KPT+
រឿងតូចៗ ១១ យ៉ាងអាចធ្វើឲ្យជីវិតស្រស់ស្អាតនិងមានក្ដីសុខ
ជីវិតគឺជាផ្លូវដែលពោពេញទៅដោយបញ្ហានិងឧបសគ្គ។ អ្នកអាចឆ្លងកាត់ភាពស្ត្រេសឬរឿងគួរឱ្យធុញទ្រាន់ក្នុងជីវិតជារឿយៗ ហើយវាក៏បានធ្វើឱ្យអ្នកបាត់បង់ភាពសុខសាន្តផ្លូវចិត្តនិងគ្មានអារម្មណ៍រីករាយ។ ទោះយ៉ាងណាក៏ដោយអ្នកមិនគួរបណ្ដោយឲ្យរឿងមិនល្អគ្រប់គ្រងជីវិតទេ។ ទីនេះមានវិធីមួយចំនួនដែលអាចជួយឱ្យរួចផុតពីភាពតានតឹង និងទទួលបានអារម្មណ៍ល្អប្រសើរវិញបាន៖
ទៅដើរលេង

ការដើរដ៏សាមញ្ញនៅក្នុងសួនច្បារឬឧទ្យានក្បែរផ្ទះអាចផ្តល់ថាមពល និងអាចជួយឱ្យមានអារម្មណ៍ធូរស្រាលផងដែរ។ វាគ្រាន់តែត្រូវការពេលវេលារបស់អ្នកបន្តិចប៉ុណ្ណោះប៉ុន្តែអ្នកអាចទទួលបានអត្ថប្រយោជន៍ដ៏អស្ចារ្យបន្ទាប់ពីនោះ។
រីករាយនឹងភាពស្ងៀមស្ងាត់
ភាពស្ងប់ស្ងាត់អាចនាំមកនូវសន្តិភាពដ៏អស្ចារ្យ។ ការគិតពិចារណាដោយស្ងៀមស្ងាត់ នាំខួរក្បាលទទួលបានភាពច្បាស់លាស់ជាងមុន ដែលនេះជាមធ្យោបាយដ៏ប្រសើរបំផុតមួយដើម្បីភ្លេចរឿងតប់ប្រមល់ពិបាកដោះស្រាយ។
របបអាហារដែលមានសុខភាពល្អ

ជំនួសឱ្យការបំពុលរាងកាយជាមួយនឹងអាហារឥតប្រយោជន៍ ចូរញ៉ាំបន្លែនិងផ្លែឈើស្រស់ឱ្យបានច្រើន ហើយកុំភ្លេចផ្តល់ជាតិទឹកដល់រាងកាយឱ្យបានគ្រប់គ្រាន់ផង។ បើចង់ឱ្យផ្លូវចិត្តមានសុខភាពល្អ ត្រូវតែថែរក្សារាងកាយឱ្យមានសុខភាពល្អជាមុនសិន។
ធ្វើឱ្យអ្នកដទៃរីករាយ
សុភមង្គលតែងតែឆ្លងរាលដាល តែវាមិនបង្ករគ្រោះថ្នាក់ទេ។ ប្រសិនបើអាចធ្វើឱ្យអ្នកដទៃញញឹម អ្នកក៏នឹងសប្បាយចិត្ត។ ដូចគ្នានេះបើដឹងថាសកម្មភាពដ៏សាមញ្ញរបស់អ្នកអាចធ្វើឱ្យអ្នកផ្សេងមានអារម្មណ៍រីករាយ ក៏គួរតែធ្វើវាដើម្បីគេ នោះអ្នកនឹងមានក្ដីសុខមិនខុសពីគេឡើយ។
សន្សំថាមពល

កុំខ្ជះខ្ជាយថាមពលរបស់អ្នកទៅលើរបស់ដែលនាំតែភាពអវិជ្ជមានដូចជា ការគិតអំពីអតីតកាល ឬការនិយាយដើមអ្នកដទៃ។ បើធ្វើរឿងទាំងនេះ មានន័យថា អ្នកកំពុងតែខ្ជះខ្ជាយពេលវេលាទៅលើអ្វីដែលគ្មានប្រយោជន៍។ ប៉ុន្តែបើប្រើពេលបានត្រឹមត្រូវ វានឹងធ្វើឱ្យជីវិតរបស់អ្នកកាន់តែស្រស់ស្អាតនិងមានអត្ថន័យ។
បញ្ឈប់ការស្អប់
សម្អប់ជាការខ្ជះខ្ជាយពេលវេលាដែលទាញបានតែកំហឹង គំនុំ និងភាពអវិជ្ជមាននៅក្នុងជីវិតប៉ុណ្ណោះ។ ប្រសិនបើអ្នកបញ្ឈប់ការស្អប់បាន អ្នកនឹងកាន់តែរីករាយ ហើយអ្នកក៏នឹងដឹងថា ការរក្សាសម្អប់នឹងនាំជីវិតអ្នកជួបតែរឿងអាប់អួរ។
ទទួលយកកំហុសជីវិត

ជីវិតគ្រប់គ្នាគ្មានភាពល្អឥតខ្ចោះទាំងអស់ទេ ហើយអ្នកត្រូវទទួលយកវាដោយភាពរីករាយ។ នៅពេលដែលអ្នកពេញចិត្តចំពោះខ្លួនឯង សូម្បីតែស្ថិតក្នុងគ្រាលំបាកក៏ដោយ ក៏អ្នកអាចរៀនពីកំហុសជានិច្ច។ ដូច្នេះអ្នកក៏នឹងមិនធ្វើវាម្តងទៀតដែរ។
សម្រាក
សម្រាកនឹងធ្វើឱ្យខ្លួនប្រាណទាំងមូលបានប្រសើរឡើងវិញពីភាពតានតឹងនៅក្នុងជីវិតប្រចាំថ្ងៃ។ មិនគួរបង្ខំខ្លួនឯងឲ្យធ្វើអ្វីដែលនាំឲ្យថាមពលរាងកាយនិងផ្លូវចិត្តរវល់ជានិច្ចនោះទេ។
ទទួលស្គាល់បរាជ័យ

ក្នុងជីវិតពេលខ្លះ អ្នកឈ្នះ តែពេលខ្លះអ្នកចាញ់ ហើយអ្នកត្រូវត្រៀមខ្លួនសម្រាប់ការបរាជ័យគ្រប់ពេល។ រាល់ការបរាជ័យអាចបង្រៀនមេរៀនអ្វីមួយដែលនាំអ្នកឱ្យខិតខំប្រឹងប្រែងនូវជំហានបន្ទាប់កាន់តែល្អ។
កុំរស់នៅក្នុងអតីតកាល
អ្នកមិនអាចធ្វើដំណើរត្រឡប់ក្រោយផ្លាស់ប្តូរអ្វីៗដែលធ្លាប់កើតឡើង ទោះល្អឬអាក្រក់ក្ដី។ ដូច្នេះគ្រាន់តែទទួលយកហើយទុកវាចោល បើវាធ្វើឱ្យឈឺចាប់។ កុំឲ្យបណ្ដោយឲ្យអតីតកាលមកបំផ្លាញបច្ចុប្បន្ន!
ឈប់ប្រៀបធៀបខ្លួនអ្នក

មនុស្សគ្រប់រូបមានសាវតានិងដំណើរជីវិតខុសគ្នា។ ដូច្នេះមិនគួរប្រៀបធៀបជ័យជំនះឬការបរាជ័យរបស់ខ្លួនជាមួយអ្នកផ្សេងដែរ។ ប្រសិនបើបន្តប្រដូចតទៀត អ្នកគ្មានថ្ងៃពេញចិត្តនឹងសមិទ្ធិផលខ្លួនឯងឡើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Useful Gen
ចុចអាន៖ មុនចង់ជោគជ័យ ត្រូវកំណត់សិនថា កត្តាអ្វីធំបំផុតអាចជួយឲ្យយើងទទួលបានជោគជ័យ?
ចុចអាន៖ អស្ចារ្យ សមាធិអាចជួយធ្វើឱ្យលូតលាស់កោសិកាខួរក្បាលថ្មី?

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?