KPT+
ភាពខុសគ្នាដាច់ រវាងស្នេហាចង់បង្អួតសង្គម និងស្នេហាព្រោះខ្វះគ្នាមិនបាន
ស្នេហាមិនពិតដែលកើតមានឡើងមិនឈប់ក្នុងសង្គមបច្ចុប្បន្ន និងកំពុងបង្កជាជំងឺបាក់ទឹកចិត្ត ព្រមទាំងការស្អប់ខ្ពើមជីវិត ។
អ្នកខ្លះត្រូវបានម៉ែឪ បង្ខំឲ្យមានប្ដីប្រពន្ធ ទាំងដែលមិនទាន់ចេះស្រលាញ់ ហើយបានប៉ុន្មានឆ្នាំសល់កូនមួយពីរ ក៏លែងលះព្រោះពេលនោះទើបនឹងចេះស្គាល់ជីវិត ចេះស្រលាញ់ រកឃើញមនុស្សដែលខ្លួនចង់រួមរស់ជាមួយពេញមួយជីវិតតទៅ។
រឿងនេះកើតមានច្រើនតើអ្នកមាន ឬអ្នកធំ ដែលឪពុកម្ដាយនិយមណាស់រឿងរៀបគូកុំឲ្យបែកទ្រព្យនិងរៀបតាំងពីនៅក្មេងៗខ្លាំង។

ចំណែកនៅក្នុងចំណោមអ្នកមធ្យមក៏មានអ្នកច្រលំច្រើនរវាងស្នេហាបង្អួតគ្នា និងស្នេហាពិតត្រូវរួមរស់ពេញមួយជីវិតទៅ។
អាពាហ៍ពិពាហ៍ គឺជាការរួមជីវិតនៃមនុស្សពីរនាក់។ ពួកគេត្រូវយល់ពីគ្នា ត្រូវចេះទទួលយកគ្នាទាំងល្អទាំងមិនល្អ និងគាំទ្រគ្នាកែលំអរចរិត កែលំអរជីវិតទើបអាចនៅជាមួយគ្នាបាន។ ប្រសិនរៀបការព្រោះតែកេរ៍ឈ្មោះហើយជួនកាលមិនអាចលែងគ្នាបាន ដោយសារឪពុកម្ដាយរកស៊ីជាមួយគ្នា ឬខ្លាចខ្មាសគេអ្វី ភាគីទាំងសងខាងត្រូវមានវិបត្តិជ្រៅរហូតដល់ថ្នាក់ញៀនសុរា សេពគប់ដើរហើរបំភ្លេចជីវិតផ្ទាល់ខ្លួនចោល ឬខ្លះឈានដល់ថ្នាក់ប្រព្រឹត្តិផិតក្បត់។

ខោអាវ ឡានផ្ទះ អ្នកអាចបង្អួតគ្នាបាន តែស្នេហាមិនមែនសម្រាប់ឲ្យគេមើលថាល្អទេ ត្រូវតែតួសម្តែងមានសុភមង្គលផងទើបជីវិតរលូនទៅ ពុំនោះសោត កូនចៅនឹងរងទុក្ខដែលកើតក្នុងគ្រួសារបែបនេះ។
សូមបញ្ឈប់ទៅ ការមានស្នេហាដើម្បីបង្អួតសង្គម គួរតែចេះកំណត់កត្តាសុភមង្គលសម្រាប់ជីវិត ព្រោះសង្គមមួយដែលមានមនុស្សរស់នៅក្នុងអពមង្គលច្រើន ក៏នឹងមានបញ្ហាអនាចារច្រើនដូចគ្នា៕
ប្រែសម្រួល៖ចម្រើន តារា
ចុចអាន៖កំពូលទស្សនវិជ្ជាពីព្រះសម្មាសម្ពទ្ធ ដែលនឹងផ្លាស់ប្ដូរជីវិតអ្នក
ចុចអាន៖រឿងតូចៗ ១១ យ៉ាងអាចធ្វើឲ្យជីវិតស្រស់ស្អាតនិងមានក្ដីសុខ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៣ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់