KPT+
Shloka Mehta-Ambani ស្ត្រីសប្បុរសជននិងជាអ្នកស្នងមរតកពេជ្ររាប់លាននៅឥណ្ឌា
ទោះបីក្លាយជាអ្នកស្នងមរតកពេជ្ររាប់លានក្នុងប្រទេសឥណ្ឌា តែ Shloka Mehta-Ambani នៅតែជាស្ត្រីសប្បុរសជនដែលមហាជនតែងគោរពស្រលាញ់នាង ដោយសារតែភាពមេត្តា មិនឆ្មើងឆ្មៃនិងជាសហស្ថាបនិកនៃវេទិកាអ្នកស្ម័គ្រចិត្ត ConnectFor Shloka Mehta-Ambani ជាអង្គការក្រៅរដ្ឋាភិបាលជួយកុមារតាមចិញ្ចើមផ្លូវ។
១. ជាអ្នកស្នងមរតកពេជ្ររាប់លាន

Shloka ត្រូវបានគេស្គាល់រួចទៅហើយ ក្នុងចំណោមក្រុមមនុស្សអភិជន Glitterati របស់ឥណ្ឌា។ មានដើមកំណើតជាកូនរបស់មហាសេដ្ឋីលោក Russell និងលោកស្រី Mona Mehta ឪពុកម្ដាយរបស់នាងជាម្ចាស់គ្រឿងអលង្ការដ៏ធំបំផុតមួយរបស់ពិភពលោក គឺ Rosy Blue ។
មានសេចក្ដីរាយការណ៍មកថា គ្រួសាររបស់នាងផ្ទាល់មានទ្រព្យសម្បត្តិសុទ្ធចំនួន ៣០០ លានដុល្លារអាមេរិក។
២. រៀបការជាមួយសង្សារកាលពីកុមារភាព

អ្នកទាំងពីរគឺជាមិត្តល្អនឹងគ្នាអស់រយៈពេល ២៥ ឆ្នាំមកហើយ ទាំង Akash និង Shloka បានចូលរៀននៅសាលាអន្តរជាតិ Dhirubhai Ambani ដ៏ល្បីល្បាញ តាំងពីអាយុ ៤ ឆ្នាំ ។
កាលពីឆ្នាំមុន គូស្វាមីភរិយាទាំងពីរ បានសម្រេចចិត្តរៀបពិធីមង្គលការដូចក្នុងរឿងនិទាន Bollywood ដែលមានរយៈពេលបីថ្ងៃ នៅទីក្រុង Mumbai ដោយមានការចូលរួមពីតារា Bollywood និងនាយកប្រតិបត្តិរបស់ Google គឺលោក Sundar Pichai។
៣. ជាសប្បុរសជននៃមនុស្សធម៌
ពេលកំពុងសិក្សានៅឯសាលាគ្រួសារ Mumbai នាងបានចំណាយពេលបំពេញការងារសហគមន៍ដែលជាផ្នែកមួយនៃកម្មវិធីសិក្សា។ បទពិសោធន៍បានផ្ដល់កិត្តិយសក្នុងការបញ្ឆេះចំណង់ចំណូលចិត្តនាពេលអនាគតរបស់នាង សម្រាប់សង្គម ដែលត្រូវបានផ្ដល់កិត្តិយសដោយទទួលបានបរិញ្ញាបត្រផ្នែកនរវិទ្យានៅសហរដ្ឋអាមេរិក ពីសាកលវិទ្យាល័យ Princeton និងអនុបណ្ឌិតមកពីសាលាសេដ្ឋកិច្ចទីក្រុងឡុងដ៍។
បន្ទាប់ពីបញ្ចប់ការសិក្សានាង Shloka បានវិលត្រឡប់ទៅឥណ្ឌាវិញ ហើយបានចូលរួមជួយដល់មនុស្សធម៌ក្នុងជំនួញគ្រួសារ។
៤. បង្កើតការងារសម្រាប់អ្នកស្ម័គ្រចិត្តជាច្រើន

នៅឆ្នាំ ២០១៦ Mehta និងមិត្តរបស់នាង Maniti Modi បានរួមគ្នាបង្កើត Connectfor ដែលជាវេទិកាតាមអ៊ីនធឺណិត ផ្គូផ្គងអ្នកស្ម័គ្រចិត្តជាមួយអង្គការក្រៅរដ្ឋាភិបាល ដោយបានជ្រើសរើសការផ្គូផ្គងជំនាញនិងតម្រូវការរបស់អ្នកចូលរួម។
យោងតាមគេហទំព័ររបស់អង្គការ ConnectFor បានផ្គូផ្គងអ្នកស្ម័គ្រចិត្តនិងអង្គការជាង ២៤.៩៨៩ នាក់ហើយ រហូតមកដល់បច្ចុប្បន្ននេះ ទទួលបានងារជាអង្គការចាប់ផ្ដើមល្អបំផុតដោយ Ketto ដែលជាកម្មវិធីប្រមូលផ្ដុំដ៏ធំបំផុតនៅអាស៊ី។
៥. ការប្រកួតលើសង្វៀនម៉ូដ

តារាស្រីវ័យ ៣០ ឆ្នាំរូបនេះ មិនត្រឹមតែបង្ហាញម៉ូដសំលៀកបំពាក់បែបឥណ្ឌានៃត្រកូលអភិជនប៉ុណ្ណោះទេ នាងក៏មានហាងច្នៃម៉ូដល្បីៗមួយចំនួននៅឥណ្ឌាផងដែរ។
Shloka ក៏ជាម្ចាស់ឈុត Elie Saab ពណ៌ខ្មៅស្រស់ស្អាត ក្នុងព្រឹត្តិការណ៍ benefit កាលពីខែ ធ្នូឆ្នាំមុនដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖scmp
ចុចអាន៖មកស្គាល់សមាសភាពកូនស្រីតែម្នាក់របស់ប្រធានាធិបតី Joe Biden ជាមួយលោកស្រី Jill
ចុចអាន៖សិក្សាពីមហាសេដ្ឋីជប៉ុនដែលជោគជ័យព្រោះបង្កើតក្រុមហ៊ុនផ្តល់ប្រឹក្សា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៤ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី