Connect with us

KPT+

នាឡិកាប្រណីតជុំវិញពិភពលោក បាត់អស់ជិត ៨០០០០គ្រឿង ឯតម្លៃជាង ១ពាន់លានដុល្លារ

បានផុស

នៅ

ទិន្នន័យថ្មីរបស់ The Watch Register បានឲ្យដឹងថា នាឡិកាជិត ៨០ ០០០ គ្រឿង តម្លៃជាង ១ ពាន់លានដុល្លារ ត្រូវគេលួចខ្លះ និងបាត់ខ្លះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកបាត់នាឡិកាអាចចុះឈ្មោះក្នុងបញ្ជី The Watch Register ដើម្បីឲ្យអ្នកលក់ អ្នកបញ្ចាំ និងអ្នកដេញថ្លៃងាយកំណត់អត្តសញ្ញាណនាឡិកាដែលគេលួច ។

នៅឆ្នាំ ២០២២ មាននាឡិកាចំនួន ៦ ៨១៥ គ្រឿងត្រូវគេលួច ប៉ុន្តែក្នុងទិន្នន័យសរុបនាឡិកា ៧៨ ១៦៥ គ្រឿងត្រូវបានបាត់ ។

នាឡិកាសរុបដែលត្រូវគេលួច ឬបាត់មានតម្លៃលើស ១ ពាន់លានដុល្លារ បើរួមបញ្ចូលទាំងនាឡិកាប្រណីតតម្លៃខ្ពស់ៗមួយចំនួន តម្លៃចន្លោះពី ៦៣ ០០០ ដុល្លារ ទៅ ១២៧ ០០០ ដុល្លារ ក្នុង ១ គ្រឿង ឬថ្លៃជាងនេះទៀត ។

តាមទិន្នន័យខាងលើ នាឡិកា Rolex គឺជានាឡិកាដែលបាត់ច្រើនជាងគេបំផុតក្នុងពិភពលោក វាមានដល់ទៅ ៤៤ ភាគរយឯណោះ ។

ដោយសារតម្លៃ និងកិត្យានុភាពនៃនាឡិកាទំនើបៗកាន់តែកើនឡើង បណ្ដាលឲ្យជនខិលខូចកំណត់គោលដៅលួចកាន់តែច្រើន ។ ដូច្នេះអ្នកមាននាឡិកាថ្លៃៗគួរតែមានធានារ៉ាប់រងសម្រាប់នាឡិកា ឬរក្សារូបថតនៃនាឡិកា និងកំណត់លេខសម្គាល់ ដើម្បីងាយស្រួលរកក្នុងករណីគេលួចយកទៅលក់ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ newssky

ចុចអាន៖ Ronaldo ទទួលបានកាដូ នាឡិកាអស្ចារ្យ ដាំត្បូងកម្រ ៣៣៨គ្រាប់ រីឯតម្លៃ កប់ពពក

ចុចអាន៖ ៧ ចំណុចនេះហើយ ធ្វើឲ្យនាឡិកា Rolex ថ្លៃជាងគេបំផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវថ្មើរជើង ៖ រដ្ឋបាល​រាជធានីមិន​អនុញ្ញាត​ឱ្យ​ក្រាល​កន្ទេល លក់ដូរ​លើ​សួន​ច្បារ​ និង​ លើស្មៅទេ

សន្តិសុខសង្គម៤ ម៉ោង មុន

ចត​រថយន្តក្បែរផ្លូវរថភ្លើង​ទៅហូបបាយមួយភ្លែត​ ត្រូវរថភ្លើងបុករុញចូលផ្ទះ

សន្តិសុខសង្គម៦ ម៉ោង មុន

ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន

កីឡា៦ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បន្ត​ឈរ​កំពូល​តារាងរឹង​មាំ​ ដោយនាំ​មុខពិន្ទុ ភ្នំពេញក្រោន កាន់​តែ​ច្រើន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​ចំនួន​អ្នក​​​​ស្លាប់​ក្នុងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា​កើនលើស​៣៣០០​នាក់

Sokha Hotels

ព័ត៌មានពេញនិយម