Connect with us

KPT+

របៀបជប៉ុនបន្សុទ្ធទឹកសំណល់ពីរោងចក្រនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក

បានផុស

នៅ

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ជប៉ុនបានបង្ហូរទឹកសំណល់ពីរោងចក្រនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ហើយដើម្បីបង្ហូរចូលសមុទ្រ ជប៉ុនត្រូវធ្វើតាមដំណាក់កាលទាំង ៦ នេះ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ដំណើរការវាស់វែង

ក្រុមហ៊ុន Tepco និងអង្គភាពផ្សេងទៀតនឹងធ្វើតេស្តទឹក ដើម្បីពិនិត្យមើលថាតើកម្រិតវិទ្យុសកម្មនុយក្លីដ (Radionuclide) ត្រូវតាមស្តង់ដារដែរឬទេ ។

២. ការកាត់បន្ថយ វិទ្យុសកម្មនុយក្លីដ ដោយប្រើ ALPS

ក្រោយឆ្លងកាត់ប្រព័ន្ធចម្រោះដើម្បីយកអ៊ីសូតូមវិទ្យុសកម្មចេញ ទឹកនៅសល់តែទ្រីទីយ៉ូមប៉ុណ្ណោះ ។ បន្ទាប់ពីឆ្លងកាត់ ALPS ទឹកដែលបានបន្សុទ្ធនឹងត្រូវស្តុកទុកក្នុងធុងមួយ ។

បច្ចុប្បន្ន​ជប៉ុនមានធុង​ចំនួន ​១ ០០០ សម្រាប់​​ផ្ទុកទឹក​​ប្រមាណ​ ១.៣ លាន​ម៉ែត្រគូប ។

៣. ផ្ទុកទឹកបន្សុទ្ធក្នុងធុង

ទឹកកែច្នៃត្រូវបានបញ្ជូនតាមធុងជាបន្តបន្ទាប់ ហើយវាស់ដោយក្រុមហ៊ុន Tepco និងអង្គភាពពីរផ្សេងទៀតរកកម្រិត វិទ្យុសកម្មនុយក្លីដ ដើម្បីរៀបចំសម្រាប់ជំហានបន្ទាប់ ។ ចំណែកឯទ្រីទីយ៉ូមដែលជាទម្រង់វិទ្យុសកម្មធម្មជាតិនៃអ៊ីដ្រូសែននៅតែមានវត្តមានដដែល ។

៤. បញ្ជូនទឹកតាមបំពង់ទៅកន្លែងបន្សុទ្ធ

ប្រសិនបើការធ្វើតេស្តលើទឹកបញ្ជាក់ថា អង្គធាតុរាវត្រូវតាមស្តង់ដារសម្រាប់ការបង្ហូរចោល វានឹងត្រូវបានបញ្ជូនតាមរយៈស្ថានីយថាមពលទៅកាន់ដំណាក់កាលបន្ទាប់ ហើយប្រសិនបើមិនត្រូវទេ គេនឹងបញ្ជូនវាទៅចម្រោះម្ដងទៀត ។

៥. ទឹកបន្សុទ្ធហើយត្រូវបានធ្វើឲ្យងាយរលាយជាមួយទឹកប្រៃ

ទឹកសមុទ្រត្រូវបានបូមដោយម៉ាស៊ីនបូមចំនួន ៣ ហើយបញ្ជូនទៅក្បាលបំពង់ ហើយត្រូវលាយជាមួយទឹកប្រៃ ដើម្បីធ្វើឱ្យកំហាប់ទ្រីទីយ៉ូមថយចុះ ។ បន្ទាប់មក គេបញ្ជូនវា​​ទៅ​ធុង​​រាង​ចតុកោណ​ដែល​នៅ​ក្រោម​ដី​ មុនក្រុមហ៊ុន Tepco ធ្វើតេស្ដបន្ថែម ដើម្បីពិនិត្យកម្រិតទ្រីទីយ៉ូមតាមស្តង់ដារ ។ នៅពេលដែលធុងទឹកខាងលើត្រូវបានបំពេញ ទឹកនឹងហូរចូលទៅក្នុងធុងទឹកខាងក្រោមកាន់តែជ្រៅដែលភ្ជាប់ទៅនឹងបំពង់បង្ហូរបាតសមុទ្រ។

៦. បង្ហូរ

ជាចុងក្រោយ ទឹកដែលបានបន្សុទ្ធនឹងត្រូវបានបញ្ចេញតាមរយៈបំពង់ក្រោមដីប្រវែង ១ គីឡូម៉ែត្រ ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។

គួរបញ្ជាក់ថា ការត្រួតពិនិត្យរយៈពេលពីរឆ្នាំរបស់ទីភ្នាក់ងារ​​ថាមពលបរមណូ​អន្តរជាតិ (IAEA) បានរកឃើញថា យុទ្ធសាស្ត្ររបស់ប្រទេសជប៉ុននេះនឹងមានផលប៉ះពាល់តិចតួចប៉ុណ្ណោះដល់មនុស្ស និងបរិស្ថាន ៕

ប្រែសម្រួល៖ វារី

ប្រភព៖ Bloomberg

ចុចអាន៖ ខានស្អែក ជប៉ុន នឹងបញ្ចេញទឹកសំណល់ពីរោងចក្រនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ចូលមហាសមុទ្រប៉ាស៊ីហ្វិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម