៀតឲ្យសោះ ព្រោះអាចធ្វើឲ្យយើងខាតបង់ដោយសារគេ !

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង