Connect with us

KPT+

កំពូលទស្សនវិជ្ជាពីព្រះសម្មាសម្ពទ្ធ ដែល​នឹង​ផ្លាស់ប្ដូរ​ជីវិត​អ្នក

បានផុស

នៅ

សុភាសិត និងទស្សនវិជ្ជាល្អៗ រមែងមាន​ឥទ្ធិពលជំរុញ​មនុស្សឱ្យ​ចាក​ឆ្ងាយ​ពី​កំហឹង​ ក៏ដូចជាអាចសម្រួលបញ្ហា​ជីវិតបានរលូនជាងមុន។ ក្នុងនោះទស្សនវិជ្ជារបស់ព្រះសម្មាសម្ពទ្ធជាម្ចាស់ ក៏ត្រូវបានទទួលយកមកអប់រំផ្លូវចិត្តយ៉ាងមានប្រសិទ្ធភាពផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ខ្លួន​អ្នក​ ក៏​ដូចជា​មនុស្ស​គ្រប់គ្នានៅ​ក្នុង​សកលលោក​ សក្តិសម​នឹង​ទទួល​បានសេចក្ដី​ស្រឡាញ់​ ពី​ខ្លួនឯង​ជា​ចម្បង។

២. រឿង​បី​យ៉ាង​មិន​អាច​លាក់បាំង​បាន​យូរ គឺ​ព្រះអាទិត្យ ព្រះ​ចន្ទ និង​សេចក្ដី​ពិត។

៣. មនុស្សគ្មាន​គំនិត​អាក់​អន់​ស្រពន់ចិត្ត ប្រាកដជា​រក​បាន​សេចក្ដី​សុខជាក់ជាមិនខាន។

៤. ដើម្បី​យល់​គ្រប់យ៉ាង​ គឺ​ត្រូវ​អត់ទោស​ឲ្យ​គ្រប់យ៉ាង។

៥. ការ​បរាជ័យ​ពិត​ប្រាកដ​តែ​មួយ​គត់​ក្នុង​ជីវិត ​គឺ​មិន​រៀន​ទទួល​ស្គាល់​ការ​ពិត។

៦. អ្នក​មិន​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវ​បាន​ទេ រហូត​ដល់​អ្នក​ក្លាយ​ជា​ផ្លូវ​នៃខ្លួនឯងជាមុនសិន។

៧. អ្នក​ធ្លាប់អាន​ពាក្យ​បរិសុទ្ធ​ជា​ច្រើន ​ហើយក៏និយាយ​មកច្រើន ​ចុះតើ​នឹង​មាន​ប្រយោជន៍អ្វី ​បើ​អ្នក​មិន​អនុវត្ត​វា​ផង?

៨. ផ្លូវ​មិន​នៅ​លើមេឃ​ទេ ផ្លូវ​គឺ​ស្ថិត​នៅ​ក្នុង​បេះដូង​អ្នក​ជានិច្ច។

៩. ចូរ​បង្រៀន​សេចក្ដី​ពិត​ទាំង​នេះ​ដល់​មនុស្ស​គ្រប់គ្នា ៖ ចិត្តសប្បុរស​ ការ​និយាយ​ស្ដី​ល្អ​ និង​ការ​អាណិត​អាសូរ​ គឺ​ជា​រឿង​ដែល​ជំរុញ​មនុស្ស​ជាតិ។

១០. ការងារ​របស់​អ្នក ​គឺ​ស្វែង​រក​ភាព​ជា​ខ្លួនឯង​ ហើយ​ខំប្រឹង​ជួយ​ខ្លួនឯង ។ កុំ​ពឹង​ផ្អែក​លើ​អ្នក​ដទៃ ព្រោះគ្មាន​នរណា​មក​ជួយ​សង្គ្រោះ​យើង ​ក្រៅ​ពី​ខ្លួន​យើង​ទេ។

១១. យក​ឈ្នះ​ខ្លួន​ឯង​ ​ជា​ការងារ​ដ៏ប្រសើរ ជា​ជាង​យក​ឈ្នះ​អ្នក​ដទៃ។

១២. ពាក្យមួយល្អ​ជាង​ពាក្យ​មួយ​ពាន់​ទៀត នោះគឺ​ជា​ពាក្យ​មួយ​ដែល​នាំ​មក​នូវ​សន្តិភាព។

១៣. រក្សា​រាងកាយ​ឱ្យ​មាន​សុខភាព​ល្អ​ គឺ​ជា​កាតព្វកិច្ច​ បើ​មិន​ដូច្នេះ​ទេ​ យើង​នឹង​មិន​អាច​ធ្វើ​ឱ្យ​ចិត្ត​របស់​យើង​រឹងមាំ​ និង​ច្បាស់លាស់​បាន​ទេ។

១៤. មនុស្ស​គ្រប់រូប​សុទ្ធ​តែ​ជា​អ្នក​និពន្ធ​សុខភាពល្អ ​ឬ​ជំងឺ​ខ្លួន​ឯង។

១៥. ទៀន​រាប់​ពាន់​ ត្រូវ​បាន​បំភ្លឺ​ពី​ទៀន​តែ​មួយ​។ រីឯសុភមង្គល​ក៏​ដូចគ្នា ​វា​មិន​ដែល​ថយ​ចុះ​ ដោយ​សារការ​ចែក​រំលែក​នោះទេ។

១៦. កុំ​រស់​នៅ​ក្នុង​អតីតកាល ​កុំ​សុបិន​ពី​អនាគត​ ផ្ដោត​អារម្មណ៍​គិត​តែ​ពី​ពេល​បច្ចុប្បន្ន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ ជាពុទ្ធបរិស័ទគួរអានជ្រួតជ្រាបពីលក្ខណៈពិសេសទាំង១០នៃព្រះពុទ្ធសាសនា

ចុចអាន៖ សម្រង់ឃ្លាលើកទឹកចិត្តល្អៗពីកំពូលកីឡាករបាល់ទាត់ David Beckham

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៥ នាទីutes មុន

កម្លាំងអាវុធហត្ថជាង២០០នាក់ បានត្រៀមសម្រាប់កិច្ចការពារសន្តិសុខក្នុងឱកាសចូលឆ្នាំថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោក សោម រតនា ដឹកនាំក្រុមការងារទំនាក់ទំនងសាធារណៈនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រុងពាលីសុំសេចក្តីសុខ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ៖ ព្រលានយន្តហោះដុនមឿង រំពឹងទទួលភ្ញៀវ ១០០ ០០០ នាក់/ថ្ងៃ អំឡុងសង្រ្កាន្ត

ព័ត៌មានជាតិ២ ម៉ោង មុន

ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី ប្រារព្ធពិធីរំឭកខួបវប្បធម៌ និងបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ជីវិតកម្សាន្ដ៨ ម៉ោង មុន

ឧកញ៉ា ព្រាប សុវត្ថិ ថែមចំណងដៃចម្រៀងចូលឆ្នាំ ២បទ រន្ថើនអារម្មណ៍អ្នកញាប់ញ័ររាំកម្សាន្ត

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

[​អត្ថបទ​វិភាគ] ការបោះឆ្នោតរបស់មីយ៉ាន់ម៉ា ​គឺ​ជាច្រកចេញ​របបសឹកយោធាដើម្បីត្រួសត្រាយផ្លូវបង្កើតរដ្ឋាភិបាលចម្រុះ និង​ការ​ទទួលស្គាល់​

Sokha Hotels

ព័ត៌មានពេញនិយម